facebook
facebook

ក្រុម​ឃ្លាំ​មើល​ព្រៃ​កម្ពុជា ស្នើ​បញ្ឈប់ ការកា​ប់​បំផ្លាញ​ដើម​ច្បោះ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៦​ | ព័ត៌៌មានជាតិព្រឹត្តិការណ៍សង្គម | 382 | 0 | ម៉ោង 6:09 am

ភ្នំពេញ  ក្រុមឃ្លាំមើលព្រៃឈើនៅកម្ពុជា ដែលរួមមានក្រុមកិច្ចការពិសេស សិទ្ធិមនុស្ស កម្ពុជា អង្គការអភិវឌ្ឍសហគមន៍ ដើម្បីសន្តិភាព និងនិរន្តរភាព និងអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និង ការពារសិទ្ធិពលរដ្ឋ បានចេញសេចក្តីថ្លែងការណ៍ ស្នើឱ្យគម្រោងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ ការអភិវឌ្ឍអន្តរជាតិ USAID ត្រូវចាត់វិធានការ បញ្ឈប់វិនាសកម្មដើមច្បោះជាបន្ទាន់នៅកម្ពុជា ដោយលើកឡើងថា ដើមច្បោះ មានតម្លែសម្រាប់ ព្រៃឈើនៅកម្ពុជា។

សេចក្តីថ្លែងការណ៍របស់ក្រុមឃ្លាំមើល ព្រៃឈើនៅកម្ពុជា ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៦ មានខ្លឹមសារថាក្រុមឃ្លាំមើលព្រៃឈើនៅកម្ពុជា សូមជំរុញទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ត្រូវខិតខំការពារដើមច្បោះក្រោមទម្រង់ទ្រទ្រង់ ព្រៃឈើ និងជីវៈចម្រុះ ហៅកាត់ថា SFB។ ដើមច្បោះកំពុងត្រូវបានកាប់នៅក្នុងតំបន់ព្រៃ ការបារ និងនៅក្នុងព្រៃសហគមន៍ ដើម្បីផ្គត់ផ្គង់ ឈើដល់រោងចក្រអារឈើ ដែលនៅជុំវីញតំបន់ ទាំងនោះ។ ឥឡូវនេះតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ គឺសម្លឹងទៅរកឈើប្រភេទ លេខ១ និងប្រភេទលេខ២ មានដូចជាសុក្រម ឈើទាល ផ្តៀក និងដើមច្បោះ ដទៃ ទៀត ចាប់តាំងពីឈើគ្រញូង និងឈើប្រណីតដទៃ ទៀត ត្រូវបានគេកាប់ប្រមូលយ៉ាងលើសលុប ស្ទើរ ផុតពូជអស់ទៅហើយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

មេការក្រុមហ៊ុនបានប្រកាសទិញដើមឈើ ជាសាធារណៈ ដោយមិនខ្លាចពីច្បាប់ ដោយ មិនខ្វល់ថា តើឈើមកពីណានោះទេ។ មេការ បានពង្រាយកម្លាំងកម្មករស៊ីឈ្នួលចូលទៅកាប់ ដើមច្បោះ ព្រមទាំងបង្ខំឱ្យអ្នកភូមិមូលដ្ឋាន លក់ដើមច្បោះ ក្នុងតម្លៃថោក (ពី១០០០០ រៀល ទៅ២០០០០រៀល ក្នុង១ដើម) ដោយ មិនក្រែងចិត្តថា ម្ចាស់ច្បោះ យល់ព្រមឬមិន យល់ព្រមនោះទេ ក៏ពួកគេកាប់ដែរ ដោយមាន ការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលព្រៃឈើ ជួយសម្រួលបែបបទរកស៊ីខុស ច្បាប់ ហើយអ្នកដឹកជញ្ជូនឈើ ត្រូវបានការពារ ដោយកងកម្លាំងប្រដាប់អាវុធតាមផ្លូវផងដែរ។

មុខរបរដងជ័រ ប្រចាំថ្ងៃរបស់ជនជាតិដើម ភាគតិច ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុងនៅ ពេលដែលដើមច្បោះទាំងអស់ ត្រូវបានគេកាប់ រហូតដល់៨០5 នៅក្នុងតំបន់ព្រៃសហគមន៍ ខ្លះ និងនៅតំបន់ជម្រៅ៤០គីឡូម៉ែត្រ ចូលទៅ ក្នុងតំបន់ការពារព្រៃឡង់។ លើសពីនោះ ក៏មាន ផ្លូវខ្វាត់ខ្វែងជាច្រើន ត្រូវបានត្រួសត្រាយនៅ ជុំវិញរោងចក្រអារឈើ ដែលមានទីតាំងនៅក្នុង សម្បទានដីសេដ្ឋកិច្ច និងសម្បទានសង្គមកិច្ច ចូល ទៅក្នុងតំបន់ស្នូលនៃព្រៃឡង់។

យើងរកឃើញយ៉ាងហោចណាស់ ក៏មាន រោងចក្រអារឈើចំនួន៥កន្លែង បន្តប្រតិបត្តិការ នៅក្នុងសម្បទានដីសេដ្ឋកិច្ច និងសង្គមកិច្ច បន្ទាប់ពីមានសេចក្តីប្រកាសឱ្យបញ្ឈប់ការកាប់ ឈើរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយរោងចក្រអារឈើទាំងនោះ ក៏បានលាងសម្អាតឈើ ដែលមានប្រភពពីព្រៃការពារ (ព្រៃឡង់ និង ព្រៃព្រះរកា) ព្រមទាំងពីព្រៃសហគមន៍ជាច្រើន ទៀត ដែលគាំទ្រដោយ Winrock ផងដែរ។ ឈើត្រូវបានដឹកជញ្ជូនដោយចំហ ដើម្បីផ្គត់ផ្គង់ ដេប៉ូឈើនៅទូទាំងប្រទេសកម្ពុជា ហើយឈើ មួយចំនួន ត្រូវបានគេរាយការណ៍ថា ជាគោលដៅ សម្រាប់ការនាំចេញទៅក្រៅប្រទេសថែមទៀត ផង។

ព្រៃដែលក្រុមសហគមន៍ការពារយ៉ាង សកម្ម គឺព្រៃទាំងឡាយណា ដែលនៅមានដើម ឈើមានតម្លៃ នៅមានអនុផលព្រៃឈើ ហើយ ជាពិសេស គឺនៅមានដើមច្បោះនៅទីនោះនៅ ឡើយ ប៉ុន្តែផ្ទុយទៅវិញ សហគមន៍លែងខំប្រឹង ការពារព្រៃទៅទៀត ហើយប្រសិនបើឈើមាន តម្លៃនៅក្នុងព្រៃនោះ ត្រូវបានបាត់ទាំងស្រុង  ហើយអ្នកមកពីខាងក្រៅ ក៏បានចូលមកកាន់ កាប់ឆ្ការព្រៃ ដើម្បីយកដីជាញឹកញាប់។

ក្រុមការងារឃ្លាំមើលព្រៃឈើនៅកម្ពុជា បានព្យាករទុកមុនថា ក្នុងរយៈពេល៦ខែ នៃ រដូវប្រាំងខាងមុខនេះ ដើមច្បោះនឹងត្រូវអស់ នៅក្នុងព្រៃឡង់ ប៉ែកខាងកើតខេត្តព្រះវិហារ  មានការកាប់ឈើ បានទៅដល់ចំណុចអូរអាចម៍ ដែក ប្រមាណ៤០គីឡូម៉ែត្រ ពីព្រំប្រទលដីសម្បទានសេដ្ឋកិច្ច ONT និង Thy Nga

មេការក្រុមហ៊ុន បានដាក់ផែនការចូល ចរចាទិញនិងកាប់ដើមច្បោះ នៅក្នុងតំបន់ប៉ែក ខាងខេត្តស្ទឹងត្រែង នារដូវប្រាំងខាងមុខនេះ។ ជាក់ស្តែង ព្រៃឈើនៅក្នុងឃុំមានរិទ្ធ ស្រុក សណ្តាន់ ខេត្តកំពង់ធំ ត្រូវបានបាត់បង់យ៉ាងធ្ងន់ធ្ងរ ដោយសារតែប្រតិបត្តិការរោងចក្រអារឈើ ដែល បោះទីតាំងនៅតំបន់ដីសម្បទាន ក្នុងរយៈពេល ២ឆ្នាំកន្លងមក។

ស្លាកសញ្ញាព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលគាំទ្រដោយ ្ USAID? Winrockត្រូវបានកម្ទេចខ្ទេចខ្ទី អស់ ហើយព្រៃឈើឥឡូវនេះ ត្រូវបានកំណត់ ឱ្យទៅជាសម្បទានដីសង្គមកិច្ចមានទំហំ៩០០០ ហិកតារ។

ក្រុមការងារឃ្លំមើលព្រៃឈើនៅកម្ពុជា  អំពាវនាវដល់ USAID ចាត់វិធានការជាបន្ទាន់ ឥឡូវនេះតែម្តង ដើម្បីការពារដើមច្បោះ ដែល នៅសេសសលបន្តិចបន្តួច ក្រោមគម្រោង SFB ហើយជួយរកដំណោះស្រាយទប់ស្កាត់ពីការ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ នៃប្រតិបត្តិការរោងចក្រ អារឈើទាំងនោះ ជាជាងការចំណាយធនធាន ខ្ជះខ្ជាយទៅលើកម្មវិធីនិងសកម្មភាពបង្ហាញពី ការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដូចជាការ បង្រៀនអំពីការដាំដុះ ការចំណាយថវិកាទៅ លើការស្ទាបស្ទង់ផ្នែកបរិស្ថានម្តងហើយម្តង ទៀត  ជាដើម។ ទន្ទឹមនឹងនេះ គឺវាហួសពេល ទៅហើយ ដែល USAID បង្ហាញនូវឆន្ទៈ នយោបាយចង់ការពារព្រៃឈើ ព្រមទាំងជួយ ឧបត្ថម្ភថវិកាយ៉ាងសន្ធឹកសន្ធាប់ដល់ក្រុម សហគមន៍ដែលសកម្មខ្លាំងក្លា ក្នុងការការពារ ដើមច្បោះដែលនៅសេសសល់ចុងក្រោយទាំង ប៉ុន្មាននោះ។

ការបោសម្អាតឈើ ដោយសារប្រតិបត្តិការ រោងចក្រអារឈើដែលមានអាជ្ញាបណ្ណ គឺជា មូលហេតុចម្បងនៃវិនាសកម្មដើមច្បោះ ហើយ ក៏ជាការគំរាមកំហែងមួយយ៉ាងធ្ងន់ធ្ងរទៅលើ តំបន់ដែលទើបប្រកាសជាតំបន់ព្រៃការពារថ្មីៗ គឺទាំង USAID ក៏ដូចជារាជរដ្ឋាភិបាល ខកខាន មិនបានដោះស្រាយបញ្ហានេះជាយូរណាស់មក ហើយ

បន្ថែមលើសេចក្តីថ្លែងការណ៍នេះ លោក សេង សុខហេង ប្រធានអង្គការអភិវឌ្ឍន៍សហគមន៍ ដើម្បីសន្តិភាពនិងនិរន្តរភាព បញ្ជាក់ថា ការដែលក្រុមឃ្លាំមើលព្រៃឈើនៅកម្ពុជា ស្នើ គម្រោងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ អភិវឌ្ឍអន្តរជាតិ ពិនិត្យពីបញ្ហាព្រៃឈើ ជាពិសេស ដើមច្បោះនៅកម្ពុជា នេះ ដោយសារ តែកន្លងមកទីភ្នាក់ងារនេះ បានផ្តល់ជំនួយយ៉ាង ច្រើនមកកម្ពុជា ទាក់ទងនឹងវិស័យព្រៃឈើ នេះ តែដូចមិនបានជោគជ័យ គឺប្រាក់ជំនួយក៏អស់ ព្រៃឈើក៏អស់។ លោកសេង សុខហេង មាន ប្រសាសន៍ថា ចំណុចនេះ ដោយសារតែរយៈ ពេល៤ឆ្នាំចុងក្រោយនេះ យើងឃើញថា ទីភ្នាក់ងាររបស់សហរដ្ឋអាមេរិកហ្នឹង គឺបានចំណាយ លុយរាប់សិបលានដុល្លារ សម្រាប់វិស័យព្រៃ ឈើនេះ ក៏ប៉ុន្តែយើងឃើញថា ធនធានហិរញ្ញវត្ថុ ហ្នឹង គឺមិនបានប្រើប្រាស់ឱ្យចំគោលដៅទេ ហើយទន្ទឹមនឹងនេះ ក៏វាបានចូលរួមចំណែកធ្វើ ឱ្យវិនាសសកម្មព្រៃឈើនៅប្រទេសកម្ពុជា ជាពិសេស នៅតំបន់ព្រៃឡង់ហ្នឹង កាន់តែមានការ កាប់បំផ្លាញកាន់តែធ្ងន់ធ្ងរ។ មូលហេតុ ម៉េច បានយើងគិតថា វាប៉ះពាល់? យើងឃើញថា  ទីភ្នាក់ងារហ្នឹង គឺបានផ្តល់លុយជាច្រើនទៅដល់ អង្គការមួយចំនួនអភិវឌ្ឍន៍ រួមទាំងរាជរដ្ឋាភិបាល ក៏ប៉ុន្តែលុយនោះគឹភាគច្រើនហាក់ដូចជាប្រើប្រាស់មិនចំគោលដៅ ដូចជាមានការរើសអើង ឬក៏មានកាចង្អៀតចង្អល់ក្នុងការកាពារព្រៃឡង់ ហើយសហគមន៍ដែលគាត់បានប្រើប្រាស់ ដែល គាត់បានធ្វើការគាបសង្កត់នោះ គឺមិនត្រូវទទួល បានអត្ថប្រយោជន៍ពីគម្រោងទាំងនោះទេ។ អ៊ីចឹង បានន័យថា គម្រោងនេះ យកទៅចាយដោយ មិនមានប្រសិទ្ធភាព ហើយយើងមានការសោកស្តាយមែនទែន។ មានន័យថា លុយជំនួយក៏អស់ ព្រៃក៏អស់ ហើយប្រជាពលរដ្ឋ គឺកំពុងតែប្រឈម ទៅនឹងផលលំបាកដែលបណ្តាលមកពីការកាប់ បំផ្លញព្រៃឈើ។

លោកសេង សុខហេង មានប្រសាសន៍ ទៀតថា ដំណាក់កាលនេះ ជាដំណាក់កាលមួយ ដែលរាជរដ្ឋាភិបាល គួរតែប្រកាសអាសន្នទៅ លើស្ថានភាពព្រៃឈើក្នុងប្រទេសកម្ពុជា។ អ្វី ដែលយើងចង់ឃើញ គឺរាជរដ្ឋាភិបាលកម្ពុជា គួរតែបញ្ឈប់ទាំងស្រុងនូវការធ្វើអាជីវកម្មឈើ គ្រប់រូបភាពនៅក្នុងប្រទេសកម្ពុជា បិទច្រកចេញ ចូល ហើយផ្តន្ទាទោសដល់បុគ្គល ឬមន្ត្រីទាំង ឡាយណាដែលពាក់ព័ន្ធទៅនឹងការធ្វើជំនួញ ឈើ។ ទី២ គួរតែផ្តល់លក្ខខណ្ឌងាយស្រួលដល់ សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសង្គមស៊ីវិល ដែលធ្វើការទៅលើវិស័យព្រៃឈើនេះ ឱ្យ មានឱកាសទូលំទូលាយ ធ្វើការជាមួយគ្នា ដើម្បី ការពារព្រៃដែលនៅសេសសល់ចុងក្រោយ។ ទាក់ទងទៅដៃគូអភិវឌ្ឍន៍ គួរតែគាំទ្រទៅដល់ សហគមន៍មូលដ្ឋាន ប្រសើរជាងចំណាយច្រើន តែដល់អង្គការនៅភ្នំពេញ ហើយមិនបានធ្វើអី ចំណាយលុយការិយាល័យច្រើន ប្រាក់ខែខ្ពស់ វាមិនមែនជាជម្រើសល្អក្នុងការការពារព្រៃឈើទេ

ដោយ ៖ កុលបុត្រ

facebook