facebook
facebook

កូនប្រុសខឹងម្ដាយមិនដណ្ដឹងប្រពន្ធឲ្យ ចាក់សាំងដុតផ្ទះ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦​ | សន្ដិសុខសង្គម | 536 | 1 | ម៉ោង 9:15 am សមត្ថកិច្ចកំពុងសាកសួរកូនដុតផ្ទះខ្លួនឯង

ភ្នំពេញ៖ បុរសម្នាក់ បានរំអុកសុំម្ដាយចូលដណ្តឹងប្រពន្ធឲ្យ តែម្ដាយប្រាប់ថា រង់ចាំបន្ដិចទៀតសិន ស្រាប់តែខឹងបានបិទទ្វារផ្ទះរួចចាក់សាំងដុតផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦និង៤៥នាទីព្រលប់ ថ្ងៃទី១១ ខែកញ្ញា នៅផ្ទះលេខ១០២ ផ្លូវបេតុង ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

fdgfdfds

បុរសដែលចាក់សាំងដុតផ្ទះមានឈ្មោះហូ ផល្លីម អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើ ជាកូនទី៦ ក្នុងគ្រួសារ ប្រុស២ស្រី៥នាក់ មានម្ដាយឈ្មោះ យ៉ង ពៅ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរកសិករ កំព្រាឪពុក ផ្ទះដែលបុរសនោះដុត មានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ  ថ្មក្រោមឈើលើ ហើយរបស់ដែលខូចខាតមានខោអាវមួយចំនួន និងតុមួយតែប៉ុណ្ណោះ ។

fdssdds

បើតាមសម្តីបងប្អូនរបស់ជនបង្កខាងលើបាននិយាយថា ហូ ផល្លីម ជាមនុស្សញៀនថ្នាំ ឪពុកម្តាយស្តីប្រដៅលែងស្តាប់ទៅហើយគិតតែបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ នៅពេលល្ងាចជនបង្កររូបនោះ បានត្រលប់មកពីលេងវិញ រួចបានដេញឲ្យម្ដាយទៅចងការលុយយកទៅសង់គេ ព្រោះអីរូបគេបានលេងបាល់ចាញ់និងជំពាក់គេច្រើនណាស់ ពេលនោះម្ដាយជនបង្កក៍មិនព្រមធ្វើតាមជនបង្ករូបនោះ ដោយសារតែមិនធ្វើតាមជនបង្ករូបនោះបានលើកយកទូររទូស្សន៍យកទៅបញ្ចាំបាត់ហើយ ។ លុះដល់វេលាកើតហេតុខាងលើ បុរសរូបនោះ មិនជាយ៉ាងមិចនោះទេ ចេះតែរអ៊ូរទាំ រួចហើយបានដើរឡើងទៅផ្ទះរួចចាក់សោរទ្វាផ្ទះពីខាងក្នុងជិត បន្ទាប់មកក៍ស្រាប់តែមានភ្លើងនិងផ្សែងហុយខ្មួលខ្មាញ់ចេញពីលើផ្ទះមក ឃើញដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ បាននាំគ្នាជួយទៅយកទឹកទៅពន្លត់ម្នាក់មួយដៃមួយជើង ទើបភ្លើងរលត់ទៅវិញ ដោយមិនបណ្តាលឲ្យឆាបឆេះផ្ទះទេ គ្រាន់តែឆេះខោអាវនិងរបស់របរក្នុងផ្ទះអស់មួយចំនួន ។ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកមើល និងឃាត់ខ្លួនបុរសរូបនោះ យកទៅសាកសួរនៅអធិការដ្ធានខណ្ឌដង្កោ ។

dfgdsa

 នៅពេលដែលសមត្ថកិច្ចសាកសួរ បុរសរូបនោះបានសារភាពថា រូបគេពិតជាមានបំណងដុតផ្ទះពិតប្រាកដមែន  ដោយសារតែខឹងនឹងម្ដាយមិនដណ្ដឹងប្រពន្ធឲ្យរូបគេ ហើយរូបគេបានសុំម្តាយយកប្រពន្ធតាំងពីឆ្នាំ២០០៧មកម្ល៉េះ រហូតដល់ពេលមេះគ្មានអ្នកណាយល់ចិត្ត និងអារម្មណ៍របស់គេ ព្រោះទាំងមានការ សើចចំអកពីមិត្តភ័ក្ដិផងនោះ ធ្វើឲ្យរូបគេតូចចិត្តតូចថ្លើម ក៍បានទិញសាំងចាក់ដុតផ្ទះចោលតែម្ដងទៅ ។

fgdgvsdf

ក្រោយពីសាកសួររួច បុរសរូបនោះត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ៕

ណន រ៉ាត់

facebook