facebook
facebook

ខ្សែ​ប្រ​យុទ្ធ​ Erik LAMELA សុំ​តម្លើង​តម្លៃ​ខ្លួន​ ទ្វេ​មួយ​ជា​ពីរ​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦​ | កីឡាអន្ដរជាតិ | 210 | 0 | ម៉ោង 1:00 am

Lamela អតីតកីឡាករក្លឹបចចក Roma  បាននិយាយថា គាត់នឹងសុំតម្លើងប្រាក់ឈ្នួលទ្វេដង ប្រសិនបើក្លឹបមាន់ខ្នាយមាស់បន្តកុងត្រាថ្មីដល់រូបគាត់។ បច្ចុប្បន្នកីឡាករវ័យ២៤ឆ្នាំ រូបនេះទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ ៦០០០០ផោនស្មើនឹងជាង ៧ម៉ឺនដុល្លារ តែសម្រាប់កុងត្រាថ្មី គាត់សុំតម្លើងទ្វេមួយជាពីរមានន័យ ១២០០០០ផោនស្មើនឹង ជាង១៥ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍។

ការសុំតម្លើងប្រាក់ឈ្នួលនេះ គេមិនទាន់ឃើញមានប្រតិកម្មឆ្លើយតបយ៉ាងណាពីម្ចាស់ក្លឹបនេះនៅឡើយទេ ខណៈក្លឹបមិនទាន់មានពេលវេលាគ្រប់គ្រាន់ដើម្បីចរចាជាមួយសាមីខ្លួន ដោយសារតែក្លឹបជាប់រវល់ជាមួយនឹងការបន្តកុងត្រាថ្មីរយៈពេលយូរឲ្យកីឡាករសំខាន់ៗពីររូបគឺ  Christian Eriksen និង Jan Vertonghen ។

erik-lamela

ជាការពិតកីឡាករសញ្ជាតិអាហ្សង់ទីន រូបនេះនៅសល់កុងត្រាចាស់ជាមួយ TOTTENHAM រយៈពេល ៣ឆ្នាំទៀត តែគេចង់បន្តរួមរស់នៅជាមួយក្លឹបនេះ រយៈ ពេលយូរឆ្នាំទៀត។

គួររំឮកថា កីឡាករខ្សែបម្រើប្រយុទ្ធរូបនេះ បានចូលមករួមរស់ជាមួយ TOTTENHAM កាលពីឆ្នាំ ២០១៣។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន៨គ្រាប់ ក្នុងការបង្ហាញវត្តមាន៧៧ប្រកួត។

ដោយ៖ ហេង ដេត

facebook