facebook
facebook

វ៉ែន​ សុវត្ថិ ​និង​​ វង្ស​ ណ​យ ​ជួប​ជាមួយ​កីឡាករ​ថៃ​ដណ្តើម​៣ពិន្ទុ​បន្ថែម

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០១៧​ | កីឡាជាតិ | 180 | 0 | ម៉ោង 10:35 am

កីឡាករ​​ វ៉ែន សុវត្ថិ អ្នកប្រដាល់មកពីក្លឹបកងកេងមានរិទ្ធខេត្តបាត់ដំបង

ជួប​កីឡាករ​ថៃឡាយផាយ៉ាត ខណៈកីឡាករពូកែស្នៀតកែង ​វង្ស ណ​យ អ្នកប្រដាល់របស់ក្លឹប​អាណាចក្រគុនខ្មែរ

ត្រូវជួបជាមួយកីឡាករថៃហ្វាឈៀងស៊ែង នៅក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣​ នៃខ្សែ​ក្រ​វាត់​ទម្ងន់​៦៩​គីឡូក្រាម

នៅ​លើ​សង្វៀន​បា​យ័ន​បឹង​ស្នោ នា​​ថ្ងៃអា​ទិត្យ​ ទី​០៥ ខែមីនា ឆ្នាំ​២០១៧​នេះ។​

​ក្នុងការប្រកួតវគ្គជម្រុះនេះរវាងកីឡាករវ៉ែន សុវត្ថិ និងកីឡាករ វង្ស ណ​យ

​បានឆ្លង​កាត់​ពីរ​ប្រកួត​ម្នាក់​ហើយ ដោយ​ទទួល​បាន​៤​ពិន្ទុ​ដូចគ្នា ​ក្នុងនោះគឺឈ្នះ១ចាញ់។ ការជួបគ្នា​រវាង

​វ៉ែន សុវត្ថិ និងកីឡាករ​ថៃ ឡាយផាយ៉ាត ​នេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា

គូនេះ​ត្រូវបានគេសង្ឃឹមត្រឹម៥០%ម្នាក់ប៉ុណ្ណោះ បើទោះជាកីឡាករទាំងពីរមិនដែល​ធ្លាប់ជួប​គ្នាក៍ដោយ។

កីឡាករវ៉ែន សុវត្ថិ ជាអ្នកប្រដាល់មានចិត្តធំ គេមានដៃវែងជើងវែងដែលអំណោយ​ផលក្នុងការ​ប្រកួតម្តងៗ។

ការវាយម្តងៗវ៉ែន សុវត្ថិ ហ៊ានប្តូរជាមួយគូប្រកួតគ្រប់ស្នៀត​មិនថាគូប្រកួតនោះ​ខ្លាំងឫក៍ខ្សោយនោះឡើយ

តែគេវាយមិនសូវមានទិចនិច​នោះឡើយ។ ស្នៀតខ្លាំងរបស់វ៉ែន សុវត្ថិ បានទាំងព្រមក៍ប៉ុន្តែកីឡាកររូបនេះ

វាយរាងស្ពឹកស្រពន់បន្តិច។ ចាំមើលរវាង ​វ៉ែន សុវត្ថិ និងកីឡាករ​ថៃ ឡាយផាយ៉ាត ​នេះនណាបាន៣ពិន្ទុបន្ថែម?។

ចំណែកកីឡាករ វង្ស ណ​យ ​វិញគេ​ល្អស្នៀតជង្គង់ និង​កែង​ដែលអាច​ប្រើ​បាន​គ្រប់​ស្ថា​ន​ភាព​ប្រកួត

មិនថាវាយគៀកឫប្រយោលនោះទេ​។ ប៉ុន្តែ​ទោះជាយ៉ាងនេះក្តីការប្រកួត​របស់​គេរាល់លើក

បើ​គូប្រកួត​បិទ​កែង​ជាប់ហើយ​នោះ វង្ស ណ​យ​ គឺច្បាស់ជាយ៉ាប់មិនខាន ហើយ​ការប្រ​កួតនោះបើមិនស្មើរ

គឺមានតែ​ចាញ់​គេតែ​ប៉ុណ្ណោះ ព្រោះណាមួយ វង្ស ណយ គេក៍អន់​ខាង​កម្លាំងស៊ុហ្វផងដែរ

វាយខ្លាំងបានតែត្រឹម៣ទឹកប៉ុណ្ណោះ ចាប់ពីទឹកទី៤ដល់ទឹកទី៥ គឺ​មិន​អាចធ្វើអ្វីគេកើតឡើយ។ ​

ក្នុងការជួបប្រកួតជាមួយកីឡាករថៃ ហ្វាឈៀងស៊ែង នេះ​ វង្ស ណយដែល​ជា​ជើង​ខ្លាំង​សំបូរ​ដោយ​

បទពិសោធន៍លើសង្វៀននេះ ត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់

មានសង្ឃឹមថា​ឈ្នះ​ច្រើន​ជាងចាញ់ព្រោះ​ថាស្នៀត​វាយរបស់

កីឡាករថៃមានចំណុចខ្សោយច្រើនដែលធ្វើ​ឲ្យគេ​គ្មាន​បញ្ហា​​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាច​ចា​ញ់​នោះទេ។

ទោះជា​យ៉ាងណា វង្ស ណយ មិនអាច​វាយ​មើលស្រាលទៅលើកីឡាករថៃម្នាក់នេះបានឡើយ។ ចាំមើល វង្ស ណយ

ឫហ្វាឈៀង​ស៊ែង អ្នកណាឈ្នះបាន៣ពិន្ទុ៕ មរកត

facebook