facebook
facebook

ធនាគាBIDC ប្រគល់រង្វាន់ដល់អ្នកមាន​​សំណាង សរុបទឹកប្រាក់៤២,០០០ដុល្លារ

​ Silang Sok​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចជាតិ | 149 | 0 | ម៉ោង 14:31 pm

ក្នុងឱកាសខួបគម្រប់៨ឆ្នាំ នៃការបង្កើតនិងដំណើរការធនាគាវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ីហៅកាត់BIDC បានរៀបចំប្រគល់រង្វាន់ធំដល់អតិថិជនទាំងអស់ដែលមានសំណាង​ ឈ្នះរង្វាន់ពីកម្មវិធី”SaveToWinBigPrize”(ដាក់ប្រាក់សន្សំឈ្នះរង្វាន់ធំ)ដែលកម្មវិធីដ៍រីករាយ នេះបានរៀបចំនៅស្នាក់ការកណ្ដាលធនាគាតាមបណ្ដោយផ្លូវព្រះមុនីវង្សកាលពីល្ងាចថ្ងៃទី២៤មេសា ២០១៧។

រង្វាន់ដែលត្រូវប្រគល់ដល់ដអតិថិជនផ្ទាល់នោះបានធ្វើការចាប់ឆ្នោតដោយសុក្រិតកាលពីថ្ងៃទី០៥ មេសា ២០១៧ នោះមានដូចជា៖រង្វាន់រថយន្ដ Ford Fiesta 2016 ០១រង្វាន់,រង្វាន់ម៉ូតូHonda Click 125i ០១រង្វាន់,រង្វាន់ទូរសព្ទ័Iphone 7 Plus 128G ៣រង្វាន់,រង្វាន់ទូរទស្សន៍Samsung UHD Smart TV 43’ ០៥រង្វាន់, និងរង្វាន់លើកទឹកចិត្តទូរទឹកកក Hitachi 20L Inverter១០រង្វាន់​ ដែលសរុបទឹកប្រាក់ប្រមាណ៤២,០០០ដុល្លារអាមេរិក។

លោកចាន់ ណាំយ៉ាង អគ្គនាយករងធនាគាBIDC បានឲ្យដឹងថា”ថ្ងៃនេះBIDCបានរៀបចំពិធីបហរគល់រង្វាន់ធំ​ដល់អតិថិជនដែលមានសំណាងដោយផ្ទាល់ដៃដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនដែលរួមតំណើរជាមួយBIDC ក្នុងពេលកន្លងមក។BIDC ពិតជាមានជំនឿរនិងជឿជាក់ថាមានកម្មវិធីប្រូម៉ូសិនជាច្រើន ថែមទៀតរៀបចំបង្កើតឡើង​សម្រាប់អតិថិជនក្នុងគោលបំណងជាការចែករំលែកឱកាសព្រមទាំង រួមតំណើរជាមួយនិងភាពជោគជ័យរបស់អតិថិជន។តាំងនាមឲ្យធនាគាវិនិយោគ និងអភិវឌ្ឍន៍កម្ពុជាខ្ញុំសូមអបអរសាទរចំពោះអតិថិជនទាំអអស់ដែលបានឈ្នះរង្វាន់​ក្នុងកម្មវិធីប្រគល់រង្វាន់នេះ”។

អ្នកស្រី សុខ ចាន់លី ដែលបានឈ្នះរង្វាន់រថយន្ដFord Fiesta2016 ១រង្វាន់បានថ្លែងដោយរីករាយថា”ខ្ញុំសប្បាយចិត្តណាស់​ដែលបានទទួលរង្វាន់នេះពីBIDC ព្រោះពីមុនមកខ្ញុំមិនដែលគិតស្រម៉ៃថាខ្ញុំបានឈ្នះរង្វាន់ធំបែបនេះទេ។ខ្ញុំនឹងបន្ដរដាក់ប្រាក់បញ្ញើរជាមួយBIDC តទៅទៀតព្រោះធនាគានេះចាប់រង្វាន់ដោយសុក្រិតណាស់”។

​កម្មវិធី”SaveToWinBigPrize”ផ្ដល់ជួននូវអត្រាការប្រាក់បញ្ញើរខ្ពស់រហូតដល់៥,៧៥%និងមានរង្វាន់ សរុបគិតជាទឹកប្រាក់​៤២,០០០ដុល្លារអាមេរិក។អតិថិជនគ្រាន់តែមកដាក់ប្រាក់បញ្ញើរនៅBIDC មានកាលកំណត់ចាប់ពី៣០០ដុល្លារ ឡើងទៅនឹងទទួលបានលេខកូដផ្សងសំណាងចំនួន០១ ដើម្បីចូលរួមចាប់ឆ្នោតផ្សងសំណាង។គិតត្រឹមចុងខែធ្នូ២០១៦ ធនាគាBIDCមានទ្រព្យសកម្មសរុប៧២៧លានដុល្លា​រ​ ចលនាទុនសរុប៦០៥លានដុល្លារ និងឥណទានសរុប៥១០លានដុល្លារ៕

 

facebook