facebook
facebook

ក្រុមហ៊ុន​ចិន​​ដកចេញ​ពី​វេណេស៊ុយ​អេឡា​ស្រប​ពេល​វិបត្តិកាន់​តែធ្ងន់ធ្ងរ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | 101 | 0 | ម៉ោង 2:37 am

ក្រុមហ៊ុន៖ អ្នកជំនួញម្នាក់​ដែលថ្លែងដោយសុំមិនបញ្ចេញឈ្មោះ​ប្រាប់​បណ្តាញ​ព័ត៌មាន​ចិនថា​បណ្តាក្រុមហ៊ុនពាណិជ្ជកម្ម​ចិន​ជាច្រើន​កំពុង​ដើរចេញពី​វេណេ​ស៊ុ​យ​អេឡា​ស្របពេលដែលប្រទេស​នេះ​ជួបវិបត្តិ​កាន់តែធ្ងន់ធ្ងរ​ឡើង​ ។

អ្នក​ជំនួញ​ម្នាក់​ដែល​បានចាប់ផ្តើម​ប្រកប​អាជីវកម្ម​មួយ​ក្នុង​ប្រទេស​វេណេស៊ុយ​អេ​ឡា​ក្នុង​អំឡុងឆ្នាំ​២០១៤ ថ្មីៗនេះបាន​ដកខ្លួនចេញពី​ទីផ្សារ​វេណេស៊ុយអេឡា​ ហើយ​លោក​បា​នថ្លែងថា​មិនមែនមានតែក្រុមហ៊ុន​របស់លោកទេ​ដែលសម្រេច​ចិត្ត​ធ្វើបែបនេះ​។

លោកបានថ្លែងថា​ក្រុមហ៊ុនជាច្រើន​មិនអាច​ទទួលបាន​ការ​សងប្រាក់​ហួស​ពេល​កំណត់ឡើយ ។ ចំពោះ​ក្រុមហ៊ុនទាំងឡាយណា​ដែល​បាន​បំពេញ​តាម​គម្រោង​នៃ​កិច្ចសន្យា​នៅទីនោះ​ ពួកគេ​ត្រឹមតែ​ដក​មនុស្ស​បីបួននាក់​ក្នុង​ប្រទេស​នេះចេញ​តែប៉ុណ្ណោះដើម្បី​នឹង​ទទួលបាន​ការ​បង់សង​ចុងក្រោយ ។

អ្នកប្រតិបត្តិម្នាក់​របស់​ក្រុមហ៊ុន LiuGong Dressta Machinery ដែលជា​សាខា​របស់​ក្រុមហ៊ុនរដ្ឋ Guangxi LiuGong Machinery ក៏បានថ្លែងថា​បរិយាកាស​ជំនួញ​ក្នុង​ប្រទេស​វេណេស៊ុយ​អេឡា​បានប្រែក្លាយ​ជា​លំបាក ។

អ្នកគ្រប់គ្រង​ផ្នែកលក់​ដែលបម្រើការ​ក្នុងក្រុមហ៊ុន LiuGong Dressta លោក He Dawei បានថ្លែង​ប្រាប់បណ្តាញព័ត៌មាន​​ចិន​កាលពីថ្ងៃអង្គារថា​ទីផ្សាររបស់​វេណេស៊ុយអេឡា​មានភាព​ស្ងប់ស្ងាត់​។ រីឯ​រូបិយប័ណ្ណបរទេស​បម្រុងទុក​របស់ប្រទេសនេះ​បានថយចុះ​មកត្រឹម១០,៤០២​ប៊ីលាន​ដុល្លារ​ក្នុងខែ​មីនា​ពី​បរិមាណ​១០,៤២១ប៊ីលានដុល្លារ​កាលពីខែកុម្ភះ ។

ប្រែសម្រួលដោយ៖ អុីវ វិ​ចិត្រា

facebook