facebook
facebook

​ក្រុមហ៊ុនលីលី ធ្វើសន្និសីទការសែតប្រឆាំងពាក្យចរចាមអារ៉ាម

​ Silang Sok​​ | ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចជាតិ | 213 | 0 | ម៉ោង 14:49 pm

កាលពីថ្ងទី២៤ មេសា ២០១៧ ក្រុមហ៊ុនលីលី ផលិតនំស្រួយ បានរៀបចំធ្វើសន្និសីទការសែតនៅទីតាំង ក្រុមហ៊ុនផ្ទះលេខ២៨១ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ ដោយមានអ្នកសាព័ត៌មានជាច្រើនស្ថាប័នចូលរួម។ការរៀបចំសន្និសីទសារពត័មានជាបន្ទាន់នេះគឺអ្នកឧកញ៉ាកែវ មុំ ប្រធានក្រុមហ៊ុនលីលី បានចេញមកប្រឆាំងនិង ពាក្យចរចាមអារ៉ាមដែលថាមានកុមារប្រុសស្រី និងមនុស្សចាស់ពុលអាហារនៅភូមិ ក្រាំងងៀវ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់ ដោយសារតែញ៉ាំនំស្រួយលីលី។

​​​ថ្លែងចំពោះមុខអ្នកការសែតជាច្រើននាក់នោះអ្នកឧកញ៉ាកែវ មុំ បានធ្វើការបកស្រាយថា​​គឺជាការសន្និដ្ឋានដ៍ខុសឆ្គងមួយ មិនទាន់មានប្រភពច្បាស់លាស់ដែលអាចជាប្រតិកម្មផ្សេងៗយក មកវាយប្រហារនំស្រួយលីលី ជាក្រុមហ៊ុនគំរូនៅ ក្នុងប្រទេសដែលបានអនុវត្តន៍តាមស្ដង់ដាជាច្រើនដូចជា៥S & Kaizen,GMP,Haccp,…។អ្នកឧកញ៉ាកែវ មុំ ថ្លែងថា”ក្រុមហ៊ុនលីលី បានចុះបញ្ជីទៅតាមច្បាប់ជាមួយក្រសួងទាំងអស់ដែលពាក់ព័ន្ធហើយបច្ចុប្បន្ននំស្រួយលីលី បាននាំចេញទៅជាច្រើនប្រទេសមានដូចជា៖សហរដ្ឋអាមេរិក មីយ៉ាន់ម៉ា(ភូមា) វៀតណាម កាណាដា​ កូរ៉េខាងត្បូង អូស្រ្ដាលី ម៉ាឡេស៊ី អ៊ីតាលី និងចិន។ផលិតផលយើងគឺផលិតទៅតាមស្ដង់ដាប្រទេសជប៉ុនISO គឺមិនមានផលប៉ៈពាល់ឡើយ ហើយយើងខ្ញុំទទួលខុសត្រូវទាំងស្រុងប្រសិនបើបងប្អូនប្រជាពលរដ្ឋណាដែល គាត់ទទួលទានហើយប៉ៈពាល់ដល់សុខភាពរាងកាយគាត់គឺយើងនឹងប្រឈមមុខទទួលខុសត្រូវទាំងស្រុងយើងមិន អាចគេចវែសទៅណាបានឡើយរាល់ការផលិតរបស់យើងគឺមានការត្រួតពិនិត្យឡាបូរពីក្រសួងឧស្សាហកម្មរៀង រាល់៣ខែម្ដង។ក្រុបហ៊ុនលីលី បានបង្កើតបាន១៥ឆ្នាំ ហើយបើសិនជាមានប្រតិកម្មអ្វីមួយគឺមានជា ហូរហែទៅហើយតែមិនដែលមានទេ”។

​ដោយឡែកលោកវេជ្ជបណ្ឌិតវ៉េង ហេង សហការីនៅក្រុមហ៊ុនលីលី បានបន្ថែមថា”បើសិនជាគាត់ញាំ អ្វីមួយមិនបានត្រឹមត្រូវ ជាអាហារជាបន្លែទឹកអីផ្សេងទៀតនោះជាបញ្ហាព្រោះ យើងកត់សម្គាល់ថាគាត់ពុលអាហារក្រោយញាំ ២ម៉ោងឯណ្ណោះ។អីចឹងយើងសួរថាអាហាររបស់យើង មានជាតិពុលនៅក្នុងហ្នឹងឬអត់? ក្រុមហ៊ុនលីលី មានច្បាប់អនុញ្ញាត្តិមាន ឡាបូរពិនិត្យ កេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុនការវេចខ្ចប់បានត្រឹមត្រូវទាំងពេលវេលា កំណត់ត្រឹមត្រូវបញ្ជាក់ថាអាហារហ្នឹងមានគុណភាព”។

ក្រុមហ៊ុនលីលី ផលិតនំស្រួយធ្លាប់ទទួលបានពានរង្វាន់ជាច្រើនដូចជា៖ពានរង្វាន់ជាក្រុមហ៊ុនឆ្នើម,ពានរង្វាន់ សហគ្រិន ស្រ្ដីវ័យក្មេងអាស៊ាន,ពានរង្វាន់សមាជិកឆ្នើមGS1Cambodia,ពានរង្វាន់ថ្នាក់មាសឧស្សាហកម្ម បៃតងកម្ពុជា ,ពានរង្វាន់ផលិតភាពស៥,ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា,ពានរង្វាន់BestEnterprise (សហគ្រិនល្អបំផុត ពីចក្រភពអង់គ្លេស)និងពានរង្វាន់អ្នកគ្រប់គ្រងប្រចាំឆ្នាំ(ពីចក្រភពអង់គ្លេស)៕

 

 

 

facebook