facebook
facebook

ហាងឆេង​​ប្រេង​អុីរ៉ង់​​​ឡើង​ថ្លៃ៩​៩​សេន​​ក្នុងមួយ​​សប្តាហ៍

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | 92 | 0 | ម៉ោង 2:48 am

ប្រេង៖ តាមរបាយការណ៍​បង្ហាញថា​តម្លៃប្រេង​កម្រិត​ធ្ងន់​របស់​អ៊ីរ៉ង់​ក្នុង​សប្តាហ៍​នេះ​បាន​ឡើងថ្លៃ​ដល់កម្រិត១,៨២​ដុល្លារ​ក្នុងមួយបារែល​លក់​ចេញ​៥៣,១ដុល្លារ​សម្រាប់​១បារ៉ែល ។

អ៊ីរ៉ង់​លក់​ប្រេងឆៅ​ប្រភេទធន់ធ្ងន់​ក្នុងតម្លៃ​៥១,៧៥​ដុល្លារ​ជា​មធ្យម​ចាប់តាំង​​​ដើម​ឆ្នាំ​២០១៧ ។  នៅគ្រានោះដែរ​ជាមួយនិងការ​ឡើងថ្លៃ​១,៧៩​ដុល្លារ​ពីសប្តាហ៍​មុនរបស់​ខ្លួន​​​​តម្លៃ​គោលរបស់អង្គការ​ OPEC គឺស្ថិតក្នុង​ហាងឆេង ៥៣,៣៨​ដុល្លារ​ក្នុងមួយបារ៉ែល​ ។

យោងតាម​បណ្តាញព័ត៌មាន Reuters ក្នុងអំឡុងពេល​ប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះ​តម្លៃប្រេង​បាន​ជួបនិង​បទពិសោធន៍​នៃកំណើន​ខ្លះៗដែរ​ស្របតាម​កិច្ចការ​ពិភាក្សា​ដែលអង្គការ OPEC អាច​ពន្យាពេល​នៃការកាត់បន្ថយការផ្គត់ផ្គង់ ។

Reuters បានលើកឡើង​បន្ថែមថា​​ប្រភព​នៅក្នុង​អង្គការ OPEC បាន​គូសបញ្ជាក់​ថា​សមាជិករបស់ខ្លួន​​​រឹតតែ​បានគុណប្រយោជន៍​ច្រើន​ចំពោះ​ការ​អូសបន្លាយពេល​វេលា​នៃការ​កាត់បន្ថយ​ផលិតកម្ម​នេះ ប៉ុន្តែ​ក៏មានការ​ចង់​ឲ្យ​គាំទ្រ​​អ្នក​ផលិត​ប្រេង​មិនមែនជាសមាជិក OPEC ដូចជា​រុស្ស៊ី​ដែលមិនទាន់​បាន​ផ្តល់ឲ្យ​​ពេញ​លេញ​​​អំពី​ការ​កាត់បន្ថយ​​ផលិតកម្មដែលមាន​ស្រាប់ ។

កាលពីដើមខែនេះ​ទីភ្នាក់ងារព័ត៌មាន Shana បានរាយការណ៍ថា​តម្លៃ​ហាងឆេង​​ចំពោះ​ប្រេង​អ៊ីរ៉ង់​បានបង្ហាញឲ្យ​ឃើញថា​កើនឡើង​ជិត១២%​ក្នុងអំឡុងពេល​ឆមាសទី១នៃប្រតិទិន​ឆ្នាំសារពើពន្ធ​អ៊ីរ៉ង់​(ថ្ងៃទី២១ខែមីនា​ដល់ថ្ងៃទី៤ខែមេសា) ធៀបនឹងអំឡុងពេល​ដូចគ្នាកាលពីឆ្នាំទៅ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

facebook