facebook
facebook

Emerson Network Power បានប្តូរឈ្មោះជា Vertiv នៅព្រះរាជាណាចក្រកម្ពុជា

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧​ | បច្ចេកវិទ្យា | 294 | 0 | ម៉ោង 10:22 am

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន Vertiv ដែលជាអតីតក្រុមហ៊ុន Emerson Network Power បច្ចុប្បន្ននេះបានបើកដំណើរការជាផ្លូវការ ក្រោមស្លាកសញ្ញាថ្មីរបស់ខ្លួននៅកម្ពុជា ចូលទៅកាន់ទីផ្សារនៃប្រទេសដែលកំពុងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងលឿន។

Vertiv គឺជាឈ្មោះថ្មី ប៉ុន្តែក្រុមហ៊ុននៅតែមានភាពនាំមុខខាងផ្នែកឧស្សាហកម្ម លើសាកលលោកដដែល។ ក្រុមហ៊ុននេះគឺជាដៃគូដ៏ជឿទុកចិត្តសម្រាប់អ្នកប្រតិបត្តិការនៃ Design, engineering, infrastructure, data center ហើយជាក្រុមហ៊ុនមួយដែលមានការរកឃើញថ្មីៗយ៉ាងលឿន ដោយផ្តោតទៅលើការបត់បែន ធ្វើឲ្យវាជាក្រុមហ៊ុនមួយដែលមានឈ្មោះឈរតែឯងបាន។

ក្រុមហ៊ុន Vertiv នៅកម្ពុជា និងសាងនូវផលបត្រទូលំទូលាយនៃផលិតផល និងសេវាកម្មសម្រាប់ផ្តល់ថាមពល កម្តៅ និងសមត្ថភាពគ្រប់គ្រងព័ត៌មានវិទ្យា ដែលពីមុន វាត្រូវបានផ្តល់ដោយ Emerson Network Power រួមបញ្ចូលទំាងការនាំមុខគេនូវផ្នែកឧស្សាហកម្ម មានម៉ាក ASCO®​ Chloride® Liebert® NetSure™ ហើយនិង Trellis™។ វាភ្ជាប់ជាមួយនិងយុទ្ធនាការផ្សព្វផ្សាយជាសាកល ដើម្បីធ្វើអោយឈ្មោះរបស់ក្រុមហ៊ុន Vertiv ជាក្រុមហ៊ុនមួយឈរតែឯង ក្រោយពីបញ្ចប់នូវការលក់ជា Platinum Equity។

លោក Paul Churchill ដែលជាអគ្គនាយកផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Vertiv បានមានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលជាគន្លឹះនៃទីផ្សាររបស់យើងនៅក្នុងតំបន់នេះ ដូចដែលយើងបានឃើញហើយថា វិស័យព័ត៌មានវិទ្យារបស់ប្រទេសនេះកំពុងមានការរីកលូតលាស់ជាផ្លែផ្កា។ ជាលទ្ធផលអ្នកជំនួញជាតិនិងអន្តរជាតិ បច្ចុប្បន្ននេះ កំពុងតែធ្វើការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់នេះ ដើម្បីជាការគំាទ្រដល់គំនិតផ្តួចផ្តើម Digital របស់គេ។​ វាជាពេលវេលាដ៏ប្រពៃមួយសម្រាប់ Vertiv ក្នុងការនាំយកនូវដំណោះស្រាយទៅកាន់ទីផ្សារក្នុងប្រទេស ដែលនិងជួយអតិថិជនរបស់យើងសម្រេចនូវគោលដៅរបស់គេ។
ក្នុងនាមជាប្រទេសមួយដែលកំពុងមានការរីកចម្រើនលឿន កម្ពុជា បានមើលឃើញនូវស្ថេរភាពនៃការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យា ជាមួយនិងអ្នកប្រើប្រាស់អ៊ីនធើណេតសកម្មចំនួន៥លាននាក់។ បន្ថែមពីលើនេះទៅទៀត ក្រុមហ៊ុនជាច្រើន ដូចជា ធនាគារ និងអ្នកផ្តល់សេវាកម្មសុខភាព បានយកនូវបច្ចេកវិទ្យាទំនើបនេះទៅប្រើប្រាស់ក្នុងមុខជំនួញរបស់ពួកគេ ធ្វើឲ្យវាឈានមុខគេនៃកំណើនវិនិយោគទៅលើមជ្ឈមណ្ឌលផ្តល់ទិន្នន័យ និងតម្រូវការចាំបាច់ទៅលើសម្ភារៈទាំងនោះ។
លោក Pichet Ketruam នាយក​គ្រប់គ្រងរបស់ក្រុមហ៊ុន Vertiv ប្រចាំតំបន់ឥណ្ឌូចិន បានមានប្រសាសន៍ថា ពួកយើងទទួលបានជោគជ័យទៅលើគម្រោងជាច្រើននៅកម្ពុជា កាលពីរយៈពេល២ខែកន្លងមកនេះ ហើយយើងក៏រំពឹងទុកដែរនូវខែបន្តបន្ទាប់ទៀត ដែលនិងឈានចូលមកដល់ឆាប់ៗនេះ។ តំណាងឲ្យក្រុមហ៊ុន Vertiv យើងខិតខំប្រឹងប្រែងបន្តនូវការគាំទ្រអតិថិជនរបស់យើង ដោយផ្តល់ជាជំនួយដល់ដៃគូក្នុងស្រុករបស់យើង ជាមួយនិងភាពទូលំទូលាយនៃ ថាមពល កំដៅ និងការត្រួតពិនិត្យនូវដំណោះស្រាយ។

ក្រៅពីភាពឈានមុខគេនៃឧស្សាហកម្ម ថាមពល កម្តៅ​ ហើយនិងហេដ្ឋារចនាសម្ព័ន្ធនៃការគ្រប់គ្រងដំណោះស្រាយ ក្រុមហ៊ុន Vertiv ក៏មានមជ្ឈមណ្ឌលទិន្នន័យរួចជាស្រេច ដែលលាយឡំជាមួយនិងថាមពល កម្តៅ និងការត្រួតពិនិត្យ ក្នុងការបញ្ជូននូវដំណោះស្រាយមួយយ៉ាងឆាប់រហ័សដែលមានប្រសិទ្ធិភាពច្រើនជាងមជ្ឈមណ្ឌលចាស់ៗ។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.VertivCo.com.

facebook