facebook
facebook

ការនាំ​​​ចូល​ប្រេង​អុី​រ៉ង់​របស់​បណ្តាប្រទេស​តំបន់​អាសុី​​​កើន២៧%

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | 141 | 0 | ម៉ោង 2:17 am

ប្រេង៖ បណ្តាប្រទេស​អ្នក​​ទិញ​ប្រេង​អ៊ីរ៉ង់​ធំៗ​នៅ​ទ្វីបអាស៊ី​ចំនួន​៤​បាន​នាំចូល​ច្រើន​ជាងមុន​ជិត​២៧%​​ក្នុង​ខែមីនា​ឆ្នាំ​២០១៧ធៀបនឹង​អំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​ ស្របពេល​ដែល​អ៊ីរ៉ង់​បាន​ទទួល​គុណ​ប្រយោជន៍​​ពីការ​​លើកលែង​​ការ​កាត់បន្ថយ​ផលិតកម្ម​ដែល​​ព្រមព្រៀង​ដោយ​អង្គការ OPEC និង​បណ្តា​ផលិតករ​ធំៗដទៃទៀត ។

យោងតាម​របាយការណ៍​​ដែល​ចេញ​​ផ្សាយ​ដោយ​  Reuters ប្រទេស​អ្នក​ទិញ​ប្រេ​ង​ឆៅអ៊ីរ៉ង់​ក្នុងតំបន់​អាស៊ី​ធំៗ​ចំនួន​៤​​ដូចជា ចិន ឥណ្ឌា កូរ៉េខាងត្បូងនិង​ជប៉ុន​បាន​នាំចូល​ប្រេង​​ចំនួន​១,៩៧​លានបារ៉ែល​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែមុន​​ នេះបើ​តាម​ទិន្នន័យ​​នៃការ​តាមដាន​ផ្នែក​ដឹកជញ្ជូនក៏ដូចជា​តួលេខពីរដ្ឋាភិបាល ។

ចំណែកទិន្នន័យ​ពីទីភ្នាក់ងារ​ថាមពលអន្តរជាតិ​បង្ហាញថា​នេះគឺជា​កម្រិត​មួយ​ដែ​ល​ស្ថិតនៅក្រោម​តួលេខ​ដែលសម្រេចបានកាលពី​ខែកុម្ភះ​ នៅពេលដែល​អ៊ីរ៉ង់​ល​ក់​ចេញទៅបរទេសបាន​បរិមាណ​ច្រើនជាងគេ​បំផុត​​គិតចាប់តាំងពី​ឆ្នាំ​២០១០ ។

ក្រសួងពាណិជ្ជកម្ម​ជប៉ុន​កាលពីថ្ងៃសុក្រ​បាន​បញ្ចេញទិន្នន័យ​ផ្លូវការ​ដោយ​បង្ហាញថា​ការ​នាំចូល​ប្រេង​អ៊ីរ៉ង់​គឺស្ថិតក្នុង​កម្រិត​២២៤.៦០៤​បារ៉ែល​កាលពី​ខែមីនា​​កើនឡើង​១៣%​ធៀបនឹង​ឆ្នាំទៅ​ហើយ​ថយចុះ​បន្តិច​ធៀបនឹង​ខែមុន(កុម្ភះ)​ ។

រីឯក្នុងត្រីមាស​ទី១​ បណ្តាប្រទេស​​ទាំង៤នេះ​បាននាំចូល​ប្រេងអ៊ីរ៉ង់​ចំនួន​១,៨៧​លានបារ៉ែល​កើនឡើង​៤៧%​ធៀបនឹងអំឡុងពេល​ដូចគ្នាកាលពីឆ្នាំ២០១៦ ។

​អ៊ីរ៉ង់​ត្រូវបានលើកលែង​​​ពី​ប្រទេស​នៃកិច្ចព្រមព្រៀង​មួយ​រវាង​អង្គការ OPEC និង​បណ្តាអ្នកផលិតដទៃទៀត​រាប់បញ្ចូល​រុស្ស៊ី​ក្នុង​ការកាត់បន្ថយ​ទិន្នផល​១,២លាន​បារ៉ែល​ចាប់ពីថ្ងៃទី១​​​​ខែមករាតរៀងមក ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

facebook