facebook
facebook

តម្លៃ​​ហាង​ឆេង​ហ្គាស​ LPG ថៃ​ធ្លាក់​ចុះ​៤៧​សេន​បាត

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចសាកលលោក | 222 | 0 | ម៉ោង 2:08 am

ហ្គាស៖ ការិយាល័យ​ផែនការ​ណ៍​និង​គោលនយោបាយ​ថាមពល​ (EPPO) បាន​បញ្ចុះ​តម្លៃ​ឧស្ម័នធម្មជាតិ​ (LPG) ប្រមាណជា​៤៧​សេនបាត​ឬលក់​ចេញ​ស្មើ​នឹង​២០,៤៩​បាត​ក្នុងមួយគីឡូក្រាម​ ដែល​វា​រងផលប៉ះពាល់​ដោយ​សារ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ទីផ្សារ​ពិភពលោក ។

ប្រធានការិយាល័យ​ផែនការណ៍និងគោលនយោបាយ​ថាមពល​លោក Thawarat Sutabutr បាន​ឲ្យ​ដឹងថា​ក្រុមប្រឹក្សា​របស់អង្គភាពនេះ​បានសម្រេច​ចិត្ត​​បញ្ចុះតម្លៃ​ហ្គាស​ពី​២០,៩៦​បាត​ក្នុងមួយគីឡូក្រាម​ក្នុង​ខែ​មេសា​មក​ត្រឹម​២០,៩៦​បាត​ក្នុង​មួយគីឡូក្រាម​ក្នុងខែនេះ ។

វាក៏ជាការ​កត់សម្គាល់​នៃការ​ធ្លាក់ចុះ​លើកដំបូង​ក្នុង​តម្លៃ​ហាងឆេង​ហ្គាស LPG ក្នុងអំឡុងពេល​១៤ខែ​មកនេះ​ផងដែរ ។

ការ​ធ្លាក់ចុះនៃតម្លៃ​ហាងឆេង​ឧស្ម័នធម្មជាតិ​គឺស្របតាម​និន្នាការ​អន្តរជាតិ​ ។ តម្លៃ​ហ្គាស LPG ពិភពលោក​បាន​ធ្លាក់ចុះ​ប្រមាណ​ជា​៧២,៥ដុល្លារ​ក្នុងមួយ​តោន​ពី​ខែ​មេសា​ឬលក់​ចេញ​៣៨៧,៥​ដុល្លារ​ក្នុងមួយតោន​ក្នុង​ខែឧសភា ។

ភាពខ្លាំងជាងមុននៃ​ប្រាក់បាតថៃ​ក្នុងខែមីនា​ក៏​​ធ្វើ​ឲ្យ​ធ្លាក់ចុះ​នៅក្នុង​តម្លៃ​​​នាំចូល​ហ្គាស LPG ផងដែរ ។ ទន្ទឹមនិងនេះ​​​មូលនិធិប្រេង​ដែលគេបម្រុងទុក​សម្រាប់ជួយ​រក្សា​​តម្លៃ​លក់​រាយក្នុងស្រុក​បាន​​បញ្ចុះ​កាតព្វកិច្ចពន្ធ​របស់ខ្លួនពី​៣,៧​បាត​ក្នុងមួយ​គីឡូក្រាម​ទៅ​១,៥​បាតក្នុង​មួយគីឡូក្រាមផងដែរ។

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា

facebook