facebook
facebook

ក្រុមហ៊ុនជាង១០០ ចុះឈ្មោះប្រកួតពានរង្វាន់ Cambodia Property Awards

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចជាតិ | 226 | 0 | ម៉ោង 1:18 am

ភ្នំពេញ៖ កម្មវិធីប្រកួតបជែងពាន់រង្វាន់អចលនទ្រព្យ​នៅកម្ពុជា ឆ្នាំ២០១៨ ​របស់ក្រុមហ៊ុន​ Property Guru ត្រូវបានប្រកាសជាផ្លូវការ ដើម្បីឲ្យអ្នកអភិវឌ្ឈន៍ និងគម្រោងអចលនទ្រព្យនៅកម្ពុជាទាំងអស់​ ចុះឈ្មោះធ្វើការប្រកួតប្រជែងរកអ្នកដែលអភិវឌ្ឈន៍គម្រោងបានល្អបំផុត។ ការប្រកាសជាសាធារណៈត្រូវបានធ្វើឡើងនៅសណ្ធាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។

​លោក​ Hari V. Krishnan នាយកប្រតិបត្ដិរបស់ក្រុមហ៊ុន​ Property Guru Group បានលើកឡើងថា “​ ចំនួនអ្នកអភិវឌ្ឍវិស័យសំណង់បានចូលរួម​ក្នុងកម្មវិធី Cambodia Property Awards នេះ មានក្រុមហ៊ុនចំនួនជាង១០០ក្រុមហ៊ុន ​មានការកើនឡើង២០% ធៀបនឹងឆ្នាំមុន ខណៈដែលពានរង្វាន់កាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើង និងគម្រោ​ងលេចធ្លោជាច្រើនត្រូវបានប្រកាសនាពេលបច្ចុប្បន្ន។ វិស័យអចលនទ្រព្យនិងសំណង់នៅកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ នៅពេលដែលតម្រូវការអចលនទ្រព្យថ្មីៗនៅក្នុង តំបន់ក្ដៅគគុកមានការកើនឡើង​។​

លោកស៊ន​ សៀប​ បានឲ្យដឹងដែរថា​ “កម្មវិធីផ្ដល់រង្វាន់បានរួមចំណែកយ៉ាងធំធេងដល់ឧស្សាហកម្មសំណង់​ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជា​ ដោយទាក់ទងអ្នកវិនិយោគមកពីជំុវិញតំបន់​ និងផ្នែកផ្សេងទៀត​នៃពិភពលោក​ ដើម្បីពិចារណាលើការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា​ ។ ពានរង្វាន់នេះ​បានក្លាយជាស្ថាប័នមួយដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនអចលនទ្រព្យនិងសំណង់នៅក្នុងប្រទេសកម្ពុជា”។

លោក​ Terry​ ជាស្ថានិក​ និងជានាយកគ្រប់គ្រង​ Property Guru. Asia property Awards បានឲ្យដឹងថា​ “លោកសង្ឃឹមថា​ ពានរង្វាន់អចលនទ្រព្យនៅកម្ពុជា​ និងលើកទឹកចិត្ដឲ្យមានការសាងសង់ដែលមានគុណភាពល្អ​ ការរចនាប្រកបដោយភាពឆ្នៃប្រឌិត​ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្ដភាពនៅក្នុងឆ្នាំខាងមុខ”៕

facebook