facebook
facebook

ក្រុមហ៊ុន ISUZU បង្ហាញរថយន្ត “The New Isuzu MU-X”​

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧​ | បច្ចេកវិទ្យា | 168 | 0 | ម៉ោង 3:32 am

ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីស៊ុយហ្ស៊ុយ (ISUZU) បន្តពង្រីកទីផ្សាររថយន្តនៅកម្ពុជា តាមរយៈការបង្ហាញជូននូវម៉ូដែលថ្មីបំផុត នៃរថយន្ត SUV “The New Isuzu MU-X” ដែលត្រូវបានរៀបចំរចនាម៉ូដឡើងវិញ ទាំងផ្ទៃខាងក្នុង និងខាងក្រៅនៃរថយន្ត ដើម្បីធ្វើឲ្យកាន់តែស្រស់ស្អាត ឆើតឆាយ និងផ្តល់ផាសុកភាពពេញលេញទាំងនេះ ឆ្លុះបញ្ចាំងពីភាពល្អដាច់គេ បើប្រៀបធៀបជាមួយនឹងរថយន្តផ្សេងទៀត។

រថយន្តនេះផ្តល់ជូនសមត្ថភាពបើកបរដ៏ពិសេស តាមរយៈម៉ាស៊ីន “Blue Power” ដែលផ្តល់ថាមពលខ្លាំង សន្សំសំចៃប្រេង និងផ្តល់ជូននូវកម្រិតសុវត្ថិភាពខ្ពស់បំផុតទៅតាមបទដ្ឋានរបស់ក្រុមហ៊ុន ISUZU ដែលទទួលបានទំនុកចិត្តពីអតិថិជននៅជុំវិញពិភពលោក និងបានឆ្លើយតបទៅគ្រប់បែបផែននៃជីវិតរស់នៅខុសៗគ្នា។

លោក Akira Odagaki ប្រធានក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ុយហ្ស៊ុយ ខេមបូឌា ដែលជាក្រុមហ៊ុនចែកចាយរថយន្ត ISUZU Pick Up និង SUV ផ្តាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា “ការទទួលបានឱកាសជ្រៀតចូលក្នុងទីផ្សារនៃរថយន្ត Pick Up “Isuzu D-Max” និង “Isuzu MU-X” SUVs នៅក្នុងទីផ្សារសំខាន់ៗ ដូចជា កម្ពុជា និងឡាវ គឺជាជំហានសំខាន់បន្ទាប់ទៀតសម្រាប់ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ុយហ្ស៊ុយ សេល និងសាខាក្រុមហ៊ុន អ៊ីស៊ុយហ្ស៊ុយ នៅក្នុងទីផ្សារតំបន់អាស៊ាន។ ការទាក់ទាញចំណាប់អារម្មណ៍នៃម៉ាក “Isuzu” អស់រយៈពេល១ឆ្នាំពេញនៅក្នុងទីផ្សារកម្ពុជា តាមរយៈការផ្តល់ជូននូវគុណភាពយានយន្តពីក្រុមហ៊ុន ISUZU ជាមួយនឹងកំណើននៃការលក់ និងសេវាកម្មក្រោយការលក់ ដើម្បីពង្រឹងទំនុកចិត្តម្ចាស់យានយន្ត ជាលទ្ធផលទទួលបានកំណើននៃការលក់ ចំនួន៩០% នៃរថយន្ត ISUZU នៅក្នុងប្រទេសកម្ពុជា។ ដូចនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្នរបស់អ្នកប្រើប្រាស់យានយន្ត ក្រុមហ៊ុន ISUZU សូមបង្ហាញជូននូវរថយន្ត “The New Isuzu MU-X” ដែលជាប្រភេទរថយន្ត SUV ថ្មីបំផុត ពីក្រុមហ៊ុន ISUZU សម្រាប់ទីផ្សារពិភពលោក ជាមួយនឹងរថយន្ត “Isuzu D-Max”។

លោកបន្តថា រថយន្ត “The New Isuzu MU-X” នឹងធ្វើឲ្យរញ្ជួយទីផ្សាររថយន្តប្រទេសកម្ពុជា សារជាថ្មី ជាមួយនឹងគោលគំនិត “Uniquely You”។ ការរចនាម៉ូដ ជាមួយនិងរចនាបថថ្មី ជួយបង្កើតនូវលក្ខណៈពិសេសបំពេញទៅតាមចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ ដូចជាផ្ទៃខាងក្នុងពណ៌លឿង ស្រស់ស្អាតទាក់ទាញ ផ្តល់ជូននូវភាពល្អឆើតឆាយ និងផាសុកភាព ប្រៀបដូចប្រភេទរថយន្តប្រណីត ប្រព័ន្ធជើងក្រោមមានលំនឹងល្អ បច្ចេកវិទ្យាទំនើបទាន់សម័យ និងមានមុខងារពិសេសៗជាច្រើន ដើម្បីបម្រើដល់គ្រប់បែបផែននៃជីវិតរស់នៅ និងប្រព័ន្ធសុវត្ថិភាពបន្ថែមពិសេសៗ រួមមានពោងសុវត្ថិភាព SRS ចំនួន6 និងប្រព័ន្ធគ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត (HDC) ជាដើម។ ​

លោកបានបញ្ជាក់ថា ​ក្នុងអំឡុងពេលនៃការដាក់សម្ពោធនូវម៉ូដែលថ្មី ជាលើកដំបូង ក្រុមហ៊ុន ISUZU ក៏ផ្តល់ជូននូវរថយន្ត “The New Isuzu MU-X ” The Launch Edition ដែលចំនួន មានកំណត់ត្រឹមតែ១៥គ្រឿងប៉ុណ្ណោះ ​តម្លៃចាប់ផ្តើមពី​48,900ដុល្លារអាមេរិក សម្រាប់រថយន្ត The New Isuzu Mu-X៕

facebook