facebook
facebook

ទីលានប្រណាំងម៉ូតូចាយទុនជិត៤លានដុល្លារ បើកសម្ភោធជាផ្លូវការ

​ Silang Sok​​ | ថ្ងៃអាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០១៧​ | កីឡាជាតិ | 160 | 0 | ម៉ោង 8:49 am

ទីលានប្រណាំងម៉ូតូមួយស្ថិតនៅផ្លូវឱកាសខ្ញុំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការរចនាឡើង យ៉ាងទាក់ទាញមិនចាញ់ទីលានប្រណាំងម៉ូតូនៅបរទេសបាន បើកសម្ភោធជាផ្លូវការហើយនៅថ្ងៃទី០១ កក្កដា ម្សិលមិញនេះខណៈដែលមានការអះអាង ការសាងសង់ទី លានប្រណាំងម៉ូតូនេះបានចំណាយទុន ជិត៤លានដុល្លារគួរឲ្យភ្ញាក់ផ្អើល។

លោកគង់ ធារ៉ា ប្រធានគ្រប់គ្រងព្រឹត្តិការណ៍(Event manager)បានថ្លែងឲ្យដឹងថា ទីលានKing Track Circruit នេះទើបតែចាប់ផ្ដើមសាងសង់ឡើងកាលពី អំឡុងខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះប៉ុន្តែបានបើក សម្ភោធដំណើរការយ៉ាងឆាប់រហ័ស ។លោកថា សម្រាប់ថ្ងៃបើកសម្ភោធនេះមានកីឡាករខ្មែរចំនួន១២០រូប បានចូលរួមប្រកួតមិត្តភាពដែលទាញបានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានជាច្រើន។

លោកធារ៉ា បានឲ្យដឹងដែរថា មូលហេតុដែលបង្កើត ទីលានប្រណាំងម៉ូតូនេះឡើងដោយសារតែចង់លើកស្ទួយ វិស័យកីឡាប្រណាំងយានយន្តលើវាលរាបនិងចង់ចូលរួមជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរពីការបង្ហោះម៉ូតូ។លោកអះអាងថា ទីលានប្រណាំងម៉ូតូនេះបានចំណាយទុនជិត៤លានដុល្លារ លើផ្ទៃដី២០០០០ម៉ែត្រការ៉េខណៈដែលមានគម្រោងពង្រីកដល់៦០០០០ម៉ែត្រការ៉េ។មិនត្រឹមតែប៉ុណ្ណោះក៏មានគម្រោងរៀបចំជាកន្លែងលំហែកាយ មានអាហារដ្ឋាន ផងដែរដែលបានសហការជាមួយសហព័ន្ធកីឡាយានយន្តលើវាលរាប។

អ្នកគ្រប់គ្រងព្រឹត្តិការណ៍ប្រណាំងម៉ូតូរូបនេះបានបញ្ជាក់ថា ក្រៅពីលក់ម៉ោង ឲ្យកីឡាបង្ហោះម៉ូតូ ក៏មានទទួលបង្ហាត់ ប្រណាំងនិងបង្ហោះម៉ូតូផងដែរខណៈដែលមានការរំពឹងថា និងមានការប្រណាំងច្រើននៅលើទីលានដែល បានរចនាឡើងអស់ទឹកប្រាក់ជាច្រើនលានដុល្លារនេះ៕

facebook