facebook
facebook

Amazon ផ្តល់រង្វាន់គាប់ចិត្ត ដល់អតិថិជន២០រូប

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចជាតិ | 150 | 0 | ម៉ោង 4:00 am

កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ហាងកាហ្វេអាម៉ាហ្សូន បានធ្វើពិធីចាប់ឆ្នោតផ្ដល់សំណាងដល់អតិថិជនរបស់ខ្លួនសម្រាប់ដំណើរកម្សាន្ដនៅប្រទេសជប៉ុន ចំនួន១០រង្វាន់ ដែលមានឈ្មោះអ្នកឈ្នះរង្វាន់ ដូចជា Zaldy Rodriguez, Tech ChanRaksmey, Chea Leeveng, Houv Sokreasey, Sou Chanlyneth, Loeung  thailong, Svay Soksan, Aok Hong Ing, Yim Nika , Bout Kanha។

ដោយឡែក អ្នកឈ្នះរង្វាន់នាឡិកាដៃដ៏ស្រស់ស្អាត Amazon Limited Edition ចំនួន៥រង្វាន់ ពីហាងកាហ្វេអាម៉ាហ្សូន មានឈ្មោះដូចជា ៖ Eng Leakena, Chum Soun, Lee Phee, Chan Nearyroth, Eng  Soavara។

ចំណែករង្វាន់វត្ថុអនុស្សារីយ៍ចំនួន៥រង្វាន់ ពីហាងកាហ្វេអាម៉ាហ្សូន មានឈ្មោះដូចជា៖ Ouch Vannarith, Salan Pisey, Son Dalay, Suon Polin, Chhaiy Tola ។

 

គួរបញ្ជាក់ថា ការចាប់ឆ្នោតផ្ដល់សំណាងទាំង២០រូប សម្រាប់អតិថិជនរបស់កាហ្វេ Amazon នេះ ផ្ដល់សំណាងដោយឯកឧត្តម Nuttavudh Photisaro ដែលជាឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា, លោកសារាំង ខៈសិរិ នាយកប្រតិបត្តិការណ៍ក្រុមហ៊ុនធុរកិច្ចតេលសិលា ក្រុមហ៊ុនភីធីធី (សាធារណៈ), លោកអ័តធៈភុន ឬកភិប៊ូន Senior  Executive Vice President oil Business Unite ក្រុមហ៊ុនភីធីធី, លោកវិសាន្ដ ឆៈវៈឡិតតានុន Executive Vice President, international Marketing ក្រុមហ៊ុនភីធីធី (សាធារណៈ), លោកសុឆាត  រៈម៉ាត Executive Vice President, Retail marketing ក្រុមហ៊ុនភីធីធី (សាធារណៈ), លោកសុធន ឈូធៀន អគ្គនាយកក្រុមហ៊ុនភីធីធី ខេមបូឌា និងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ ដែលបានរៀបចំនៅនៅការិយាល័យកណ្ដាលក្រុមហ៊ុនភីធីធីខេមបូឌា លីមីធីត ដែលមានទីតាំងស្ថិតនៅអគារ៣២០ មហាវិថីកម្ពុជាក្រោម (១២៨) កែងផ្លូវ១៧១ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 

ចំពោះសន្លឹកឆ្នោតណាមួយដែលពុំត្រូវរង្វាន់ក្នុងការចាប់ឆ្នោតលើកទី១នេះ យើងខ្ញុំនឹងរក្សាទុកដើម្បីដាក់បញ្ចូលរួមគ្នាជាមួយសន្លឹកឆ្នោតដទៃទៀត នឹងចាប់ឆ្នោតលើកទី២ នៃកម្មវិធីប្រូម៉ូសិននេះ៕

facebook