facebook
facebook

ក្រុមហ៊ុនខេខេ វេនឌីង ម៉ាស៊ីន បើកសម្ពោធជាផ្លូវការ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០១៧​ | បច្ចេកវិទ្យា | 138 | 0 | ម៉ោង 1:13 am

កាលពីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនខេខេ វេនឌីង ​ម៉ាស៊ីន (KK Vending Machine) ដែលមានទីតាំងនៅផ្ទះលេខ២១៧ ផ្លូវ៣០២ សង្កាត់បឹងកេងកង រាជធានីភ្នំពេញបានបើកសម្ពោធជាផ្លូវការ ដោយមានភ្ញៀវជាតិអន្ដរជាតិ និងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

លោកឯល រ៉ូហ្សែត​ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេខេ វេនឌីង ម៉ាស៊ីន បានមានប្រសាសន៍ថា នេះជាថ្ងៃពិសេសសម្រាប់ក្រុមហ៊ុន KK Vending Machine ដែលបានសម្ពោធជាផ្លូវការ ហើយមានភ្ញៀវជាច្រើនបានចូលរួមយ៉ាងច្រើនកុះករ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនខេខេ វេនឌីង ម៉ាស៊ីន និងរោងចក្រផាច់ឆា នៅប្រទេសថៃឡង់ដ៍ ដែលជារោងចក្រផលិតនូវម៉ាស៊ីនទំនើបស្វ័យប្រវត្តិ។ យើងខ្ញុំជាដៃគូដែលសហការមួយដែលមានទស្សនវិស័យក្នុងគោលបំណងធ្វើធ្វើឲ្យរបៀបរស់នៅរវបស់បងប្អូនប្រជាពលរដ្ឋកាន់តែទំនើប ស៊ីវិល័យ ក្នុងទសវត្សថ្មីនេះ នឹងកំពុងតែមានសក្ដានុពលយ៉ាងខ្លាំងក្នុងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ។យើងមានការរំពឹងទុកជាមុនថា នៅក្នុងឆមាសទី១នេះ នឹងមានគម្រោងលក់សិទ្ធិ (Franchise) ឲ្យបានទូទាំងភ្នំពេញ ព្រមទាំងមានគោលការណ៍ពង្រីកទីផ្សារជាបន្ដ ដើម្បីលក់សិទ្ធ Franchise ទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនខេខេ វេនឌីង ម៉ាស៊ីន មានសេវាកម្មពិសេសៗ និងផ្ដល់ជូនម៉ាស៊ីនស្វ័យប្រវត្តិ៤ប្រភេទដូចជា ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាស៊ីនសម្ងួត ម៉ាស៊ីនចម្រោះទឹកស្អាត និងម៉ាស៊ីនលាងឡានម៉ូតូ ជាដើម។ ដោយឡែកម៉ាស៊ីនស្វ័យប្រវត្តិដ៍ទំនើប ហៅថា (Vending Machine) គឺជាប្រភេទម៉ាស៊ីនដែលអាចទូរទាត់ប្រាក់ដោយស្វ័យប្រវត្តិពីអស់លោកអ្នក ឬអតិថិជនមិនចាំបាច់រង់ចាំយូរ ហើយគ្រាន់តែដាក់ក្រដាសប្រាក់រៀល ឬដុល្លារចូលម៉ាស៊ីន ម៉ាស៊ីននឹងចាប់ផ្ដើមដំណើរការដោយស្វ័យប្រវត្តិ និងងាយស្រួលដល់អស់លោកអ្នកមិនបាច់រង់ចាំយូរឡើយ។ ក្រៅពីនេះក៍បានបង្កើតជា៤ម៉ូឌែល ទៅតាមខ្នាតតូចធំ តាមតម្រូវការរបស់អតិថិជនកុម្មង់ ស្របទៅតាមទីតាំង ក៍ដូចជាស្ថានភាព និងទំហំសម្រាប់អ្នកប្រើប្រាស់។

ក្រុមហ៊ុនខេខេ វេនឌីង ម៉ាស៊ីន (KK Vending Machine) បានទទួលសិទ្ធផ្ដាច់មុខសម្រាប់ការលក់សិទ្ធិ (Franchise) លើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏មានគម្រោងបើកសាខាថ្មីៗឲ្យបាន៤០០០កន្លែងទៀត នៅចុងឆ្នាំ២០១៧នេះ។ ខេខេ វេនឌីង ម៉ាស៊ីន នឹងធ្វើឲ្យផ្លាស់ប្ដូររបៀបនៃការរស់នៅប្រចាំថ្ងៃរបស់សហគម និងប្រជាជនឲ្យកាន់តែទាន់សម័យតាមរយៈការនាំមកនូវម៉ាស៊ីនស្វ័យប្រវត្តិទំនើប ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាស៊ីនសម្ងួត ម៉ាស៊ីនចម្រោះទឹកស្អាត និងម៉ាស៊ីនលាងឡានម៉ូតូ របស់ក្រុមហ៊ុនយើងចាប់ពីពេលនេះតទៅ៕

facebook