facebook
facebook

ក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីតធីត បើកសាខាថ្មីនៅផ្លូវកម្ពុជាក្រោម

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចជាតិ | 73 | 0 | ម៉ោង 4:00 am

កាលពីថ្ងៃព្រហស្បត្ដិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧ ក្រុមហ៊ុនភីធីធី ខេមបូឌា​ លីមីធីត (PTT Cambodia Limited) បានបើកសាខាថ្មីដែលមានទីតាំងនៅអគារ៣២០ មហាវិថីកម្ពុជាក្រោម កែងផ្លូវ១៧១ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្នុងព្រឹត្តិកាណ៍នោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមប៉ាន សូរស័ក្កិ រដ្ឋមន្រ្ដីក្រសួងពាពិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា,ឯកឧត្តម Nuttavudh Photisaro ឯកអគ្គរាជទូតថៃ នៃរាជធានីភ្នំពេញ, លោក Sarun Rungkasiri ប្រធានប្រតិបត្តិការធុរកិច្ចតេលសិលានៃក្រុមហ៊ុនភីធីធី ចំកាត់ (មហាជន) ព្រមទាំងភ្ញៀវកិត្តិយសជាតិនិងអន្ដរជាតិជាច្រើននាក់ផងដែរ។

លោសុធន ឈូធៀន គណកម្មាការគ្រប់គ្រងក្រុមហ៊ុនភីធីធី (ខេមបូឌា) បានមានប្រសាន៍ថា ”ក្រុមហ៊ុនភីធីធី (ខេមបូឌា) បានបង្កើតឡើងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០០ ដែលមានកម្មវត្ថុគោលការណ៍ធុរកិច្ចក្នុងការចែកចាយប្រេងឥន្ធនៈនិងធុរកិច្ចផ្សេងៗ ដែលទាក់ទងទៅនឹងក្រុមហ៊ុនភីធីធី ដែលផ្ដោតសំខាន់ទៅលើការនាំមកនូវផលិតផល សេវាកម្មដែលមានគុណភាព សុវត្ថិភាព និងសម្របទៅនិងបរិដ្ឋានសាធារណៈដល់ប្រជាជន និងអ្នកដែលបណ្ដាក់ទុនក្នុងប្រទេសកម្ពុជា ជារូបភាពមួយនៃការលក់ដុំនិងរាយ។ ធុរកិច្ចនៃទីផ្សារពាណិជ្ជកម្មទៅលើការចែកចាយប្រេង រួមទាំងការផ្ដល់សេវាកម្មចាក់ប្រេងយន្ដហោះ សម្រាប់គ្រប់ក្រុមហ៊ុនអាកាសចរណ៍នានា ដែលមានការចែកចាយប្រេងដោយអតិថិជន គ្រប់រោងចក្រឧស្សាហកម្ម និងផ្ដល់ការលក់ប្រេងទៅតាមក្រុមហ៊ុនប្រេងផ្សេងៗទៀត។ ដោយឡែកធុរកិច្ចផ្នែកលក់រាយទៅលើស្ថានីយប្រេង PTT life Station ដែលមានការផ្ដល់សេវាកម្មច្រើនជាងប្រងឥន្ធនៈក្នុងរូបភាពមួយនៃ Friendly Design ដែលមានរចនាចេញដោយអ្នកបរិភោគគ្រប់ប្រភេទ គ្រប់វ័យពិសេសជនពិការ សុភាពនារី មនុស្សចាស់ជរា ក្នុងការចូលមកប្រើប្រាស់សេវាកម្មចាក់ប្រេងឥន្ធនៈ ហាងទំនិញជីហ្វី ហាងកាហ្វេamazom ភោជនីយដ្ឋាន យានដ្ឋានថែរក្សារថយន្ដ រួមជាមួយបន្ទប់ស្អាត និងកន្លែងចតឡានដែលមានសណ្ឋាប់ធ្នាប់ ជាពិសេសដើម្បីឲ្យទទួលបានការទទួលយកផលិតផលដែលមានគុណភាពសុវត្ថិភាពងាយស្រួល និងការពេញចិត្តរប់អតិថិជន”។

បច្ចុប្បន្នក្រុមហ៊ុនភីធីធី (ខេមបូឌា) មានឃ្លាំងស្ដុកប្រេង និងផ្ដល់សេវាកម្មចាក់ប្រេងយន្ដហោះ ៣កន្លែង ស្ថានីយផ្ដល់សេវាកម្មទាំងអស់ រួមមាន៣៥សាខា​ ហាងកាហ្វេamazon ចំនួន៥០សាខា ហាងទំនិញជីហ្វីមានចំនួន១៣សាខា​ ដើម្បីតបស្នងនូវតម្រូវការរបស់អ្នកបរិភោគ ប្រជាជនទូទៅ ថែមទាំងផ្ដល់ភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរ រួមជាមួយនិងការផ្ដល់កម្រៃនៃការលក់រាយដល់អ្នកបណ្ដាក់ទុនដែលមានចំណែកក្នុងធុរកិច្ចជាមួយក្រុមហ៊ុនភីធីធី និងផ្ដល់ឱកាសការងារឲ្យបងប្អូនជនជាតិកម្ពុជា ច្រើនជាង១០០០នាក់។ ក្រុមហ៊ុនភីធីធី សន្យាថានឹងខិតខំព្យាយាមបន្ដអភិវឌ្ឍន៍នូវផលិតផលសេវាកម្មដែលមានគុណភាពសុវត្ថិភាព និងសម្របទៅនិងបរិដ្ឋានសាធារណៈ ដើម្បីឲ្យធុរកិច្ចនិងសេដ្ឋកិច្ច មានការលូតលាស់ រីកចម្រើនផ្ដល់ការងារផ្ដល់អត្ថប្រយោជន៍ដល់សង្គមជាតិកម្ពុជា ថែមទាំងមើលការខុសត្រូវចំពោះដៃគូរអាជីវកម្ម អតិថិជន និងបុគ្គលិក ឲ្យដូចជាក្រុមគ្រួសារតែមួយ ដើម្បីផ្ដល់សុភមង្គល ស្នាមញញឹមភាពងាយស្រួល និងជាដៃគូរពាណិជ្ជកម្មដ៍ល្អរបស់ប្រជាជាតិកម្ពុជារហូតទៅ៕

facebook