facebook
facebook

ហ្វីម តួឯករឿង “ល្បែងព្យាបាទ” បង្កើតកូនហើយ មិនទទួលខុសត្រូវ

​ សោម សុភា​​ | ថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០១៧​ | តារាបរទេស | 211 | 0 | ម៉ោង 6:58 am

សម្រាប់ ហ្វីម រ័ដ្ឋភូមិ តូខុងសាប់ តារាឯកប្រុសរឿង “ល្បែងព្យាបាទ” នរណាក៏ទទួលស្គាល់ថា លោកជាមនុស្សជោគជ័យក្នុងការងារ និងវិស័យជំនួញដែរ តែសម្រាប់រឿងស្នេហាវិញ ហាក់មិនសមប្រកបសោះ…។

ហ្វីម និង អេននី

បច្ចុប្បន្ន ក្រៅពីវិស័យសម្តែងនិងចម្រៀង លោក ហ្វីម រ័ដ្ឋភូមិ តូខុងសាប់ ក៏ទទួលបានជោគជ័យយ៉ាងធំធេងក្នុងវិស័យជំនួញ។ ក្រុមហ៊ុន Pay all របស់លោកមានការរីកចម្រើនខ្លាំងក្លា រហូតទទួលបានពានរង្វាន់ក្រុមហ៊ុនឆ្នើម កាលពីដើមឆ្នាំ២០១៧ ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ អាជីវកម្មរកស៊ី លើសេវាទូទាត់លុយអ៊ីម៉ាន់នីនេះ ត្រូវធនាគារជាតិនៃប្រទេសថៃ ប្តឹងថា បើកអាជីវកម្មគ្មានអាជ្ញាប័ណ្ណ ព្រមទាំងមានក្តីក្តាំទៅតុលាការផងដែរ។ ពេលនោះ ហ្វីម បានដោះស្រាយបញ្ហា ដោយការសុំទោស និងសន្យាថា នឹងធ្វើអ្វីៗឱ្យត្រឹមត្រូវតាមច្បាប់។

អេននី និងកូនប្រុស

ពាក្យស្លោកពោលថា អ្នកមានសំណាងល្អក្នុងការងារ រមែងមិនសំណាងល្អក្នុងរឿងស្នេហា។ លោក ហ្វីម ក៏គេចមិនផុតពីសច្ចធម៌នេះដែរ។ កាលពីឆ្នាំ២០១០ លោក ហ្វីម បានបង្កើតចំណងស្នេហាដ៏កក្រើកពេញប្រទេសថៃ ជាមួយតារាឯកស្រីវ័យក្មេង អែននី ប៊្រូក។ ពេលនោះ អែននី មានផ្ទៃពោះ និងសម្រាលបានកូនប្រុស ដែលនាងអះអាងថា ជាកូនរបស់លោក ហ្វីម ដោយនាងបញ្ជាក់ថា ហ្វីម ថែមទាំងដាក់ឈ្មោះឱ្យកូនថា ណងស្តារ ទៀតផង។ ភាគីលោក ហ្វីម វិញ ទទួលស្គាល់ថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយ អែននី ប៊្រូក មែន តែបដិសេធទទួលស្គាល់ក្មេងថា ជាតំណក់ឈាមរបស់លោក។ លោកសង្ស័យថា អែននី មានដៃគូច្រើន ហើយបើចង់ឱ្យលោកទទួលស្គាល់កូន លុះត្រាតែពិនិត្យមើល DNA ជាមុនសិន។ ករណីនេះ អែននី មិនព្រមជាដាច់ខាត ព្រោះការធ្វើដូច្នោះ ជាការប្រមាថ កិត្តិយសនាងខ្លាំងណាស់។ រឿងនេះ បានក្លាយជារឿងក្តៅគគុកប្រចាំឆ្នាំ ហើយទីបំផុត ហ្វីម ក៏គេចទៅសាងផ្នួស ដោយបញ្ចប់ការងារសម្តែង មុននឹងទៅបន្តការសិក្សារហូតមកដល់សព្វថ្ងៃ។ អ្នកទាំងពីរបានផ្តាច់ទំនាក់ទំនងនឹងគ្នា ក្លាយជាសត្រូវ និងបន្សល់ចម្ងល់មិនដាច់ស្រេចចំពោះមហាជនថា នរណាជាឪពុកក្មេង ?

ហ្វីម និងអេមី តួឯកក្នុងរឿង
ល្បែងព្យាបាទ

ចាប់តាំងពីពេលនោះ ជីវិតស្នេហារបស់ ហ្វីម ដូចត្រូវបណ្តាសា។ ហ្វីម តែងលាក់បាំងទំនាក់ទំនងស្នេហាថ្មីពីមហាជនជានិច្ច។ ពេលដែលអ្នកកាសែតឈ្លេចសួរពីស្នេហាថ្មី គេតែងបដិសេធ ឬបង្ហើបត្រឹមតែថា មានជជែកគ្នាលេងជាមួយអ្នកក្រៅរង្វង់សិល្បៈ តែពុំព្រមផ្តល់អត្តសញ្ញាណរបស់នារីនោះឡើយ។

ក្រៅពីក្លាយជាចុងចោទ ដែលសង្គមដាក់បន្ទុកថា បង្កើតកូនហើយមិនទទួលខុសត្រូវ ហ្វីម ក៏ធ្លាប់ជួបករណីពាក់ព័ន្ធនឹងរឿងច្បាប់ទម្លាប់ដែរ។ កាលពីឆ្នាំ២០១៤ ហ្វីម ត្រូវប៉ូលិសចាប់នៅប្រទេសកូរ៉េ ក្នុងពេលគេលេងហ្គេម Icebucket Challenge ដោយមានមនុស្សប្តឹងប៉ូលិសថា មានមនុស្សឆ្កួតស្រែកឡូឡា និងដោះអាវនៅកណ្តាលផ្លូវសាធារណៈ។ សំណាងល្អដោយ ហ្វីម ពុំបានជាប់គុក ដោយគ្រាន់តែតម្រូវឱ្យបង់ប្រាក់ចំនួន ៤០០០បាតប៉ុណ្ណោះ។ លុះមកដល់ឆ្នាំនេះ ហ្វីម ក៏ជួបរឿងក្តីក្តាំមួយទៀតជាមួយធនាគារនៃប្រទេសថៃ៕​

facebook