facebook
facebook

មេម៉ាយទាំងបី និងស្នេហ៍ថ្មីដែលល្អជាងមុន ក្រមុំៗមួយចំនួនសុំខ្មាស

​ សោម សុភា​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧​ | តារាបរទេស | 185 | 0 | ម៉ោង 9:16 am

ពាក្យចាស់ពោលថា កកក៏បាយ មេម៉ាយក៏ស្រី តែបើប៉ះមេម៉ាយប្រិមប្រិយទាំង៣នេះវិញ ធានាថា ក្រមុំសុំខ្មាស ព្រោះពួកនាងរកបានប្តីល្អៗជាងក្រមុំ មួយចំនួនទៅទៀត។

ការសម្រេចចិត្តជ្រើសរើសគូស្រករម្នាក់មករួមជីវិត គឺជារឿងលំបាក ហើយការសម្រេចចិត្តចែកផ្លូវគ្នាដើររឹតតែលំបាកទៅទៀត។ ជាពិសេស សម្រាប់ស្ត្រី ព្រោះក្រោយចែកផ្លូវគ្នាហើយ នាងត្រូវប្រឈមនឹងភាពមេម៉ាយ ចំណាយមាត់គេជារៀងរហូត។ ប្រសិនបើមានកូនទៀតនោះ វាពុំមែនជារឿងស្រួលឡើយ ក្នុងការចិញ្ចឹមកូនតែម្នាក់ឯង។ លើសពីនេះ អ្នកខ្លះរហូតដល់ខ្លាចរអាមានស្នេហាជាថ្មីទៀតផង។

ប៉ុន្តែនៅមានស្ត្រីមួយក្រុមទៀតដែលចាត់ទុកថា មានសំណាងល្អ ព្រោះក្រោយបរាជ័យស្នេហាលើកទី១ ឬទី២ ក៏ពួកនាងនៅតែអាចវិលត្រឡប់មក រីកស្រស់បំព្រងជាថ្មីម្តងទៀត ដូចជា អ្នកមេម៉ាយសម្បូរស្នេហ៍ទាំង៣ ប្រចាំពិភពសិល្បៈថៃ នេះជាដើម។

១-អ្នកមេម៉ាយថ្មីថ្មោង លូកតាន ចរិនយ៉ា ហានណរង្គ ៖

ចាប់ផ្តើមឡើងដោយអ្នកមេម៉ាយហុយៗ លូកតាន ចរិនយ៉ា ហានណរង្គ អតីតភរិយារូបស្អាត របស់តារាឯកភាពយន្ត ដូដូ យុទ្ធភិឆៃ ឆានលេខា។ នាងទើបតែចូលរោងការជាលើកទី២ ជាមួយលោកអនុប្រធានគណបក្សប្រជាធិបតេយ្យ (ក្រុមអាវលឿង) កៀតទិ សិទ្ធីអាម៉ន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកនេះ ដោយមានកូនៗទាំង៣ ចូលរួមអបអរអ្នកម្តាយ គ្មានបាត់ម្នាក់។ មុននេះ លូកតាន ធ្លាប់ផ្តល់កិច្ចសម្ភាសន៍ពីស្នេហាថ្មីនេះថា មានអារម្មណ៍កក់ក្តៅ និងមានក្តីសុខបំផុត ដែលបុរសម្នាក់នេះ ចាំបាច់កាន់តែដើរក្បែរគ្នាក្នុងទិវាដែលនាងបរាជ័យ។ ដូច្នេះ ធ្វើឱ្យនាងមានអារម្មណ៍ថា បុរសចំណាស់ដែលមានអាយុច្រើនជាងនាងដល់ទៅ១១ឆ្នាំ ម្នាក់នេះហើយ ដែលជាបុរសចុងក្រោយបំផុតក្នុងជីវិតរបស់នាង។

២-គូស្នេហ៍ក្មេងសុំខ្មាស ៖

គូស្នេហ៍ទី២នេះ ផ្អែមល្ហែមដល់ថ្នាក់យុវវ័យសុំខ្មាស គឺគូស្នេហ៍នាង កែវ អភិរឌី ភវភូតានន្ទ អតីតភរិយារបស់តារាចម្រៀងសំនៀងផ្អែម អត អូផាត ផុតសៈផន និងលោកវរសេនីយ៍ឯក តត វិនថៃ ស៊ុវ៉ារី។ ថ្វីបើអ្នកទាំងពីរ បានជួបគ្នាយឺតយ៉ាវបន្តិច តែពួកគេក៏ទូទាត់ដោយការកៀកកិតស្និទ្ធស្នាល ទៅណាមកណាដូចស្រមោលអន្ទោលតាមប្រាណ។ ទោះជាសំបកក្រៅ ភាគីប្រុសដូចរឹងពេកតាមបែបទាហាន តែបែរជាបង្កប់មនោសញ្ចោតនាទន់ភ្លន់ រ៉ូមែនទិក និងមានរឿងពញ្ញាក់អារម្មណ៍អ្នកមេម៉ាយយើងឱ្យរំភើបព្រឺព្រួចជានិច្ច។ ជាពិសេស លោកវរសេនីយ៍ ក៏ស្រលាញ់យកចិត្តទុកដាក់ចំពោះកូនស្រីរបស់ កែវ អភិរឌី ជាខ្លាំង តាមលក្ខណៈស្រលាញ់មេបំពេកូន។

៣-អែន ស៊ិរៀម ៖

គូស្នេហ៍ចុងក្រោយនេះ គឺស្នេហារបស់អតីតតារាឯកស្រីល្បី អែន សិរៀម ដែលធ្លាប់បរាជ័យពីរដង ក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយតារាចម្រៀង ប៊ីល្លី អូតែន និងលោក រ៉ាជិត សែងស៊ូតូ។ ទោះជាបរាជ័យក្នុងជីវិត គូស្រករផ្ទាល់ តែ អែន ស៊ិរៀម នៅមិនទាន់ខ្លាចរអាស្នេហាឡើយ ដោយនាងសាកល្បងស្នេហាថ្មីមួយទៀត ជាមួយអ្នកធុរកិច្ចជនជាតិអង់គ្លេសឈ្មោះ អែនថូនី ចាស្ទីនថេត ព្រមទាំងបានចូលរោងការកាលពីខែមិថុនា ឆ្នាំ២០១៤។ ថ្វីបើគូស្នេហ៍ក្រោយនេះ រូបមិនសូវសង្ហាដូចអ្នកកន្លងមក តែ អែន ធ្លាប់ ផ្តល់កិច្ចសម្ភាសន៍ថា បុរសម្នាក់នេះជាសុភាពបុរសពិតប្រាកដ និងចេះផ្តល់កិត្តិយសដល់នាង ធ្វើឱ្យនាងជ្រួតជ្រាបនូវសច្ចធម៌ជាមួយបុរសក្បែរកាយមិនចាំបាច់មានរូបសង្ហាទេ គ្រាន៉តែជាបុរសធម្មតាដែលមានចិត្តល្អប្រពៃទៅបានហើយ។ ចំណុចនេះទេតើ ដែលជាមន្តស្នេហ៍ពិតប្រាកដរបស់បុរស។ ពេលនេះ កូនស្រីរបស់ អែន ជាមួយលោក ប៊ីល្លី និយាយថា នាងមានសេចក្តីសុខ ដែលឪពុកចុងបំពេញតួនាទីជាឱកាសយ៉ាងល្អ៕

facebook