facebook
facebook

យ៉ាយ៉ា ស្ទុះដេញចាប់រំលោភ ណាដេត យ៉ាងវ៉ក់វីពេញបន្ទប់

​ សោម សុភា​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧​ | តារាបរទេស | 182 | 0 | ម៉ោង 7:30 am

ប្រិយមិត្តធ្លាប់ឃើញរួចមកហើយ ឆាកស្នេហារវាងគូស្នេហ៍ តារាឯកស្រី យ៉ាយ៉ា និងលោក ណាដេត តែគ្មានម្តងណាដែលសាហាវដល់ថ្នាក់តណ្ហាឡើងស្រោចមុខ រហូតដល់ យ៉ាយ៉ា ដេញចាប់រំលោភ ណាដេត វក់វីនោះឡើយ។

ហេតុការណ៍នេះកើតឡើងនៅក្នុងរឿងភាគថ្មីមួយដែលតួឯកប្រុសស្រីទាំងពីរ ត្រូវជួបហេតុការណ៍ បណ្តាលឱ្យពួកគេត្រូវប្តូររូបកាយគ្នាទៅវិញទៅមក គឺព្រលឹងវិញ្ញាណស្រីទៅស្ថិតនៅក្នុងរូបកាយខាងប្រុស និងខាងប្រុសក៏មានលក្ខណៈផ្ទុយគ្នាមកវិញ។ ចៃដន្យរូបកាយ យ៉ាយ៉ា ដែលផ្ទុកព្រលឹងវិញ្ញាណរបស់ ណាដេត ទៅច្រឡំបរិភោគថ្នាំដាស់សម្រើប បណ្តាលឱ្យកើតហេតុការណ៍វឹកវរដេញចាប់រំលោភ ណាដេត ពេញទំហឹង។

ទាំង យ៉ាយ៉ា និង ណាដេត ប្រាប់ថា ចង់សម្តែងឆាកឈុតនេះយូរមកហើយ គឺចាប់តាំងពីបានអានសាច់រឿងមកម៉្លេះ។ ឆាកនេះធ្ងន់ធ្ងរត្រង់ យ៉ាយ៉ា ត្រូវចាប់រំលោភ ណាដេត ទៅវិញ។ ពេលសម្តែងសាក វាជារឿងគួរឱ្យអស់សំណើចត្រង់ យ៉ាយ៉ា មាឌតូចល្អិត តែបែរជាទៅដេញចាប់បុរសសាច់ដុំធំដូចជា ណាដេត។

ក្រោយពេលសម្តែងសម រហូតដល់យល់ច្បាស់ហើយ ក៏ចូលដល់ហេតុការណ៍ថតមែនទែនវិញម្តង។ យ៉ាយ៉ា ដែលកំពុងស្ថិតក្រោមឥទ្ធិពលថ្នាំសម្រើប លុះមកឃើញ ណាដេត ស្លៀកចោមពុងត្រឹមដើមទ្រូង ក៏កម្រើកតណ្ហា ដើរចូលទៅរក ណាដេត ដល់ក្នុងបន្ទប់។ ឯ ណាដេត ពេលឃើញ យ៉ាយ៉ា លិឍ មាត់លិឍកបែបហ្នឹង ចាប់ផ្តើមមិនទុកចិត្ត តែអ្វីៗ ហួសពេលទៅហើយ ព្រោះ យ៉ាយ៉ា ស្ទុះទៅទាញកន្សែងពោះគោរបស់ ណាដេត របូតអស់ រួចចាប់គ្រញិច ណាដេត យ៉ាងស្រេកឃ្លាន។ លុះពេល យ៉ាយ៉ា ហាមាត់ខាំស្លឹកត្រចៀក ណាដេត ទៅទៀត ណាដេត អត់ទ្រាំផ្ទុះសំណើចមិនបាន ព្រមទាំងចង្អុលឱ្យមើលដៃថា គេព្រឺសម្បុរគីង្គក់អស់ហើយ។

អ្វីៗត្រូវថតឡើងជាថ្មី។ ម្តងនេះ ណាដេត បំពាក់ចិត្តវិញ្ញាណស្ត្រីភេទពេញទី ព្រមទាំងព្យាយាម ការពារវត្ថុមានតម្លៃ និងព្យាយាមដាស់ស្មារតី យ៉ាយ៉ា ឱ្យវិលត្រឡប់មករកភាពប្រក្រតី។ តែមិនបានទទួលលទ្ធផល ព្រោះ ណាដេត ទ្រលុកទ្រលន់គួរឱ្យគ្រឺត ក្នាញ់ខ្លាំងពេកហួសពី យ៉ាយ៉ា អត់ទ្រាំបាន។ ដូច្នោះ ក៏កើតឆាកដេញចាប់រំលោភពាសពេញបន្ទប់ មុននឹងទៅបញ្ចប់លើគ្រែ។ ហេតុការណ៍នឹងទៅជាយ៉ាងម៉េចទៀត មានតែរង់ចាំទស្សនាមើល តើ ណាដេត អាចរួចខ្លួនពីកណ្តាប់ដៃ យ៉ាយ៉ា ឬទេ?៕

facebook