facebook
facebook

សាជីវកម្ម Microsoft ​“វគ្គបណ្តុះបណ្តាល ​​​Hour of Code” ​

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧​ | បច្ចេកវិទ្យា | 112 | 0 | ម៉ោង 6:50 am

នៅមជ្ឈមណ្ឌល STEM ថ្មី​​ នៃមូលនិធិកុមារកម្ពុជា ដើម្បីចូលរួមអបអរសាទរភាពជាដៃគូនៃកម្មវិធី​ Youth Spark​ រវាងក្រុមមនុស្សធម៌ មកពី​​​ Microsoft ​និង​អង្គការ CCF​ ​មានការរៀបចំ “វគ្គបណ្តុះបណ្តាល Hour of Code” ដែលនឹងប្រព្រឹត្តទៅ​នៅមណ្ឌលអប់រំ វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ​វិស្វកម្ម និងគណិតវិទ្យាថ្មីរបស់អង្គការ CCF​ សាលាបឋមសិក្សានីសិនក្រីប នៅថ្ងៃអង្គារ ទី២២ ខែសីហា។

យុទ្ធនាការ “Hour of Code” គឺជាវគ្គបណ្តុះបណ្តាល​​រយៈពេល៦០​នាទី បង្ហាត់បង្រៀនអំពីវិទ្យាសាស្ត្រកុំព្យូទ័រ និង​រៀបចំឡើងដើម្បីស្វែងយល់អំពី​ “ការសរសេរកូដកុំព្យូទ័រ” និងដើម្បីបង្ហាញថា អ្នកណាក៏អាច​​រៀនមូលដ្ឋានគ្រឹះ និងពង្រីកការចូលរួមក្នុង​ការអភិវឌ្ឍ​​ឯកសារបង្រៀននៃ​កម្មវិធីហ្គេម Minecraft ​របស់​​ Microsoft និងអង្គការ ​Code.org បានដែរ អាចទាញយកប្រយោជន៍ពី​តួអង្គនានា និងគោលគំនិតពីល្បែងហ្គេមវីដេអូ ដើម្បីបង្រៀនគំនិតមូលដ្ឋានគ្រឹះនៃការសរសេរកូដកុំព្យូទ័រក្នុងពិភព​សប្បាយនៃហ្គេម Minecraft ដែលមនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក កំពុងពេញនិយម ពោលគឺដំណើរការ​បង្រៀន និងការរៀន ធ្វើឡើងតាមរយៈការបង្កើតគំនិតហ្គេម​ស្មុគស្មាញ។

បុគ្គលិក Microsoft មកពី APAC Finance នឹងធ្វើការស្ម័គ្រចិត្តនៅក្នុងប្រទេសកម្ពុជា ដើម្បីសម្របសម្រួលវគ្គបណ្តុះបណ្តាល Hour of Code នេះ និងរៀបចំវគ្គបណ្ដុះបណ្ដាលសមត្ថភាពសម្រាប់បុគ្គលិក និងសិស្សានុសិស្សអង្គការ CCF។ សន្និសីទសារព័ត៌មានមួយនឹងប្រព្រឹត្តទៅនៅម៉ោង១:៣០​នាទីរសៀល ជាមួយនឹងលោកស្រី Marija Ralic អ្នកគ្រប់គ្រងកម្មវិធីក្រុមមនុស្សធម៌ ប្រចាំតំបន់អាស៊ី​ និងលោកស្កុត នីសិន (Scott Neeson) ស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិកុមារកម្ពុជា។​

​លោកស្រី Marija Ralic គ្រប់គ្រងក្រុមមនុស្សធម៌​ Microsoft ​នៅទូទាំងតំបន់​ ​ដើម្បីជ្រោមជ្រែងធនធានដ៏រឹងមាំ​របស់​ Microsoft ​​ដែលរួមមាន បច្ចេកវិទ្យា ជំនួយសហគមន៍​ ធនធានមនុស្ស និងការបញ្ចេញមតិឱ្យក្លាយជាកម្លាំងសម្រាប់ការផ្តល់សិទ្ធិអំណាច និងការចូលរួម។ ការងាររបស់លោកស្រីគ្របដណ្តប់លើវិស័យជាច្រើន រួមមានការចូលរួមរបស់យុវជន ការឆ្លើយតបនឹង​គ្រោះមហន្តរាយធម្មជាតិ និងវិបត្តិមនុស្សជាតិ ការកសាងសមត្ថភាពរបស់អង្គការ មិនមែនរដ្ឋាភិបាល និងការផ្តល់សេវាផ្សេងៗ។ សាលាបឋមសិក្សានីសិនក្រីប ​ជាកន្លែងរៀបចំកម្មវិធី​ និងជាមជ្ឍមណ្ឌលផ្តល់ការ​អប់រំដ៏សំខាន់របស់​ CCF ដែលបានបើកដំណើរការនៅក្នុងខែកុម្ភៈ ឆ្នាំនេះ។ មជ្ឍមណ្ឌលនេះកសាងឡើងស្ថិតនៅចម្ងាយត្រឹមតែ៣០០ម៉ែត្រប៉ុណ្ណោះ ពីអតីតកន្លែងចាក់សំរាមស្ទឹងមានជ័យ ដែលគេស្គាល់ជា​ទូទៅ សាលាបឋមសិក្សានីសិនក្រីប ផ្តល់ឱកាស​អប់រំប្រកបដោយស្តង់ដារខ្ពស់បំផុតដល់កុមារក្រីក្របំផុតមួយចំនួន ក្នុងចំណោមកុមារក្រីក្រីបំផុតទាំងឡាយនៅកម្ពុជា។ សមិទ្ធិផលនេះ​សម្រេចបានតាមរយៈការកែលម្អទីតាំងសិក្សាឱ្យមានភាពប្រសើរឡើង ​និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុត ដែលផ្តោតជាសំខាន់លើការអប់រំ​ STEM និងនៅក្នុងបរិយាកាសដែលអំណោយផលដល់​ការយកចិត្តទុកដាក់រៀនសូត្រ និងការយល់ដឹងអំពីពិភពលោក៕

 

facebook