facebook
facebook

ត្រាំ​ : គ្មាន​ការ​ចរ​ចា​ទៀត​ទេ​ជាមួយ​កូរ៉េ​ខាង​ជើង​

​ Muny Rith​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧​ | ព័ត៌មានអន្តរជាតិ | 49 | 0 | ម៉ោង 10:50 am

ប្រធានាធិបតីដូណាល់ ត្រាំ ព្រមានកូរ៉េខាងជើងថា ការពិភាក្សាលែងជាចម្លើយទៀតហើយ ប៉ុន្តែក្រសួងការពារជាតិសហរដ្ឋអាមេរិកអះអាងថា នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។

ភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន ថា កាលពីថ្ងៃទី៣០ សីហា ប្រធានាធិបតីដូណាល់ ត្រាំ បានបង្ហោះសារកាល ពីថ្ងៃពុធថា សហរដ្ឋអាមេរិក ប្រើវិធីចរចាជាមួយកូរ៉េខាងជើង រហូតមកនិងបង់ប្រាក់តាមការគាបសង្កត់របស់ប្រទេសនេះរយៈពេល២៥ឆ្នាំ កន្លងមក ហើយទើបត្រាំ បាននិយាយថាការពិភាក្សាពុំមែនជាចម្លើយទៀតទេ។

របាយការណ៍របស់សភាអាមេរិក បង្ហាញថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួ ផ្នែកសេដ្ឋកិច្ចនិងមនុស្សធម៌ជាច្រើនដល់កូរ៉េខាងជើង នៅចន្លោះឆ្នាំ១៩៩៨-២០០៨ ដែលមានទឹកប្រាក់សរុបជាង១.៣០០លានដុល្លារអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ ឧត្តមសេនីយ៍ James Matthew រដ្ឋមន្ត្រីការពារជាតិអាមេរិក និយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនធ្លាប់ បិទឱកាសនៃការប្រើប្រាស់មធ្យោបាយការទូត ដើម្បីកែតម្រូវស្ថានភាពនៅលើឧបទ្វីបកូរ៉េនោះទេ ខណៈដែលលោក Sergey Flavor រដ្ឋមន្ត្រីកសួងការបរទេសរុស្ស៊ី សូមអំពាវនាវឱ្យសហរដ្ឋអាមេរិក ដកថយពីការចាត់វិធានការយោធាចំពោះកូរ៉ខាងជើង ដើម្បីចៀសវាងការប្រឈមមុខគ្នា។

ឥរិយាបថទាំងឡាយរបស់អាមេរិក និងរុស្ស៊ី កើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់ មីស៊ីលធុនមធ្យម HAVE-12 ឆ្លងកាត់ដែនអាកាសលើកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃអង្គារ កន្លងមក និងព្រមាន ថានឹងកើតហេតុការណ៍បែបនេះទៀតនាពេលអនាគត បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានដាក់ទណ្ឌកម្មកូរ៉េខាងជើង៧ដង ចាប់តាំងពីឆ្នាំ២០០៦ បានចេញសេចក្តីថ្លែងការណ៍មួយដែលបង្ហាញពីការថ្កោលទោសនៃការបាញ់មីស៊ីលគ្រាចុងក្រោយរបស់រដ្ឋាភិបាលព្យុងយ៉ាងថាជាការគំរាម កំហែងជាសកល៕

facebook