facebook
facebook

​ងងុយដេកបើករថយន្តបុកស្លាកចរាចរណ៍ ជ្រុលទៅបុកបុរសដើរហាត់ប្រាណ រងរបួសធ្ងន់

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌៌មានជាតិសន្ដិសុខសង្គម | 54 | 0 | ម៉ោង 2:54 am

ភ្នំពេញ ៖ រថយន្តសាំងយ៉ុង​មួយ​តៃកុង​ បើកបរ​ក្នុង​ស្ថាន​ភាព​ងងុយដេក​បានរេចង្កូត​ ជ្រុលទៅបុក​ ​បានជ្រុលទៅបុក​ស្លាក​សញ្ញា​ចរាចរណ៍​ បណ្តាល​ឲ្យ​បាក់​អស់​មួយ​ដើម​ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បានជ្រុលទៅបុក​នឹង​បុរស​ម្នាក់​ដែល​កំពុង​តែដើរ​ហាត់​ប្រាណ​ ចំពីក្រោយ​ពេញទំហឹង​ បណ្តាល​ឲ្យ​រងរបួស​ថែមទៀត​ ​ហេតុការណ៍​នេះ​បានកើតឡើង​នៅ​វេលាម៉ោង​៥ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៧​ ជិត​​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ​ ផ្លូវ​វ៉េង​ស្រេង​ ភូមិ​ដំណាក់ធំ១​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ។

តាម​ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​បុរស​ម្នាក់​វ័យ​​៣៥ឆ្នាំ​ បានដើរ​ហាត់​ប្រាណ​តាម​ចិញ្ចើម​ផ្លូវ​តាម​បណ្តោយផ្លូវ​វ៉េង​ស្រេង ក្នុងទិសដៅ​ពី​កើតទៅលិច​ ខណៈមកដល់​ចំណុចកើត​ហេតុ​ ក៍ស្រាប់តែ​រថយន្ត​ម៉ាកសាំងយ៉ុង​ ពណ៌សំបកឪឡឹក​ ពាក់​ស្លាកលេខ​ភ្នំពេញ​ 2C-9050​ ជិះគ្នា២នាក់​ ទាំងអ្នក​បើកបរ​បានធ្វើដំណើរតាមផ្លូវវ៉េង​ស្រេង​ ក្នុង​ទិសដៅ​ស្របគ្នា​ តែមិន​ដឹង​ជាយ៉ាង​ម៉េច ស្រាប់តែ​រថយន្ត​បានរេចង្កូត​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ ខាង​ស្តាំ​ ជ្រុលទៅ​​បង្គោល​ស្លាក​សញ្ញា​បង្ហាញផ្លូវចរាចរណ៍​ បណ្តាល​ឲ្យ​បាក់​បង្គោលចរាចរណ៍អស់​មួយ​ដើម​  ហើយ​ពេលនោះ​ដែរ ​រថយន្ត​មិនទាន់​អស់​ល្បឿន​ បានជ្រុលទៅបុក​​បុរស​ដែល​កំពុង​តែដើរ​ហាត់​ប្រាណ​ចំពីក្រោយ​ពេញទំហឹង​ បណ្តាល​ឲ្យបុរស​រូបនោះ​បោកក្បាល់​ទៅនិង​កញ្ចក់​រថយន្ត​ខាង​មុខ​រងរបួសធ្ងន់​ ហើយ​ភ្លាមៗនោះ​ត្រូវ​បានរថយន្ត​សង្គ្រោះ​បានមកដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លិនិច​សួគា៍​ ។ ដោយ​ឡែក​រថយន្ត​វិញ​រងការខូចខាត​បែក​កញ្ចក់​ខាងមុខ​ និង​ក្រពិត​ផ្នែក​ខាង​មុខ​បន្តិចបន្តួច​ តែ​មិន​មា​ន​គ្រោះថ្នាក់​ដល់​មនុស្ស​នៅក្នុង​រថយន្ត​នោះទេ​។

​ដោយ​ឡែក​អ្នកបើក​រថយន្ត​វិញ​បាន​ឲ្យដឹង​ថា​ ពួកគាត់​មានគ្នា​ពីរ​នាក់​ បានបើក​រថយន្ត​ខាង​លើ​ ចេញ​ពី​ដឹកផ្លែឈើនៅផ្សា​រ​នាគមាស​  ហើយគោលបំណង​ទៅ​យកមូយម្នាក់​ នៅម្តុំផ្លូវ​វ៉េងស្រេង​ រួចហើយបាន​បន្ត​ដំណើរ​ទៅ​ខេត្ត​ស្វាយរៀង​ តែដោយសារតែ​រូប​គាត់ងងុយដេក​ពេក​ ក៍ងោកមួយ​ភាំង​ ទើប​រថយន្ត​បានរេចង្កូត​ឡើង​ចិញ្ចើម​ផ្លូវ​បុកគេ​បុកឯងបែបនេះ​ ។

​​ក្រោយពេល​កើតហេតុ​ ឃើញ​មានសមត្ថកិច្ច​មូលដ្ឋាន​ និង​ជំនាញ់​បាន​ចុះ​ទៅដល់កន្លែង​កើតហេតុ​ រួចហើយបាន​ធ្វើ​វាស់វែងយក​រថយន្ត​ និង​អ្នក​បើក​បរ​ ទៅ​រក្សា​​ទុកនៅ​កា​រិយាល័យ​ចរាចរណ៍​ជើង​គោក​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​៕

facebook