facebook
facebook

រថយន្តដឹកជ្រូក បុករថយន្តកុងតឺន័រចតស្ងៀម កៀបជាប់អ្នកបើកបរនិងព្រូ របួសធ្ងន់ស្រាល២នាក់

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌៌មានជាតិសន្ដិសុខសង្គម | 22 | 0 | ម៉ោង 2:54 am

ភ្នំពេញ ៖ ​​រថយន្តដឹកជ្រូកបើកជៀសរថយន្តកុងតឺន័រ ចេញពីផែ​ ជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែល ចតបញ្រ្ចាសទិសដៅចរាចរណ៍ពីក្រោយ បណ្តាលឲ្យបុកគៀបជាប់រថយន្តរបួសធ្ងន់ម្នាក់និងស្រាលម្នាក់កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុងទួលពង្រ ទល់មុខផែស្ងួត សុកនត្រេនស្ព័ត ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តរងគ្រោះម៉ាកហ៊ីយ៉ាន់ដាយ​ ​ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-5099 ជារថយន្តដឹកជ្រូក ជិះគ្នា២នាក់ ក្នុងទិសដៅពីត្បូងទៅជើង ជនរងគ្រោះជាអ្នកបើករថយន្តខាងលើ ឈ្មោះ ហ៊ុយ ចាន់ថុង ភេទប្រុ​ស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ និងម្នាក់ទៀតត្រូវជាប្អូន ឈ្មោះហ៊ុយ ចាន់ថេង ភេទប្រុស អាយុ២២ឆ្នាំ ព្រូរថយន្តរស់នៅភូមិព្រៃស សង្កាត់ព្រៃសខណ្ឌដង្កោ ។ រថយន្តដែលចតបញ្រ្ចាសគ្នាជាប្រភេទរថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ 3D-5576ទិសដៅពីត្បូងទៅជើង។

តាមប្រភពព័ត៌មានពីជនរងគ្រោះជាព្រូរថយន្តដឹកជ្រូក ត្រូវជាប្អូនបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានដឹកជ្រូកឲ្យឈ្មួញពីភូមិរបស់ខ្លួននៅភូមិព្រៃស សង្កាត់​ដង្កោ ខណ្ឌដង្កោ ​យកទៅដាក់កុងស៊ីនៅម្តុំលូប្រាំ ផ្លូវវ៉េងស្រេង លុះបើកមកដល់ចំណុចកើតហេតុ ​មានរថយន្តកុងតឺន័រមួយគ្រឿង មិនចាំម៉ាកបានចេញពីផែស្ងួត សុកន ត្រេនស្ព័ត ឆ្លងផ្លូវ ពីទិសលិចទៅកើត ​នៅពេលនោះដែរ រថយន្តរបស់គាត់បើកលឿនផង ហើយតៃកុងរថយន្ត​បានបួងចង្កូតទៅផ្នែកខាងឆ្វេងខាងក្រោយរថយន្តដែលឆ្លង ហើយទៅបុករថយន្តកុងតឺន័រដែលចតនៅលើផ្លូវបេតុងខាងលើ បញ្រ្ចាសចរាចរណ៍ពេញទំហឹង បណ្តាលឲ្យគៀបជាប់នឹងកាប៊ីនរថយន្តខ្ទេចជើងទាំងសងខាង ចំណែកនឹងព្រូរថយន្តម្នាក់ទៀត មិនមានរងរបួសឡើយ។ បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋដែលធ្វើដំណើរមកឃើញហេតុការណ៍ខាងលើ បាននាំគ្នាជួយគាស់កាប៊ីនរថយន្តដែលក្រពិតគៀបជាប់ជើងជនរងគ្រោះ និងយករថយន្តកុងតឺន័រទាញ ដើម្បីយកជនរងគ្រោះ នៅពេលភ្លាមៗនោះដែរ ជនរងគ្រោះមានអាការៈអស់កំលាំងខ្លាំង មានខាងរថយន្តឯកជនបានយកអុកស៊ីហ្សែនមកដាក់ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានហៅរថយន្តសម្រាប់កាត់គ្រឿងចក្ររបស់កងពលតូច ង៧០ មកជួយអន្តរាគមន៍យកជនរងគ្រោះ​ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ចំណែករថយន្តទាំង២គ្រឿងខាងលើ ត្រូវបានជំនាញខណ្ឌពោធិ៍សែនជ័យ ប្រគល់ឲ្យជំនាញការិយាល័យចរាចរណ៍
ផ្លូវគោករាជធានីភ្នំពេញ យកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ ៕

facebook