facebook
facebook

បើកឡានកៀររថយន្តគេហើយ ទារសំណងគេទៀត ថែមទាំងជេរប្រមាថ រកវាយអ្នកយកព័ត៌មានទៀត

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌៌មានជាតិសន្ដិសុខសង្គម | 39 | 0 | ម៉ោង 2:55 am

ភ្នំពេញ ៖ ​បុរសម្នាក់បើករថយន្តដឹកប្រពន្ធនិងកូនតូច២នាក់​ កៀររថយន្តស៊េរីទំនើបមួយគ្រឿង ទាមទារឲ្យរថយន្តទំនើបសងសំណង ខណៈពេលឃើញអ្នកយកព័ត៌មានទៅថតយករូបភាព ហាមមិនឲ្យថត ហើយ​ខឹងសម្បាជេរប្រមាថ និងរក​វាយអ្នកយកព័ត៌មានទៀត ត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ ​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២  ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះសីហនុ នៅចំណុចមុខផ្សារទំនើបឡាក់គី ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគឿង ស៊េរីទំនើប មិនស្គាល់ម៉ាក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AM-1939 បើកបរដោយស្ត្រីម្នាក់តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុមុខផ្សារទំនើបឡាក់គី ស្រាប់តែមានបុរសម្នាក់ដឹកប្រពន្ធនិងកូនតូច២នាក់ ជិះរថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AF-2865 ​បើកបរស្របទិសគ្នាល្បឿនលឿន​បត់ស្តាំកាត់មុខរថយន្តស៊េរីទំនើប មិនបានប្រយ័ត្ន បណ្តាលឲ្យកៀរចំក្បាលរថយន្តស៊េរីទំនើប រងការខូចខាតបន្តិចបន្តួច រីឯរថយន្តបង្កម៉ាកកាមរីវិញ ​ក្រពិតគូទក្រោយចំហៀងខាងស្តាំ ម្ចាស់រថយន្តស៊េរីទំនើប​មិនចង់រករឿង​អីផង បែរជាម្ចាស់រថយន្តកាមរីបាឡែន ចង់ឲ្យសងសំណង​ទៅវិញ ភ្លាមៗនោះដែរ ​មានអ្នកយកពត៌មានទូរទស្សន៍ហង្សមាស បានទៅថតយក​រូបភាពគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែម្ចាស់រថយន្តកាមរីបាឡែន ជេរប្រមាថហើយចង់វ៉ៃអ្នកយកព័ត៌មានទូរទស្សន៍ហង្សមាស ទៀត ត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ ។

ក្រោយពេលកើតហេតុភាគីទាំងសងខាង​​សុខចិត្តយករថយន្តយកទៅជួសជុលដោយខ្លួនឯងរៀងៗខ្លួនបញ្ចប់រឿង៕

facebook