facebook
facebook

ប្រទះឃើញសាកសពត្រូវឡានបុក រួចលើកទៅដាក់នៅតូប

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌៌មានជាតិសន្ដិសុខសង្គម | 28 | 0 | ម៉ោង 2:57 am

កំពង់ស្ពឺះ បុរសចំណាស់ម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេលស្លាប់មានឈាម ហូរស្រោចខ្លួនសង្ស័យករណីឃាតកម្ម ប៉ុន្តែត្រូវបានលោកវរសេនីយ៍ឯកឃឹម សុផាន់រ៉ា អធិការនគរបាលស្រុកគង ពិសី ប្រាប់ថា ការប្រទះឃើញនេះខណះកម្លាំងនគរបាលប៉ុស្តិ៍ និងជំនាញស្រុកចុះល្បាតក្នុងមូលដ្ឋាន គឺជាករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចរោងលក់នំ ស្ថិតនៅម្តុំផ្លូវរថភ្លើងក្នុងភូមិភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគង ពិសី ខេត្តកំពង់ស្ពឺ ដែលគេស្គាល់ថាជារោងរបស់ឈ្មោះនួន គៀវ ភេទប្រុស អាយុ30ឆ្នាំ ។

លោកអធិការនគរបាលស្រុក បាននិយាយប្រាប់ឲ្យដឹងថា សពត្រូវបានស្គាល់មានឈ្មោះ ភោគ  ខុន ភេទប្រុស អាយុ66ឆ្នាំ នៅភូមិប្រាធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកអធិការបានប្រាប់ថា មុនពេលប្រទះឃើញសពនេះ គឺកម្លាំងសមត្ថកិច្ចរបស់លោកចេញល្បាតពីប៉ុស្តិ៍រដ្ឋបាលព្រះនិព្វាន មកដល់ចំណុចកើតហេតុខាងលិចផ្លូវជាតិលេខ3 ពីខាងត្បូងផ្លូវរថភ្លើង ក៏ប្រទេះឃើញសាកសពជនរងគ្រោះ ទើបរាយការណ៍ជូនថ្នាក់លើអំពីករណីនេះ នៅព្រឹកថ្ងៃដដែល កម្លាំងនគរបាលព្រហ្មទណ្ឌ និងកោសល្យវិច័យបានចុះទៅពិនិត្យលើសាកសព រកឃើញមានស្លាកស្នាមនៅលើខ្លួនសាកសព មានស្នាមរបួសត្រង់ស្លឹកត្រចៀកខាងឆ្វេង  និងក្បាលផ្នែកខាងក្រោយ ដែលស្លាកស្នាមនេះ គឺជាស្នាមរបួសដោយការប៉ះទង្គិចបោកផ្ទប់នោះ គឺស្នាមបុក។

លោកអធិការបានបន្តថា ក្រោយធ្វើកោសល្យវិច័យ និងពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញវត្ថុតាងមួយចំនួនជាបំណែករថយន្តនៅទីនោះ។ សមត្ថកិច្ចបានសន្មត់ថាជនរងគ្រោះស្លាប់ដោយសារខ្សោះឈាមនៅពេលដែលរថយន្តបុក ហើយលើកជនរងគ្រោះទៅដាក់នៅតូបទុកចោល ហើយគេចខ្លួន ទើបជនរងគ្រោះស្លាប់បែបនេះ។

លោកឃឹម សុផាន់រ៉ា បានប្រាប់បន្តឲ្យដឹងទៀតថា តាមរយៈការស្រាវជ្រាវ និងការបំភ្លឺពីក្រុមកគួ្រសារ បានឲ្យដឹងថា ជនរងគ្រោះជាមនុស្សពិការ ហើយមានជំងឺសរសៃប្រសាទជាប់ខ្លួនច្រើនឆ្នាំមកហើយ។ ជនរងគ្រោះមុនពេលទទួលដំណឹងថា សមត្ថកិចប្រទះឃើញស្លាប់នេះ គឺជនរងគ្រោះបានបាត់ពីផ្ទះរយៈពេល២ថ្ងៃមកហើយ បើទោះជាក្រុមគ្រួសារកូនចៅតាមរកយ៉ាងណា ក៏រកមិនឃើញ នេះបើតាមការអះអាងរបស់ក្រុមគ្រួសារសព បន្ទាប់ពីពិនិត្យរួចរាល់ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

facebook