facebook
facebook

រថយន្តដឹកទឹកកក បើកលឿនជ្រុលទៅបុករថយន្តកុងតឺន័រ ខ្ទេចមុខ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌៌មានជាតិ | 24 | 0 | ម៉ោង 8:50 am

ភ្នំពេញ ៖ រថយន្តឃ្លប់ដឹកទឹកកកមួយគ្រឿង បើកលឿនជ្រុលទៅបុករថយន្តកុងតឺន័រ កំពុងបត់ ឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតខ្ទេចមុខខ្លួនឯង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុងខាងត្បូងផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ភាគីរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-1463 ដឹកទឹកកក រងការខូចខាតខ្ទេចកាប៊ីន ។ ចំណែករថយន្តកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-1923 របស់ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តកុងតឺន័របើកតាមផ្លូវលំ ពីកើតទៅលិច មកដល់ផ្លូវបេតុងផ្សារទួលពង្រ បត់ឆ្លងផ្លូវឆ្ពោះទៅត្បូង ហើយខណៈដែលរថយន្តកំពុងឆ្លងជិតផុតទៅហើយ ស្រាប់តែរថយន្តដឹកទឹកកកបើកបោះពួយល្បឿនលឿនពីត្បូងទៅជើង ជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីកន្ទុយចំហៀងទូកុងតឺន័រ បណ្តាលឲ្យរងការខូចខាត ខ្ទេចកាប៊ីនរួញ សំណាងល្អគ្នានអ្នករបួស។

ក្រោយកើតហេតុ ភាគីសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តដឹកទឹកកក សុំយកតែរថយន្តខ្លួនទៅជួសជុលដោយខ្លួនឯង ជាការបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

facebook