facebook
facebook

អ៊ុ​ង​​ សាន​ស៊ូ​ជី​ អះ​អាង​ការពារ​ពលរដ្ឋ​គ្រប់​រូប​ក្នុង​រដ្ឋ​រ៉ាក់​ឃីន​

​ Muny Rith​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌មានអន្តរជាតិ | 81 | 0 | ម៉ោង 11:18 am

លោកស្រីអ៊ុងសាន ស៊ូជី ថ្នាក់ដឹកនាំ ប្រទេសមីយ៉ាន់ម៉ារ បានថ្លែងថា លោកស្រីនឹងព្យាយាមឱ្យអស់លទ្ធភាពក្នុងការការពារប្រជាជនគ្រប់គ្នាក្នុងរដ្ឋរ៉ាក់ឃីន និងចាត់ទុកក្រុមភេរវករជាអ្នកនៅពីក្រោយហេតុការណ៍ហិង្សា ព្រមទាំងដាស់តឿនគ្រប់ភាគីឱ្យប្រយ័ត្នពត៌មានមិនពិត។

ទីភ្នាក់ងារសារព័ត៌មានដែលរាយការណ៍ពីប្រទេសមីយ៉ាន់ម៉ារ កាលពីថ្ងៃទី៦ ខែកញ្ញា ថាលោកស្រីអ៊ុងសាន ស៊ូជី ជាទីប្រឹក្សារដ្ឋនិងរដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ារ បានថ្លែងថារដ្ឋាភិបាលរបស់លោកស្រីព្យាយាមបំផុត ក្នុងការការពារប្រជាជនគ្រប់រូបក្នុងរដ្ឋរ៉ាក់ឃីន ខណៈកងទ័ពមីយ៉ាន់ម៉ារ ប្រយុទ្ធជាមួយក្រុមបង្កចលាចលដែលបង្កហេតុតាមប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចច្រើនដងចាប់តាំងពីខែតុលា ឆ្នាំ មុន។ ខណៈនោះដែរលោកស្រីក៏សុំឱ្យគ្រប់ភាគី ទទួលជ្រាបព័ត៌មានដោយប្រុងប្រយ័ត្ន ដោយសារក្នុងពេលនេះមានមនុស្សមានចេតនាអាក្រក់ បានបញ្ចោញព័ត៌មានមិនពិត ពាក់ព័ន្ធនឹងស្ថានការណ៍នៅរដ្ឋរ៉ាក់ឃីន មិនមែនត្រឹមតែដើម្បីឱ្យមានការយល់ខុសដល់ប្រជាជន ប៉ុន្តែក៏ជាការជំរុញឱ្យវិបត្តិដែលមានស្រាប់កាន់តែធំទៅ។

ស្ថានការណ៍ធ្ងន់ធ្ងរនៅរដ្ឋរ៉ាក់ឃីន កើតឡើងនៅថ្ងៃទី២៥ ខែសីហា កន្លងមក ជាការប្រយុទ្ធរវាងកងទ័ពមីយ៉ាន់ម៉ារ និងពួកឧទ្ទាម រ៉ូហ៊ីងយ៉ា ជាហេតុបណ្តាលឱ្យមានអ្នកបាត់បង់ជីវិតច្រើនជាង៤០០នាក់ និងជនជាតិរ៉ូហ៊ីងយ៉ា ជាង១២៥ពាន់នាក់ ឆ្លងព្រំដែនទៅប្រទេសបង់ក្លាដេស។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានបង្ហាញថា៨០% នៃជនភៀស ខ្លួនច្រើនជាស្ត្រីនិងក្មេងៗព្រមទាំងបង្ហាញក្តីព្រួយ បារម្ភពាក់ព័ន្ធនឹងវិបត្តិផ្នែកមនុស្សធម៌ផងដែរ៕

facebook