facebook
facebook

បញ្ចុះ​តម្លៃ​រហូតដល់​៨%​ សម្រាប់​​ស្ស​ប់ហោស៍ ក្នុង​គម្រោង​ថ្មី​​របស់ជីប ម៉ុង លែន​​

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០១៧​ | សេដ្ឋកិច្ចជាតិ | 49 | 0 | ម៉ោង 7:00 am

ភ្នំពេញ​ ៖ ​គេហដ្ឋាន​ប្រ​ភេទស្សប់ ហោស៍ ក្នុង​​គម្រោង​ថ្មីរបស់​ក្រុមហ៊ុន ​ជីប ម៉ុង លែន​ ស្ថិត​​​នៅ​​តាម​​បណ្តោយ​ផ្លូវឧកញ៉ាម៉ុង ឬទ្ធី ចម្ងាយ​ប្រហែល​៤០០ម៉ែត្រ​ ពី​រង្វង់​មូល​កាំកូស៊ីធី នឹង​ប្រកាស​លក់ជាផ្លូវការ​នៅថ្ងៃទី០១​ ខែកញ្ញា​ ឆ្នាំ​២០១៧ ដោយ​បញ្ចុះ​តម្លៃ​រហូតដល់​ ៨%។

គេហដ្ឋាន​ប្រ​ភេទ​ស្សប់ ហោស៍ ក្នុង​គម្រោងថ្មី ដឹផាកលែនTK មាន​ចំនួន​ត្រឹម​តែ​៥២​គេហដ្ឋាន​​តែប៉ុណ្ណោះ ហើយ​ត្រូវ​បាន​​រចនាយ៉ាងប្រណីត ​តាម​បែប​​អឺរ៉ុប ប្រកប​ដោយ​គុណភាព​ខ្ពស់ ដែល​​អាច​អនុញ្ញាត​ឲ្យ​ម្ចាស់​គេហដ្ឋាន​ប្រ​កប​អាជីវកម្មបាន​យ៉ាង​ងាយស្រួល។

​គម្រោង​នេះស្ថិត​នៅ​ក្នុង​តំបន់​ទី​ប្រជុំ​ជន ដែល​​ហ៊ុមព័ទ្ធ​ដោយ​សាលារៀនអន្តរជាតិ​ដូចជា សាកលវិទ្យាល័យហ្សាម៉ាន់ (Zaman University) និងសាលារៀនអន្តរជាតិអូស្ត្រាលី (Australian International School Phnom Penh) ផ្សារទំនើប ដូចជា ផ្សារ​ទំនើប​អ៊ីអ៉ន​ម៉ល​ទី២ (Aeon Mall 2) និងផ្សារទំនើប​ម៉ាក្រូ (Macro) ធនាគារ​ ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​និង​ក្លឹបកីឡា​​។

ក្រៅ​ពី​ស្សប់ ហោស៍ ក្នុង​គម្រោង​ ដឹផាកលែនTK ក៏​មាន​​ដីឡូ​ត៍សម្រាប់​ពុះលក់​ផងដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង​ការិយាល័យ​កណ្ដាល​ក្រុមហ៊ុន​ជីប ម៉ុង លែន អគារលេខ១៣៧ មហាវិថី​ម៉ៅសេទុង ខណ្ឌចំការមន ឬលេខទូរស័ព្ទ៖ 061 997 888 ឬ 071 8997 888៕

facebook