facebook
facebook

នី រតនា​ មិនខ្លាចខេមរៈ សិរីមន្ត និងមិនមានបំណងរកអ្នកនិពន្ធផ្ទាល់ខ្លួន

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | 163 | 0 | ម៉ោង 2:59 am

ការមកដល់ហង្សមាស របស់ខេមរៈ សិរីមន្ត បានធ្វើឱ្យតារាជាច្រើនបានជ្រួលច្របល់ ព្រោះសិរីមន្ត នឹងឈរលើតារាហង្សមាស ទាំងអស់ ក្រៅពីព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ដែលមិនទាន់អាចសន្និដ្ឋានបាននោះ ហេតុនេះហើយបានជាគេថា នី រតនា ក៏ប្រឈមការធ្លាក់កូដនៅពេលនេះដែរ តែអ្នកចម្រៀងមកពីខេត្តកំពង់ធំ រូបនេះថា មិនខ្លាចខេមរៈ សិរីមន្ត ឡើយ គឺមានតែសប្បាយចិត្ត ព្រោះធ្វើឱ្យហង្សមាស កាន់តែខ្លាំង…។

តាមការព្យាករណ៍ពីអ្នកជំនាញសិល្បៈ បានឱ្យដឹងថា ប្រសិនបើហង្សមាស លើកខេមរៈ សិរីមន្ត នោះ តារាចម្រៀងសឹងតែទាំងអស់ក្នុងផលិតកម្មនេះ នឹងប្រឈមការបាត់បង់ទីផ្សារជាមិនខាន ព្រោះសិរីមន្ត គីឡូធ្ងន់ ហើយតារាដែលប្រឈមការធ្លាក់ចុះ ពេលសិរីមន្ត ទៅដល់នោះ មានហ្សូណូ, ឆន សុវណ្ណរាជ, ថែល ថៃ, ណុប បាយ៉ារិទ្ធ និងនី រតនា ជាដើម។

ក្នុងជំនួបផ្ទាល់ជាមួយនី រតនា ហៅនី ម៉ាប់ អតីតម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី១ ​រូបនេះ បានឱ្យដឹងថា រូបគេគ្មានអ្វីត្រូវបារម្ភ ឬភ័យខ្លាចចំពោះការមកដល់របស់ខេមរៈ សិរីមន្ត នោះឡើយ គឺផ្ទុយទៅវិញ មានតែសប្បាយចិត្ត ព្រោះការមកដល់របស់រៀមច្បងរូបនេះ នឹងធ្វើឱ្យហង្សមាស មានធនធានមនុស្សល្អៗ ហើយផលិតកម្មមានតែកាន់តែរឹងមាំថែមទៀត។

នី រតនា ថ្លែងថា “សម្រាប់ខ្ញុំមិនមានអ្វីត្រូវបារម្ភ ឬខ្លាចការមកដល់របស់គាត់ទេ ខ្ញុំគិតថា យើងមានតែប្រឹងធ្វើការរៀងៗខ្លួនហ្នឹង គ្មានអ្វីត្រូវប្រកួតប្រជែងគ្នាឡើយ។ ខ្ញុំយល់ថា ខាង Sponsor គាត់ពេញចិត្តតារាចម្រៀងមួយណា គាត់យកអ្នកហ្នឹង អីចឹងដូចជាមិនអីទេសម្រាប់ខ្ញុំ ព្រោះបើអ្នករៀបចំកម្មវិធីគេចង់បានយើង គឺគេនៅតែយកយើងដដែលហ្នឹង។ ខ្ញុំគិតថា ពេលគាត់ (សិរីមន្ត) មកអីចឹង គឺធ្វើឱ្យហង្សមាស កាន់តែខ្លាំងថែមទៀត អីចឹងខ្ញុំសប្បាយចិត្ត ព្រោះយើងនៅក្រោមដំបូលតែមួយ មានអ្វីត្រូវបារម្ភទៅ?”។

នី រតនា បានប្រែប្រួលជីវភាពដូចមេឃនិងដី បើប្រៀបធៀបពេលមុននិងពេលនេះ ហើយឥឡូវរតនា ជិះរថយន្ត Toyata Priuse តម្លៃជាង១ម៉ឺនដុល្លារ និងទិញខុនដូ១កន្លែង បង់រំលស់១ខែ៦០០ដុល្លារ និងត្រៀមទិញផ្ទះមួយល្វែងថែមទៀតផង ព្រោះតែតារាចម្រៀងរូបនេះមានតម្លៃខ្លួនច្រៀង១កម្មវិធី ស៊ីថ្លៃជាង១ពាន់ដុល្លារឯណោះ។

ទោះជានី រតនា ថា ការមកដល់ហង្សមាស របស់អតីតតារាខ្លាំងជាងគេនៅសាន់ដេ ខេមរៈ សិរីមន្ត នឹងមិនធ្វើឱ្យរូបគេបាត់បង់ទីផ្សារ ប្រឈមការធ្លាក់ប្រាក់ចំណូលក៏ដោយ តែមានការលើកឡើងថា ប្រសិនបើសិរីមន្ត ចូលហង្សមាស តែខ្លួន១ ទើបមិនប៉ះតារាផ្សេង តែបើសិរីមន្ត យកបងប្រុសរបស់ខ្លួន ខេមរៈ ភារុណ ចូលដែរ ហេតុនេះហើយ ប្រសិនបើលោកភារុណ និពន្ធឱ្យតែសិរីមន្ត ផ្ទុះ៥បទជាប់គ្នានោះ ប៉ះពាល់តារាទាំងអស់របស់ហង្សមាស ជាមិនខានឡើយ។

ដោយឡែក នី រតនា ដែលជ្រកនៅហង្សមាស ជិត២ឆ្នាំ តែបទចម្រៀងមានតែគេស្គាល់១បទ គឺបទ “មហាឈឺ” នោះ ប្រសិនបើមិនរកអ្នកនិពន្ធផ្ទាល់ខ្លួនទេ ច្បាស់ជាគ្មានផ្លូវអាចតទល់ជាមួយសិរីមន្ត បានទេ។

នី រតនា បន្ថែមថា “សម្រាប់ពេលនេះ ខ្ញុំគ្មានបំណងនឹងរកអ្នកនិពន្ធផ្ទាល់ខ្លួនទេ ព្រោះខ្ញុំគិតថា ហង្សមាស គាត់មានធនធានមនុស្សគ្រប់គ្រាន់ទៅហើយ អីចឹងយើងចាំតែធ្វើការ ចាំតែច្រៀងបទចម្រៀង ដែលក្រុមហ៊ុនទម្លាក់ឱ្យ។ ម៉្យាងទៀត ខ្ញុំជាអ្នកចម្រៀងមានកុងត្រាជាមួយហង្សមាស អីចឹងមិនអាចធ្វើអ្វីតាមចិត្តទេ គឺទាល់តែមានការអនុញ្ញាតពីគាត់ទើបបាន។ មុនខ្ញុំចូលហង្សមាស នេះ ខ្ញុំក៏ធ្លាប់ច្រៀងបទបងសិរីមន្ត និងតារាផ្សេងៗទៀតដែរ ហើយពេលនេះ គឺយើងចាត់ទុកគាត់ជារៀមច្បង អីចឹងគ្មានការប្រកួតប្រជែងគ្នាទេ។ ខ្ញុំក៏ធ្លាប់ជួបបងសិរីមន្ត ច្រើនដងដែរ តាមឆាកតន្ត្រី ហើយក៏ធ្លាប់ទៅច្រៀងនៅប្រទេសកូរ៉េ ជាមួយគាត់ ដើម្បីយកលុយមកជួយដល់មន្ទីពេទ្យគន្ធបុប្ផា។ រាល់ថ្ងៃ ថ្វីត្បិតតែបទចម្រៀងខ្ញុំរាងយឺតបន្តិចមែន តែមិនអីទេ ព្រោះហង្សមាស មានអ្នកចម្រៀងច្រើន គឺត្រូវបែងចែកគ្នាអីចឹងហើយ៕

facebook