facebook
facebook

ប៉ា​គី​ស្ថាន​ :​ ទឹក​ជំនន់​នៅ​ការ៉ាជី​ សម្លាប់​មនុស្ស​ជាង​១០​នាក់​

​ Muny Rith​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌មានអន្តរជាតិ | 83 | 0 | ម៉ោង 10:38 am

ចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងដល់១៣នាក់ពីហេតុការណ៍គ្រោះទឹកជំនន់នៅទីក្រុងការ៉ាជី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន។

តាមទីភ្នាក់ងារសារព័ត៌មាន ដែលរាយការណ៍ពីទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១ កញ្ញា ថាហេតុការណ៍គ្រោះទឹកជំនន់ភ្លាមៗពីភ្លៀងធ្លាក់ជោកជាំជាប់ៗគ្នាបានបង្កឱ្យ មានអ្នកបាត់បង់ជីវិតយ៉ាងតិច១៣នាក់ នៅទី ក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន និងធ្វើឱ្យកម្រិតទឹកក្នុងទន្លេលីយ៉ារីហូរជន់ផ្ទះរបស់ប្រជាជនខូចខាតប្រមាណ៣៥០-៤០០ខ្នង។ ស្របពេលនេះផ្នែកកងទ័ពប៉ាគីស្ថានបានបញ្ជូនទាហានចុះជួយ ប្រជាជនដូចជាការបូមទឹកចេញពីផ្ទះនិងនាំយកស្បៀងអាហារទៅចែកជូនអ្នករងគ្រោះដោយទឹកជំនន់។

ស្ថានការណ៍ទឹកជំនន់នៅទីក្រុងការ៉ាជីកើតឡើងស្របពេលគ្នានឹងទីក្រុងប៊ុមបៃ ដែលជាទីក្រុងសេដ្ឋកិច្ចសំខាន់មួយរបស់ឥណ្ឌា ដោយបានប្រឈមនឹងទឹកជំនន់ទាន់ហន់ និងមានអ្នកបាត់បង់ជីវិតយ៉ាងតិច១៤នាក់ ខណៈដែលចំនួន អ្នកបាត់បង់ជីវិតពីគ្រោះមហន្តរាយនៅអាស៊ីតាំងពីខែមុននេះកើនឡើងជាង១២០០នាក់ ក្នុងប្រទេសចំនួន៣ គឺឥណ្ឌា បង់ក្លាដែស និងនេប៉ាល់៕

facebook