facebook
facebook

កូរ៉េ​ខាង​ត្បូង​ បើក​សម​យុទ្ធ​ជាថ្មី​ ក្រោយ​កូរ៉េខា​ង​ជើង​ សាក​នុយ​ក្លេ​អ៊ែរ​

​ Muny Rith​​ | ថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌មានអន្តរជាតិ | 73 | 0 | ម៉ោង 10:59 am

កងទ័ពកូរ៉េខាងត្បូង បានហាត់ធ្វើសមយុទ្ធធំ រួមទាំងការធ្វើតេស្តសមត្ថភាពនៃប្រព័ន្ធការពារមីស៊ីល បន្ទាប់ពីកូរ៉េខាងជើង បានសាកល្បង គ្រាប់បែកនុយក្លេអ៊ែរទី៦។ សហរដ្ឋអាមេរិក បានគំរាមផ្អាកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលមានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។

ភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៤ កញ្ញា មកថា មេបញ្ជាការយោធារួមទាំងកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ថា កងទ័ពនិងកងទ័ពអាកាសបានធ្វើសមយុទ្ធ រួមគ្នាដ៏ធំកាលពីថ្ងៃចន្ទ បរិវេណតំបន់សមុទ្ ខាងកើត ដោយការហាត់បណ្តុះបណ្តាលរួមទាំងការធ្វើតេស្តប្រសិទ្ធភាពនៃប្រព័ន្ធការពារមីស៊ីលពីលើអាកាសទៅលើដីនិងការធ្វើតេស្តសាកល្បងប្រសិទ្ធភាពនៃមីស៊ីលជួរមធ្យម “Hyunmoo”។

ចលនាផ្លាស់ប្តូរទាំងឡាយរបស់កងទ័ព កូរ៉េខាងត្បូង បានកើតឡើងត្រឹមតែ១ថ្ងៃ បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសពីភាពជោគជ័យនៃការសាកល្បងនុយក្លេអ៊ែរទី៦ ដែលជាគ្រាប់បែកអ៊ីដ្រូសែន អាចដាក់ពង្រាយចូលទៅមីស៊ីល ឆ្លងទ្វីប (ICBM) នៅពេលអនាគត៕

facebook