facebook
facebook

កូរ៉េ​ខាង​ត្បូង​ ព្រមាន​ពលរដ្ឋ​ចិន​ កុំ​និយាយ​ពី​ប្រព័ន្ធ​មីស៊ីល​

​ Muny Rith​​ | ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌មានអន្តរជាតិ | 119 | 0 | ម៉ោង 10:47 am

រដ្ឋាភិបាលកូរ៉េខាងត្បូង ព្រមានប្រជាពល រដ្ឋនៅក្នុងប្រទេសចិន ឱ្យចៀសវាងការពិភាក្សាទាក់ទងប្រព័ន្ធមីស៊ីលផ្លោងដើម្បីទប់ស្កាត់ជម្លោះ។ ខណៈពេលដែលម៉ិកស៊ិក បញ្ជានិរទេសឯកអគ្គរដ្ឋទូតនៃប្រទេសកូរ៉េខាងជើង ដើម្បីប្រឆាំងនឹង ការសាកល្បងនុយក្លេអ៊ែររបស់រដ្ឋាភិបាលព្យុងយ៉ាង។

ភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពី ថ្ងៃទី៨ ខែកញ្ញា មកថា ក្រសួងការបរទេស កូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍ព្រមានពលរដ្ឋក្នុងប្រទេសចិនឱ្យចៀសវាងការបង្កើតជម្លោះ និងការជជែកដេញដោលដោយមិនចាំបាច់ជាមួយពលរដ្ឋចិន ចំពោះបញ្ហាប្រព័ន្ធការពារមីស៊ីលគ្រាប់ផ្លោងដែលមានកម្ពស់ខ្ពស់។ បន្ទាប់ពីមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានយករថយន្ត ទ្របាញ់ចំនួន៤ឈុតដែលសេសសល់ទៅដំឡើងនៅទីលានវាយកូនគោលក្នុងទីក្រុងសុងហ៊ូ ភាគខាងត្បូងនៃប្រទេស។ កាលពីថ្ងៃព្រហស្បតិ៍ បានបង្កើនចំនួនប្រព័ន្ធការពារមីស៊ីលយ៉ាងហោចណាស់៦ឈុតរួចមកហើយ ក្នុងការទប់ទល់ដ៏ធំរបស់ប្រជាជននៅក្នុងតំបន់នេះ។

លោកគុន អ្នកនាំពាក្យក្រសួងការបរទេស ចិនបាននិយាយថា ស្ថានភាពតាមដំណើរការទូត ទៅកាន់កូរ៉េខាងត្បូង និងអាមេរិក ទាក់ទងករណីដែលកើតឡើងរួចមកហើយ។

ខណៈពេលដែលក្រសួងការបរទេសម៉ិក-ស៊ិក ចេញសេចក្តីថ្លែងការណ៍ក្នុងថ្ងៃតែមួយប្រកាសឱ្យលោក Kim Hyung-Gun ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំទីក្រុកម៉ិកស៊ីកូ ត្រូវចាកចេញពីប្រទេសក្នុងរយៈពេល៧២ម៉ោង ដោយ លើកឡើងពីសកម្មភាពទាក់ទងនុយក្លេអ៊ែររបស់រដ្ឋាភិបាលព្យុងយ៉ាង ដែលសាកល្បងមីស៊ីលលើកទី៦ កាលពីថ្ងៃទី៣ កញ្ញា កន្លងមក។ ប្រធានាធិបតីដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងជើង នៅតែមិនបញ្ឃប់ការធ្វើអាក្រក់និងបានបញ្ជាក់សាជាថ្មីថា មិនកាត់បន្ថយការប្រើយោធាចំពោះកូរ៉េខាងត្បូងឡើយ ដែលធ្វើឱ្យភាគីផ្សេងទៀត ជួបនឹងថ្ងៃដ៏អាក្រក់ ប៉ុន្តែបានទទូចថានៅតែមិនអាចចៀសវាងបាន៕

facebook