facebook
facebook

លោកស្រី​ស៊ូ​ជី​ លុប​ចោល​ការ​ប្រជុំ​ អ​.​ស​.​ប​ នៅ​ញ៉ូវ​​យ៉ក​​

​ Muny Rith​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌មានអន្តរជាតិ | 31 | 0 | ម៉ោង 11:00 am

លោកស្រីអ៊ុង សានស៊ូជី បានលុបចោលការចូលរួមប្រជុំមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាចុងខែនេះដោយសារស្ថានការណ៍ដែលកើតឡើងនៅរដ្ឋរ៉ាក់ឃីន បណ្តាលឱ្យជនជាតិរ៉ូហ៊ីងយ៉ា ជាង៣សែននាក់ត្រូវភៀសខ្លួន។

ទីភ្នាក់ងារសារព័ត៌មានពីប្រទេសមីយ៉ាន់ម៉ារ កាលពីថ្ងៃទី១៣ ខែកញ្ញា ថាអ្នកនាំពាក្យរបស់សភារដ្ឋាភិបាលមីយ៉ាន់ម៉ារ បានថ្លែងថាលោក ស្រីអ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋនិងរដ្ឋមន្ត្រីការបរទេស បានលុបចោលការចូលរួមប្រជុំមហា សន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នាចុងខែកញ្ញានេះ ដោយបដិសេធបញ្ជាក់ពីមូលហេតុ ប៉ុន្តែថ្លែងថាអនុប្រធានាធិបតីមីយ៉ាន់ម៉ារ នឹងដឹកនាំគណៈរដ្ឋមន្ត្រីចូលរួមការប្រជុំជំនួសវិញ។

ជនជាតិរ៉ូហីងយ៉ា

សកម្មភាពនៅក្រុងណៃពិដោកើតឡើងក្រោមសម្ពាធយ៉ាងខ្លាំងពីបណ្តាប្រទេសនានា ចំពោះរដ្ឋាភិបាលរបស់លោកស្រីស៊ូជី ចំពោះស្ថានការណ៍បង្ហូរឈាមនៅរដ្ឋរ៉ាក់ឃីន ដែលធ្វើឱ្យមានអ្នកបាត់បង់ជីវិតជាង៤០០នាក់ តាំងពីចុងខែសីហា កន្លងមក ដោយជនជាតិរ៉ូហ៊ីងយ៉ា ច្រើនជាង៣សែន៧ម៉ឺននាក់ ធ្វើដំណើរជម្លៀសខ្លួនកាត់ព្រំដែនទៅប្រទេសបង់ក្លាដែស និងកើតឡើងត្រឹមតែមួយថ្ងៃក្រោយឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ារ ប្រចាំអង្គការសហប្រជាជាតិ ថ្លែងក្នុងការប្រជុំថា ការចោទប្រកាន់ពីអង្គការសហប្រជាជាតិ ដែលថារដ្ឋាភិបាលមីយ៉ាន់ម៉ារ បោសសម្អាតផ្នែក ពូជសាសន៍ចំពោះជនជាតិរ៉ូហ៊ីងយ៉ា ក្នុងរដ្ឋរ៉ាក់ឃីននោះជាការចោទប្រកាន់ដែលមួលបង្កាច់ការពិតទាំងស្រុង ហើយរដ្ឋាភិបាលនឹងមិនព្រងើយកន្តើយចំពោះស្ថានការណ៍បង្ហូរឈាមនៅរដ្ឋរ៉ាក់ឃីន ឡើយ៕

facebook