facebook
facebook

ប្រពន្ធចោទប្តីវាយទាត់ធាក់ ប្តីឲ្យប្រពន្ធហៅបុរសម្ចាស់ម៉ូតូស្លាកលេខ 1GM-2028 ដែលមកដល់បន្ទប់៣ដង មកជួបលោកផ្ទាល់

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌៌មានជាតិសន្ដិសុខសង្គម | 60 | 0 | ម៉ោង 2:49 am

ភ្នំពេញ ៖ ស្រ្តីម្នាក់ក្នុងទឹកមុខស្រពាប់ស្រពោន ទឹកភ្នែកហូររហាម ដឹកដៃកូនស្រីដល់ទៅ២នាក់ ចូលទៅសុំការអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងហេតុផលមួយអះអាងថា ប្តីប្រើអំពើហឹង្សាញឹកញយដង រហូតទ្រាំលែងបាន សម្រាន្តក៏មិនកើត ជាំហើមសាច់ពេញខ្លួនប្រាណ ប៉ោងមុខមាត់ ដោយសារលោកប្តីប្រើអំពើហិង្សាក្នុងគ្រួសារ ។

ស្រ្តីទទួលរងហិង្សាក្នុងគ្រួសារ មានឈ្មោះ ប៉ាន់ ពៅ អាយុ៣៦ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត ភូមិឫស្សី ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំណែកលោកប្តីដែលស្រ្តីជាភរិយាចោទ ប្រើប្រាស់ហិង្សាមកលើខ្លួននោះ មានឈ្មោះ សៀង ពៅ ហៅបុិ អាយុ៤២ឆ្នាំ មុខរបរកម្មករឡនំបុ័ង មានស្រុកកំណើត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ គ្រួសារខាងលើមានកូនស្រីចំនួន២នាក់ រស់នៅក្នុងបន្ទុក ក្រោមដំបូលផ្ទះជួល ក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមការរៀបរាប់ពីស្រ្តីជាភរិយា បានឲ្យដឹងថា គាត់បានស្រឡាញ់យកគ្នាជាប្តីប្រពន្ធតែមិនបានរៀបការនោះទេ ដើម្បីបង្កើតជាគ្រួសារមួយ ទាំងមិនមានទទួលស្គាល់ពីផ្លូវច្បាប់ តែអ្វីដែលជ្រុល ពួកគាត់បានត្រឹមទទួលស្គាល់ពីឪពុកម្តាយសងខាង អស់រយៈពេល១២ឆ្នាំកន្លងមកហើយ មកដល់ពេលនេះ មានកូនស្រីចំនួន២នាក់ ក្រោយចំណងស្នេហ៍ ។

ស្រ្តីដដែលបន្តទៀតថា ស្នេហារោលរាលខាងប្រុសស្រឡាញ់ប្រៀបដូចភ្លើងចំបើង ក្រោយពីធ្លាក់ខ្លួនចូលកណ្តាប់ដៃធ្វើជាប្រពន្ធបុរសខាងលើ ស្គាល់តែទុក្ខ រងកម្ម ចាត់ទុកខ្លួនជាប្រពន្ធដូចបាវសាក់ ពេលស្រវឹងម្តងៗ មានតែទាត់ធាក់ ប្រើកណ្តាប់ដៃជាញឹកញយ លុះមកដល់វេលាម៉ោង១០យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកប្តីមិនដឹងមកពីផឹកទីណាទេ ចូលដល់បន្ទប់ រករឿងវាយទាត់ធាក់ដូចបាល់ បណ្តាលឲ្យរងរបួសហើមពេញខ្លួន ប៉ោងមុខ ទើបទ្រាំលែងបាន នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឱបបង្វេចខោអាវដឹកដៃកូនស្រីរត់ទៅសុំការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ចោមចៅ ជាជំហានទី១ រួចបន្តទៅអាជ្ញាធរសង្កាត់ ជាជំហានទី២ ដើម្បីប្តឹងសុំលែងលះ ដោយសារទ្រាំរួមរស់ជាមួយប្តីលែងបានទៀតហើយ។

ចំណែកប្តីដែលបានប្រើប្រាស់អំពើហិង្សា បានរៀបរាប់នៅមុខអ្នកយកព័ត៌មានថា “ភរិយារបស់លោកបានសុំលែងលោកម្តងរួចមកហើយ តែលោកមិនបានផ្តិតមេដៃលែងនោះទេ លោកថែមទាំងហែកសំបុត្រលែងលះចោលថែមទៀត។ លោកបានបន្តថា លោកមានវិប្បដិសារីដែលបានវាយដំទាត់ធាក់ប្រពន្ធ ហើយលោកសួរទៅភរិយាថា តើបុរសម្ចាស់ម៉ូតូស្លាកលេខ ១GM-២០២៨ ឈ្មោះអី? នៅណា? ដែលបានមកដល់បន្ទប់ចំនួន៣ដង និងបានហៅប្រពន្ធកូនលោកទៅខាងក្រៅ លោកក៏សុំឲ្យភរិយាហៅម្ចាស់ម៉ូតូមកជួបនិយាយជាមួយលោកផ្ទាល់ថែមទៀត៕

facebook