facebook
facebook

វីតាល់ជិះណូរីនាំយកសៀវភៅអាន១០០០ក្បាល ដែលប្រមូលបានពីការបិរិច្ចាគជូនដល់កុមារនៅបាត់ដំបង

​ Silang Sok​​ | ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧​ | ព្រឹត្តិការណ៍សង្គមសង្គម និងជីវិត | 84 | 0 | ម៉ោង 0:27 am

កាលពីថ្ងៃទី ៧ ខែកញ្ញា ក្រុមហ៊ុនផលិតទឹកពិសា វីតាល់ ដែលឈានមុខគេក្នុងសកម្មភាពមនុស្សធម៌ បានប្រារព្វកម្មវិធីជិះណូរីទៅប្រគល់សៀវភៅអានជាង១០០០ក្បាល ដល់សាលាអង្គការ អេខេឌី (AKD)ជាសាលាបង្រៀនភាសាអង់គ្លេសឥតថ្លៃនៅខេត្តបាត់ដំបង ដើម្បីបំពេញបន្ថែមដល់បណ្ណាល័យរបស់សាលាដែលកំពុងតែខ្វះខាតនូវសៀវភៅអានថ្មីៗសម្រាប់បំពេញដល់ចំនេះដឹងប្អូនៗកុមារ។ កម្មវិធីក៏មានការផ្តល់កិត្តិយសពីសំណាក់លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិការនៃក្រុមហ៊ុនទឹកពិសាវីតាល់ផងដែរ។

សៀវភៅអានជាង១០០០ក្បាល គឺសុទ្ធសឹងតែជាសៀវភៅដែលទទួលបានមកពីធុងទទួលសៀវភៅបរិច្ចាគវីតាល់ នៃកម្មវិធី «សៀវភៅចាស់របស់បងគឺជាសៀវភៅថ្មីរបស់ប្អូន» ដែលបានដាក់ឲ្យប្រើប្រាស់នូវធុងវីតាល់ទទួលសៀវភៅបរិច្ចាគចាស់ពីសាធារណជនទូទាំងរាជធានីភ្នំពេញ ហើយគិតត្រឹមរយៈពេល២ខែ ប៉ុណ្ណោះវីតាល់បានទទួលសៀវភៅអានប្រមាណជាង២០០០ក្បាល ដែលជាសៀវភៅអានគ្រប់កម្រិត ច្រើនប្រភេទទាំងភាសាខ្មែរនិងអង់គ្លេស។

ក្រៅពីការបរិច្ចាគសៀវភៅអានជាង១០០០ក្បាលដើម្បីគាំទ្រដល់បណ្ណាល័យសាលាអេខេឌី វីតាល់ក៏បានផ្តល់ជូនបន្ថែមនូវទឹកប្រាក់ ២លានរៀល សម្ភារៈសិក្សាដល់សិស្សចំនួន៣០០នាក់ ព្រមទាំងទឹកពិសាវីតាល់ជាច្រើនកេសផងដែរ។

លោកជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនវីតាល់បានមានប្រសាសន៍ថា ពលរដ្ឋទាំងអស់គ្នាជាពិសេសអតិថិជនវីតាល់គឺសុទ្ធបានដឹងហើយពីសកម្មភាពមនុស្សធម៌របស់ វីតាល់ ពួកយើងមានមោទនភាព ក្នុងនាមជាក្រុមហ៊ុនជាតិ ផលិតផលជាតិ និងបាននាំមុខគេនូវកម្មវិធីសប្បុរសធម៌ដែលល្អៗសម្រាប់ជួយដល់សង្គម ព្រមទាំងចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ក្នុងកម្មវិធីនេះដែរក្រុមការងារវីតាល់បានជិះណូរី ដើម្បីជាតំណាងនៃការគាំទ្រភាពច្នៃប្រឌិតរបស់ខ្មែរយើងនៅខេត្តបាត់ដំបង ព្រមទាំងដើម្បីជាការបន្សល់នៅអនុស្សាវរីយ៍មុខនឹង ណូរីឈប់ដំណើរការនៅថ្ងៃខាងមុខ។ ស្របពេលជាមួយគ្នានេះ វីតាល់បានពាំសៀវភៅដែលប្រមូលបានពីការបរិច្ចាគ សម្រាប់ប្អូនកុមារនៅខេត្តបាត់ដំបង ដើម្បីឲ្យពួកគាត់មានសៀវអានកាន់តែច្រើនដើម្បីពង្រឹងចំនេះដឹងរបស់ពួកគាត់។ កម្មវិធីដែលវីតាល់បាននឹងកំពុងធ្វើនេះគឺមានអត្ថប្រយោជន៍ច្រើនបែបយ៉ាង ព្រោះយើងបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋជាពិសេសប្អូនៗសិស្សានុសិស្សនៅរាជធានីភ្នំពេញ អាចចែករំលែកសៀវភៅអានចាស់ៗដែលខ្លួនឈប់ប្រើ ជូនដល់ប្អូនកុមារនៅទីជនបទដែលកំពុងតែខ្វះខាតនូវសៀវភៅអានល្អៗក្នុងការកម្សាន្តនិងបង្កើនចំណេះដឹង។ ហើយកម្មវិធីបែបនេះក៏នឹងមានជាបន្តបន្ទាប់ទៀតនៅតាមបណ្តាខេត្តនានា ដើម្បីបន្តបរិច្ចាគបន្តនូវសៀវភៅដែលវីតាល់ទទួលបានដែលចំនួនកំពុងតែមានការកើនឡើងជាបន្តបន្ទាប់តាមទីតាំងធុងនីមួយៗ។

លោក ស៊ឹម កំណត់ ជានាយកនៃសាលាអង្គការ អេខេឌី បានមានប្រសាសថាលោកពិតជាមានភាពសប្បាយរីករាយក្រៃលែងនៅពេលដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនវីតាល់ជូនដល់បណ្ណាល័យសាលារបស់លោក ជាពិសេសសិស្សានុសិស្សរបស់លោកដែលសុទ្ធសឹងតែជាកុមារមកពីគ្រួសារក្រីក្រ។ អះអាចថានេះជាលើកទីមួយហើយដែលអង្គការលោកទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនឯកជ លោកក៏មានមោទនភាពចំពោះក្រុមហ៊ុនវីតាល់ដែលពេញនិយមបំផុតសម្រាប់ខេត្តបាត់ដំបងទាំងមូល។

ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៍នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ ផ្អែកលើកញ្ចប់ថវិការ ២៥៛ វីតាល់ ប្តេជ្ញាថានឹងបន្តចូលរួមបន្ថែមទៀតរាល់សកម្មភាពល្អៗ ក្នុងសង្គមដើម្បីជាសក្ខីភាពនៃ ការចូលរួមរបស់អតិថិជនវីតាល់។  ដូច្នេះហើយគ្រាន់តែជាវទឹកវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»៕

 

 

facebook