facebook
facebook

ព័ត៌មានសិល្បៈ

តារាល្បីៗជាង៨០រូប ត្រៀមធ្វើឲ្យកក្រើកព្រឹត្តិការណ៍កម្រាលព្រំក្រហមប្រចាំឆ្នាំ២០១៧ នៅស្ដាតអូឡាំពិក

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧​ | 464

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំឧសភា ខាងមុខនេះ តារាចម្រៀង តារាកំប្លែង ពិធីករ ពិធីការិនី និងតារាសម្ដែងដែលសុទ្ធតែមានឈ្មោះបោះសំឡេងនៅក្នុងភពសិល្បៈ យ៉ាងហោចជាង៨០រូប បានប្រកាសរួមគ្នាថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំលើកទី២ របស់គ្រួសារតារាកម្ពុជា នៅស្ដាតអូឡាំពិក បន្ទាប់ពីព្រឹត្តិការណ៍នេះធ្លាប់បានជោគជ័យម្ដងហើយកាលពីខែសីហា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យន័រតុន។ នេះជាការរួមកម្លាំងរបស់តារាសិល្បៈទ្រង់ទ្រាយធំ ដើម្បីប្រមូលថវិកាពីគ្រប់សប្បុរសជនជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ស្ថាបនិក «គ្រួសារតារាកម្ពុជា» លោកផាត់ តារារដ្ឋ និងជាអ្នករៀបចំព្រឹត្តិការណ៍ បានអះអាងថា ដោយសារតែមានការចូលរួមពីដៃគូសហការ និងសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ដែលគាំទ្រដោយក្រសួងអប់រំ ទើប «គ្រួសារតារាកម្ពុជា» មានលទ្ធភាពរៀបចំព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំនេះឡើង ជាលើកទី២ ដោយព្រឹត្តិការណ៍ឆ្នាំនេះ លោកចាត់ទុកថាជាព្រឹត្តិការណ៍ធំដែលមានសុទ្ធតែតារាល្បីៗនៅក្នុងប្រទេសកម្ពុជាចូលរួម ហើយត្រូវបានធ្វើឡើងនៅក្នុងទីតាំងស្ដាតអូឡាំពិក ដែលនឹងមានមហាជនចូលរួមគាំទ្រ។   លោកបន្តថា ព្រឹត្តិការណ៍នេះមិនផ្ដោតការប្រគំតន្ត្រីតែមួយមុខនោះទេ តែផ្ដោតជាសំខាន់លើការបញ្ចេញសមត្ថភាព ការដើរលើកម្រាលព្រំនៅចំកណ្ដាលស្ដាតអូឡាំពិក ដែលមានអ្នកទស្សនាកុះករ និងមានប្រតិភូដែលសុទ្ធតែជាបុគ្គលល្បីៗអង្គុយទស្សនា។ ព្រឹត្តិការណ៍នេះត្រូវបានអញ្ជើញចូលរួមផ្ដល់ប័ណ្ណសរសើរដល់តារាដែលបានសម្ដែងលើឆាក និងតារាដែលបានស្ម័គ្រចិត្តរៃអង្គាសថវិកានៅក្នុងពិធីដោយផលិតករ ម្ចាស់ក្រុមហ៊ុនធំៗ និងតារាល្បីៗ ដែលក្នុងនោះគ្រាន់តែសមសភាពជាសិល្បករផលិតករដែលចូលរួមផ្ដល់ប័ណ្ណសរសើរ រួមមាន លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ, លោកហ្វៃ សំអាង ផលិតករល្បីឈ្មោះ, លោកសុខ […]



ពេជ្រ សូលីកា ឡើងគីឡូ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧​ | 211

ពេជ្រ សូលីកា ដែលធ្លាប់តែមានរាងស្វែលស្អាតនោះ បែរជាពេលនេះឡើងកាម៉ាប់ៗ…



រាជនីក្រមា មាន សូនីតា ចូលរួមសកម្មប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅកម្ពុជា

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧​ | 93

ក្រៅពីអាជីពសម្ដែង ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់ពីក្រមា និងបានបង្កើត…



អ៊ីវ៉ា រងការរិះគន់ បានល្បីចង់ ”ភ្លេចកំណើត” ក្រោយពេលនាងកំពុងពិចារណាចេញពីសាន់ដេ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧​ | 426

ថ្មីៗនេះ មានបណ្ដាញសារព័ត៌មានមួយចំនួន បានលើកឡើងថា…