facebook
facebook

តារាបរទេស

ពិតជាចម្លែក!!! រិដា “ចង់ស្អាត” មិនញាុំសាច់សត្វមួយជីវិត

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧​ | 84

រិដា ជាស្រីស្អាត ជាអតីតបវរកញ្ញាចក្រវាលថៃ ឆ្នាំ២០១២ ហើយពេលនេះ នាងកំពុងមានវត្តមានសម្តែងក្នុងរឿង “ផ្កាយវង្វេងមេឃ” ជាតួអង្គនាង អេមម៉ា។ នាងប្រាប់ថា អាថ៌កំបាំងនៃការថែរក្សាសម្រស់ និងសុខភាពរបស់នាង គឺការមិនបរិភោគសាច់សត្វអស់មួយជីវិត…។ រិដា ណ័ដ្ឋភិមល ហ្វារិដា វ៉ាលល័រ ជាបុត្រីទោលរបស់លោក មិខាអេល វ៉ាលល័រ ជនជាតិអូស្ត្រាលី និងអ្នកស្រី សុផាន់ វណ្ណផាត់ ដែលជាជនជាតិថៃ មានមុខរបរបើហាងម្ហូបអាហារ។ រិដា ជាក្មេងឆ្លាត រៀនពូកែ ហើយបច្ចុប្បន្នជាសិស្សអាហារូបករណ៍នៃមហាវិទ្យាល័យក្រុងទេព។ ថ្ងៃនេះ នាងចែករំលែកនូវបទពិសោធន៍ដែលជួយឱ្យនាងស្រស់ស្អាត សុខភាពល្អ និងបញ្ញាឈ្លាសវៃថា “ដោយផ្ទាល់ខ្លួន នាងខ្ញុំជាក្រុមអ្នកបរិភោគបន្លែ២ឆ្នាំមកហើយ។ នាងខ្ញុំមិនបរិភោគសាច់សត្វ មិនបរិភោគទឹកដោះគោ ឬស៊ុតទេ។ អ្នកខ្លះបារម្ភខ្លាចបរិភោគបែបនេះ គ្មាន កម្លាំងកំហែង ឬខ្លាចខ្វះសារធាតុអាហារ។ តែបើយើង បរិភោគអាហារមាន ប្រយោជន៍ និងស្វែងយល់ពីវា យើងក៏នឹងអាចរស់នៅជាមួយវាបានយូរ។ សម្រាប់នាងខ្ញុំគិតថា នឹងធ្វើបែបនេះ រហូតដល់ថ្ងៃស្លាប់”។ តើនាងបានទទួលចរន្តគំនិតនៃការមិនបរិភោគសាច់សត្វពីណាមក? “អ្ហូ៎! នាងខ្ញុំជាអ្នកមិនចូលចិត្តបរិភោគសាច់សត្វតាំងពីនៅក្មេងៗ។ សម័យនេះ […]