facebook
facebook
Loading...

ឃាត់​ខ្លួន​បុរស​២​នាក់​ បង្ក​ហិង្សារ​បួស​ស្នាម

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | 144 | 0 | ម៉ោង 6:35 am

ភ្នំពេញ : សមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសជនសង្ស័យ២នាក់បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្ដឹងបង្ក ហិង្សាបណ្ដាលរបួសកកឈាមក្នុងកែវភ្នែក កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៧ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចតាមផ្លូវលំ ស្ថិតនៅភូមិរស្សុីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ហ្គុយ ចុងតិច ភេទប្រុស អាយុ២២ឆ្នាំមុខរបរជាងចាក់សាក់រូបលើខ្លួនប្រាណស្នាក់នៅបន្ទប់ជួលសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញមានស្រុកកំណើតនៅផ្ទះលេខ២៧E២ ផ្លូវ១៤១ ភូមិ៧ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញបានប្រាប់ថាកាលវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០១៧២នាក់ជាមួយសង្សាខ្លួនដោយមកចូលផ្សាររាត្រីកុងណឺនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនហើយពេលចូលផឹកបានចំនួនកែវរហូតដល់ម៉ោង១០និង៣០នាទីយប់ក៏បានឃើញអ្នកយល់គ្នាជាជាងចាក់សាក់រូបដែលធ្លាប់ជាមិត្តភ័ក្រ្តក៏ធ្លាប់មានទំនាស់គ្នាខ្លួនក៏បានដើរចូលទៅតុបុរសបង្កហេតុដើម្បីសុំទោសក្រោយមកបុរសបង្កហេតុគុំនុំនៅតែគំនុំរួចក៏ទាញដបស្រាវវាយមកវាយចំចំហៀងក្បាលខាងស្ដាំហើយក៏បក្សពួកមិនចាំថាបុ៉ន្មាននាក់ទេគឺព្រួតមកវាយខ្ញុំហើយកខ្ញុំដួលហើយក៏បុរសបង្កហេតុរត់គេចខ្លួនបាត់តែរួចក៏សង្សាខ្ញុំបានដឹកខ្លួនមកបុ៉ស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនដើម្បីដាក់ពាក្យបណ្ដឹងដើម្បីស្វែងចាប់ខ្លួនដាក់ទោសតាមផ្លូវច្បាប់ដោយស្គាល់អាស្រ័យដ្ឋានច្បាស់លាស់ផង ។

សមត្ថកិច្ចបុ៉ស្តិ៍សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានប្រាប់ថាជនសង្ស័យបង្កហិង្សាទី១មានឈ្មោះ ផាន់ ប៉ូឡែន ភេទប្រុស អាយុ២៤ឆ្នាំមុខរបរជាងចាក់សាក់រូបស្នាក់នៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជនសង្ស័យទី២មានឈ្មោះ ផាត់ ចាន់ឌី ភេទប្រុស អាយុ១៩ឆ្នាំមុខរបរជាងចាក់សាក់ស្នាក់នៅជាមួយគ្នាដោយឃាត់ខ្លួនជនបង្កទាំង២នាក់នេះនៅផ្ទះរបស់ជនសង្ស័យនៅផ្លូវលំ ស្ថិតនៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅហើយយកមកសាកសួរនាំនៅបុ៉ស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមនដោយជាកន្លែងកើតហេតុ ។

សមត្ថកិច្ចបន្តថាមុនធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បង្កហិង្សានេះបន្ទាប់ពីកើតហេតុកាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចផ្សាររាត្រីកុងណឺតាមផ្លូវរដ្ឋសភាជាតិ ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនដោយបង្កហិង្សារបួសរយេសចុងចិញ្ជើមខាងឆ្វេងដេរអស់២ថ្នេរនិងកកឈាមក្នុងកែវភ្នែកខាងឆ្វេងហើយបានដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ក្រោយមកក៏កម្លាំងបុ៉ស្តិ៍សហការជាកម្លាំងព្រហ្មទណ្ឌធ្វើការស្រាវជ្រាវដឹងទីលំនៅពិតប្រាកដរបស់ជនសង្ស័យរហូតរសៀលនេះក៏បានសហការជានគរបាលសង្កាត់និរោធខណ្ឌច្បារអំពៅធ្វើការឃាត់ខ្លួនជនបង្កហិង្សា២នាក់ជាបងប្អូនបង្កើតយោងតាមពាក្យបណ្ដឹងជនរងគ្រោះហើយក៏យកមកសាកសួរនាំជនសង្ស័យទាំង២នាក់បានសារភាពខ្លួនបានប្រើដៃវៃ៉ទេហើយក្នុងហេតុការនេះមានមិត្តភ័ក្រ្តរបស់ខ្លួនផ្សេងទៀតវ៉ៃដែរតែមិនចាំឈ្មោះទេហើយខ្លួនមិនបានវ៉ៃបុរសរងគ្រោះរបួសស្នាមដល់ថ្នាក់និងទេគ្រាន់មានគំនុំចាស់ទាស់ពាក្យសំដីបន្ទាប់ពីសាកសួរនាំនិងធ្វើកំណត់ហេតុរួចជនសង្ស័យបង្កហិង្សាបណ្ដាលរបួសនិងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តហើយចំណែកបក្សពួកបង្កនិងស្រាវជ្រាវតាមច្បាប់បន្តទៀត៕

facebook