facebook
facebook
Loading...

គាស់​ទ្វារ​ចូល​លួច​ម៉ូតូ​បាន​ហើយ មុន​នឹង​ចេញឆ្លៀត​អង្អែល​ភ្លៅ​ម្ចាស់​សិន

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | 153 | 0 | ម៉ោង 2:50 am

ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់ រត់ទៅប្តឹងប៉ូលីសប៉ុស្តិ៍ចោមចៅ កាលពីរសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ ដោយអះអាងថា ចោរថ្លើមធំ មកធ្វើសកម្មភាពគាស់ទ្វារផ្ទះចូលលួចមូ៉តួមួយគ្រឿង តែមុននឹងចាកចេញ ចោរថ្លើមពាសមេឃឆ្លៀតហ៊ានមកអង្អែលភ្លៅ រួចបានជិះមូ៉តូគេចចេញ កាលពីវេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ស្រ្តីរងគ្រោះ មានឈ្មោះ យ៉ាន់ គីម  អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានប្តីឈ្មោះ ជី បូរ៉ា អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិលេខ៦ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។ ចំណែកមូ៉តូដែលចោរលួចយកទៅបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-5316 ។

តាមសម្តីស្រ្តីរងគ្រោះ បានឲ្យដឹងថា ខណៈដែលក្រុមគ្រួសារលង់លក់ក្នុងដំណេក ប្តីឡើងទៅសម្រាននៅបន្ទប់ជាន់លើ ចំណែកគាត់ នៅសម្រាន្តជាន់ក្រោម ស្រាប់តែនៅវេលាម៉ោង២រំលងអាធ្រាតចូលថ្ងៃទី១៧ ខែមិនា មានជនសង្ស័យ គាស់ទ្វារផ្ទះរបស់គាត់ ចូលទៅលូចម៉ូតូ ទម្រាំដឹងខ្លួនពេលដែលជនសង្ស័យទៅអង្វែលភ្លៅគាត់ ភ្ញាក់ខ្លួន ក្រោកស្ទុះស្ទារ ធ្វើឲ្យជនសង្ស័យឡើងជិះមូ៉តូរបស់គាត់ចាកចេញទៅបាត់ ។ ជនរងគ្រោះបន្តទៀតថា ចោរពិតជាថ្លើមធំ លួចមូ៉តូហើយ ឆ្លៀតមកអង្អែលភ្លៅម្ចាស់ទៀត ទោះជាស្រែក ហួសពេលទៅហើយ ជនសង្ស័យចាកចេញទៅបាត់ដោយសុវត្តិភាព ។

ក្រោយកើតហេតុ រហូតមកដល់រសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៧ ទើបកាន់កាតគ្រៅទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ចោមចៅ ឥ្យជួយស្រាវជ្រាវ រកមុខចោរថ្លើមពាសមេឃ ៕

facebook