facebook
facebook
Loading...

ភ្លើង​ប្រចណ្ឌ ប្តី​ចាក់​សម្លាប់​ប្រពន្ធ​​ចុង រួច​ច​ងក​សម្លាប់​ខ្លួន

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | 142 | 0 | ម៉ោង 3:15 am

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ មាន ប្រពន្ធកូនរួចទៅហើយ តែបានមកទាក់ទង ស្នេហាយកស្ត្រីម្នាក់ទៀតធ្វើជាប្រពន្ធចុង និង តែងចេញទៅរួមរស់ម្តងជាមួយប្រពន្ធដើម ម្តង ជាមួយប្រពន្ធចុង ទើបធ្វើកើតមានភាពរកាំរកូសជាញឹកញាប់ជាមួយស្ត្រីជាប្រពន្ធចុង ទីបំផុត ក្រោយពីផ្ទុះជម្លោះបែកផ្សែងបុរសជាប្តី ក៏ទាញកាំបិតចាក់ទម្លុះបំពង់កប្រពន្ធចុង បណ្តាល ឱ្យស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មក ក៏រត់ ទៅចងកសម្លាប់ខ្លួនឯង ដើម្បីគេចវេះពីទោស- ទណ្ឌ។

ករណីឃាតកម្មដ៏សាហាវឃោរឃៅខាង- លើនេះ បានកើតឡើង កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិប្រាសាទរាំង ឃុំតាគង់ ស្រុកម៉ាឡៃ។

ស្ត្រីរងគ្រោះជាប្រពន្ធចុង ដែលត្រូវប្តី កំណាចចាក់ធ្លាយបំពង់កស្លាប់ មានឈ្មោះសុខ មុំ អាយុ៤៤ឆ្នាំ។ ចំណែកបុរសជាប្តីដែលសម្លាប់ ប្រពន្ធចុងរួច រត់ទៅចងកសម្លាប់ខ្លួនឯងនេះ មាន ឈ្មោះកន គិន អាយុ៤៤ឆ្នាំ។ ប្តីប្រពន្ធខាងលើ នេះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា រវាងសពបុរសឈ្មោះកន គិន និងសពស្ត្រី ឈ្មោះសុខ មុំ នេះ មានទំនាក់ទំនងជាប្តីនិង ប្រពន្ធចុង ព្រោះបុរសឈ្មោះកន គិន មានប្រពន្ធ កូនរួចទៅហើយ តែបានលួចលាក់មកទាក់ទង ស្នេហាជាមួយស្ត្រីរងគ្រោះឈ្មោះសុខ មុំ ទៀត និងបានរួមរស់ជាមួយគ្នាក្នុងនាមជាប្រពន្ធចុង។ យ៉ាងណា បុរសជាប្តីមិនបោះបង់ចោលប្រពន្ធ ដើម និងកូនរបស់ខ្លួនឡើយ ពោលគឺតែងចេញ ចូលទៅរស់នៅជាមួយប្រពន្ធដើមខ្លះ ត្រឡប់ មករួមរស់ជាមួយប្រពន្ធចុងខ្លះ។

ប្រភពដដែលបន្តថា កន្លងមក គេធ្លាប់ ឃើញប្តីនិងប្រពន្ធចុងខាងលើនេះ ឧស្សាហ៍ កើតមានទំនាស់នឹងគ្នាខ្លាំងណាស់ រហូតដល់ ធ្លាប់ប្រើហិង្សាដាក់គ្នាទៀតផង តែមិនធ្លាប់ ធ្ងន់ធ្ងរដូចលើកនេះឡើយ។

ប្រភពខាងលើ បញ្ជាក់ថា នៅមុនពេល កើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៧ គេបានឮសូរសំឡេងប្តីប្រពន្ធខាងលើ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង បន្ទាប់មក នៅវេលា ម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ក៏ឮសូរសម្រែកស្ត្រីរងគ្រោះ ហៅគេឱ្យជួយ រួចក៏ស្ងាត់សំឡេងទៅវិញ ធ្វើ ឱ្យអ្នកជិតខាងសង្ស័យ ក៏នាំគ្នាចេញទៅមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុង ថ្លុកឈាមនៅក្រៅផ្ទះចម្ងាយ ប្រមាណ៣ម៉ែត្រ ពីផ្ទះ ចំណែកបុរសជាប្តី មិនឃើញនៅកន្លែង កើតហេតុនោះទេ មិនដឹងជាគេចចេញទៅណា បាត់។ ភ្លាមនោះ ប្រជាពលរដ្ឋក៏ប្រញាប់រាយការណ៍ប្រាប់លោកឈឿន ថាន ជាមេភូមិ ប្រាសាទរាំង បន្ទាប់មកលោកមេភូមិក៏សុំអន្ត- រាគមន៍បន្តពីសមត្ថកិច្ច។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយ ពីទទួលបានសេចក្តីរាយការណ៍ពីលោកមេភូមិ ប្រាសាទរាំង ថាមានករណីឃាតកម្មភ្លាម សមត្ថ- កិច្ច បានចុះដល់ទីតាំងកើតហេតុ និងបានពិនិត្យ ឃើញថាស្ត្រីរងគ្រោះបានស្លាប់ដោយសារទទួល រងការចាក់ប្រហារនឹងកាំបិតកៃចំបំពង់ក និង សង្ស័យថាបុរសជាប្តីគឺជាជនដៃដល់។ ភ្លាមនោះ សមត្ថកិច្ចក៏ចេញតាមរកបុរសជាប្តី ដើម្បីនាំ យកមកសាកសួរពីដំណើរដើមរឿង ស្រាប់តែ ប្រទះឃើញបុរសជាប្តីឈ្មោះកន គិន បាន ចងកស្លាប់នៅលើដើមម្កាក់ព្រៃដែលមានចម្ងាយ ប្រមាណ៣០០ម៉ែត្រពីផ្ទះ ទើបសមត្ថកិច្ចសន្និ- ដ្ឋានបានថាបុរសឈ្មោះកន គិន បានកើតមាន ជម្លោះជាមួយស្ត្រីរងគ្រោះជាប្រពន្ធចុង រួចក៏ ចាក់ប្រហារប្រពន្ធ បណ្តាលឱ្យធ្លាយបំពង់កស្លាប់ រួចក៏រត់ទៅចងកសម្លាប់ខ្លួនឯងតាមក្រោម ដើម្បី គេចពីទោសទណ្ឌផ្លូវច្បាប់។

សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណីរៀងៗខ្លួន៕

facebook