facebook
facebook
Loading...

ហុង​ដាឌ្រីម​សេ​១២៥ បុក​រថយន្ត​ដឹក​ឥដ្ឋ របួស​ធ្ងន់​២​នាក់

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសន្ដិសុខសង្គម | 222 | 0 | ម៉ោង 2:44 am

ភ្នំពេញៈយុវជន២នាក់ស្រវឹងស្រា បើកម៉ូតូហុងដាឌ្រីមសេ១២៥ក្នុងល្បឿនលឿនពេកក៏ជ្រុលទៅបុករថយន្តដឹកឥដ្ឋបណ្តាលអោយរងរបួសធ្ងន់២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី១៨ខែមីនាឆ្នាំ២០១៧តាមបណ្តោយផ្លូវជាតិលេខ៦នៅចំណុចជិតរំវង់មូលជ្រោយចង្វារស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។ តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកCANTENពណ៌សពាក់ស្លាកលេខភ្នំពេញ3D0284ជារថយន្តដឹកឥដ្ឋបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីជើងទៅត្បូងខណពេលមកដល់ចំណុចកើតហេតុកើតហេតុផ្លូវម្ខាងទៀតកំពុងតែជួសជុលចឹងហើយបានគេបិតម្ខាងអោយជិះវៀងក៏ស្រាបតែមានយុវជន២នាក់ស្រវឹងស្រាបើកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរី២០១២ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BE1584បើកបរតាមធ្វើដំណើរមកតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះមិនបានបន្ថយល្បឿនហើយប្រុសប្រយ័ត្ននោះទេក៏ជិះទៅបុករថយន្តពីមុខចំពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់រយ៉ែសដៃខាងឆ្វេងនឹងបែកក្បាលចំនែកឯម៉ូតូវិញដាច់កង់មុខខ្ទេចអស់មួយកំណត់ខាងមុខរីឯតៃកុងរថយន្តវិញបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល។ ហើយម្ចាស់ម៉ូតូគាត់ប្រាប់ថាមកពីរថយន្តគាត់ជិះកណ្តាលពេកទើបគាត់បុកបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរចឹង។ ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាលនៅគ្លីនិកជនហុងហាក់រីឯម៉ូតូនឹងរថយន្តវិញត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករងចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕ ឥនសាន់សុីដេត

facebook