facebook
facebook
Loading...

ប្តី​​ប្រពន្ធ​​ឈ្លោះ​​គ្នា ម៉ែ​​ចូល​​ឃាត់ កូន​​ប្រសា​​កាប់​២​​ពូថៅ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | 123 | 0 | ម៉ោង 1:51 am

ខេត្តឧត្តរមានជ័យ ៖ បុរសជាកូនប្រសាចិត្តកំណាចម្នាក់ ក្រោយពីផឹកស្រាស្រវឹងក៏កើតមាន ទំនាស់ពាក្យសម្តីតឹងសរសៃកជាមួយប្រពន្ធ លុះ ឃើញម្តាយក្មេកខ្លាចកើតមានអំពើហិង្សា ក៏ចូល មកឃាត់ ស្រាប់តែកូនប្រសាផ្ទុះកំហឹងទាញ ពូថៅកាប់ប្រហារម្តាយក្មេកចំនួន២ពូថៅ បណ្តាល ឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងទូង សង្កាត់កូនគ្រៀល ក្រុងសំរោង។

ជនដៃដល់ដែលកាប់ម្តាយក្មេក២ពូថៅ មានឈ្មោះធន់ ចន្ធី អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែក ស្ត្រីរងគ្រោះ មានឈ្មោះឡុច អុំ អាយុ៦៧ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនសង្ស័យជាកូន ប្រសាទើបនឹងត្រឡប់មកពីផឹកស្រាស្រវឹងធ្លាក់ ភ្នែក លុះមកដល់ផ្ទះ ក៏រករឿងឈ្លោះប្រកែក ជាមួយប្រពន្ធ។ លុះស្ត្រីរងគ្រោះជាម្តាយក្មេក ឃើញកូនៗឈ្លោះគ្នាបែបនេះ ខ្លាចកើតមាន អំពើហិង្សា ជ្រុលដៃជើងនាំឱ្យរងគ្រោះថ្នាក់ ក៏ ចូលមកឃាត់ ដឹងអីជនសង្ស័យជាកូនប្រសា មិនត្រឹមតែមិនយកត្រចៀកស្តាប់នោះទេ ថែម ទាំងជះកំហឹង មកលើម្តាយក្មេកថែមទៀត រហូតទប់ចិត្តមិនបាន ក៏ស្ទុះទៅទាញពូថៅកាប់ ប្រហារម្តាយក្មេកចំនួន២ពូថៅ បណ្តាលឱ្យចំ ក្រោមចង្កា១ពូថៅ និងចំដៃ១ពូថៅ រងរបួស ធ្ងន់តែម្តង។

ក្រោយកើតហេតុ កូនប្រសាចិត្តកំណាច បានរត់គេចខ្លួនបាត់ស្រមោល ចំណែកស្ត្រីរងគ្រោះត្រូវបានកូនចៅប្រញាប់ដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីព្យាបាលរបួស រួចក៏ដាក់ពាក្យ បណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈាន ដល់ការចាប់ខ្លួនកូនប្រសាចិត្តកំណាច យកមក ផ្តន្ទាទោសតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជា កូនប្រសាបានសារភាពថា រូបគេពិតជាបាន កាប់ប្រហារម្តាយក្មេក ឱ្យរងរបួសប្រាកដមែន មូលហេតុដោយសារតែរូបគេ ផឹកស្រាស្រវឹង ជ្រុលពេក ម៉្យាងពេលឈ្លោះជាមួយប្រពន្ធកំពុង មានកំហឹង លុះឃើញម្តាយក្មេកចូលមកឃាត់ ក៏ធ្វើឱ្យកំហឹងកាន់តែពុះកញ្ជ្រោលឡើង រហូត ទប់លែងជាប់ ក៏ជ្រុលដៃទាញពូថៅកាប់ម្តាយ ក្មេកឱ្យរងរបួសតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ឡុង

facebook