facebook
facebook
Loading...

ប្រុស​ស្ទាវ​ណាត់​ជួប​សង្សារ​ក្មេង​រួម​រ័ក បាន​២​ដង​បែក​ការ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | 206 | 0 | ម៉ោង 3:16 am

ខេត្តបាត់ដំបង ៖ យុវជនឈាមរាវម្នាក់ បានទាក់ទងស្គាល់ក្មេងស្រីម្នាក់ តាមទូរស័ព្ទ រយៈពេល១០ថ្ងៃ ស្រាប់តែសាសងប្រលោមស្នេហ៍ រហូតឈានដល់ការណាត់ជួបមុខ សុំថើប មួយខ្សឺត រួចក៏សុំរួមរ័ករហូតដល់បានសម្រេច ២ដងទៀត ទីបំផុតរឿងរ៉ាវបែកធ្លាយ ក៏ត្រូវ ឪពុកម្តាយខាងស្រីប្តឹងចាប់ខ្លួនយកមកចាត់ការ តាមច្បាប់។

ករណីប្រុសស្ទាវណាត់ជួបក្មេងស្រី រហូត ឈានដល់ការរួមរ័កមេត្រីជាមួយគ្នានេះ បាន កើតឡើង កាលពីវេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ក្រុមទី៧ ភូមិទួលតាសុខ ឃុំបន្សាយត្រែង ស្រុកថ្មគោល។

ក្មេងប្រុសឈាមរាវ ដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួននោះ មានឈ្មោះស៊ាន ថា អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិបន្សាយ ត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ចំណែក ក្មេងស្រីរងគ្រោះ មានឈ្មោះអ..គ អាយុ ១៤ឆ្នាំ មានលំនៅក្នុងភូមិទួលតាសុខ ឃុំបន្សាយត្រែង ស្រុកថ្មគោល។

តាមប្រភពពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ កូន ស្រីរបស់គាត់បានដើរចេញបាត់ពីផ្ទះ រហូតដល់ យប់ជ្រៅបន្តិច ទើបឃើញត្រឡប់មកផ្ទះវិញ ទើបគាត់នឹកសង្ស័យក៏ហៅកូនស្រីមកសាកសួរ ថាទើបមកពីណា? ពេលនោះនាងព្យាយាម កុហកដោយឆ្លើយថា មកពីដើរលេងក្នុងភូមិ ប៉ុន្តែដោយគាត់ចាប់ចំណុចបានត្រង់សក់ក្បាល និងសម្លៀកបំពាក់មិនរៀបរយ ពិសេសទឹកមុខ ហាក់ស្លេកស្លាំង និងភិតភ័យខុសពីធម្មតា ទើប គាត់ព្យាយាមឈ្លេចសួរ រហូតដល់កូនស្រីលាក់ លៀមតទៅទៀតលែងបាន ក៏រៀបរាប់ប្រាប់ ថា នាងត្រូវជនសង្ស័យឈ្មោះស៊ាន ថា ណាត់ ជួបសុំថើប លុះថើបរួចក៏ចាប់នាងរំលោភ រហូត ដល់បានសម្រេចដល់ទៅ២ដង។

ប្រភពដដែលបន្តថា បន្ទាប់ពីស្តាប់ឮបែប នេះ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ គាត់ក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលបន្សាយត្រែង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ ឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ និង ចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស៊ាន ថា បានសារភាពថា រូបគេពិតជាបាន រួមរ័កជាមួយក្មេងស្រីរងគ្រោះចំនួន២ដងប្រាកដ មែន តែមិនមែនជាការចាប់រំលោភដូចអ្វីដែល ម្តាយរបស់នាងប្តឹងចោទប្រកាន់នោះទេ គឺពួក គេបានព្រមព្រៀងគ្នា គ្មានការបង្ខិតបង្ខំសោះ ឡើយ។

ជនសង្ស័យបានបន្តសារភាពថា នៅមុន ពេលកើតហេតុប្រមាណ១០ថ្ងៃ រូបគេបានស្គាល់ ក្មេងស្រីរងគ្រោះតាមទូរស័ព្ទ រួចក៏ចេះតែសាសាងសម្តី រហូតឈានដល់សេចក្តីស្នេហា ស្រលាញ់ ពេញបេះដូង។ បន្ទាប់មក នៅវេលាម៉ោង៨និង ៣០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ រូបគេ ក៏ទូរស័ព្ទហៅក្មេងស្រីរងគ្រោះជាសង្សារ ឱ្យចេញមកជួប និងបានសាសងគ្នាមួយសន្ទុះ ទើបរូបគេបានសុំក្មេងស្រីរងគ្រោះថើប១ខ្សឺត ចំណែកនាងក៏យល់ព្រមដែរ។ លុះពេលថើប រួច រូបគេមានអារម្មណ៍ផ្លូវភេទ ក៏សុំនាងរួមរ័ក តែនាងមិនឆ្លើយ ហើយក៏មិនបានប្រកែកដែរ ទើបរូបគេបានធ្វើសកម្មភាពរួមភេទជាមួយ នាង រហូតដល់បានសម្រេចម្តង ហើយមិនទាន់អស់ ចំហាយ ក៏ត្រូវរ៉ូវគ្នារួមរ័កថែមម្តងទៀត រហូត ដល់បានសម្រេចចំនួន២ដង ទើបចែកផ្លូវគ្នា ត្រឡប់ទៅផ្ទះវិញរៀងខ្លួន។ ស្រាប់តែព្រឹកថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០១៧ ក៏មានសមត្ថកិច្ច ចុះមកចាប់រូបគេ ដោយចោទប្រកាន់ថា បាន ចាប់រំលោភកូនស្រីគេទៅវិញ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿងពីបទ រួមភេទជាមួយអនីតិជនរួចបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បី ចាត់ការបន្តតាមនីតិវិធី៕

facebook