ក្រមុំ​រូម៉ានី​លក់​​ព្រហ្មចារី​ហ៍​២,៥៦លាន​ទោះ​​ឪពុក​គំរាម​កាត់កាល

0
139
នាង Aleexandra Khefren និង​ឪពុក-ម្តាយរបស់នាង

ប្លែកៗ៖ ក្មេងស្រី​ជំទង់​ជនជាតិ​រូម៉ានី​ម្នាក់​អះអាងថា​នាងបានលក់​ព្រហ្មចារីហ៍​របស់​នាង​ឲ្យ​អ្នកជំនួញ​ហុងកុងម្នាក់​ក្នុង​តម្លៃ​២លានផោន​ឬស្មើនឹង​២,៥៦លាន​ដុល្លារ​អាមេរិក ។

បើទុកជា​ក្រុមគ្រួសារ​របស់នាង​គំរាម​កាត់កាល​ឬលែងទទួលស្គាល់នាងជាកូន​យ៉ាងណាក្តី​ក៏​ នារី​វ័យ១៨ឆ្នាំឈ្មោះ Aleexandra Khefren រូបនេះ​បានប្រកាស​ថា​នាង​បាននិងកំពុង​លក់​ភាព​បរិសុទ្ធ​របស់នាង​​កាលពីឆ្នាំទៅ ។

នាង Khefren ជាតារាម៉ូដែល​មានមហិច្ឆិតា​ធំម្នាក់​មកពីទីក្រុង​ Bucharest ប្រទេស​រូម៉ានី​ ដោយនាងបានកក់​សណ្ឋាគារមួយ​ហើយ​ទាក់ទង​ជាមួយ​អ្នក​ជំនួញ​ហុង​កុង​ម្នាក់​ដែល​នាង​បានទំនាក់ទំនង​ជាមួយតាមរយៈក្រុមហ៊ុន Cinderella Escorts ដែលជាគេហទំព័រ​មួយ​មានមូលដ្ឋានក្នុងប្រទេស​អាល្លឺម៉ង់​ដែលនឹង​យក​២០​%​នៃ​ទឹកប្រាក់​២លានផោននោះ ។

នាងបាន​ថ្លែងប្រាប់​​បណ្តាញព័ត៌មាន The Star ថា​ខ្ញុំចង់លក់​ព្រហ្មចារីហ៍​របស់ខ្ញុំ​តាមរយៈ​ក្រុមហ៊ុន Cinderella Escorts ជាជាង​នៅថ្ងៃអនាគតប្រគល់វា​ឲ្យ​មិត្ត​ប្រុស​ដែល​ចាកចេញពីខ្ញុំ​ក្នុងមធ្យោបាយណាមួយនោះ ។ខ្ញុំគិតថា​មនុស្ស​ស្រីដទៃ​​មាន​អាកប្បកិរិយាដូចគ្នានេះដែរ ។

ទោះជាយ៉ាងណា​ក្រុមហ៊ុន​ខាងលើ​បាន​បញ្ជាក់ថា​ចាប់តាំងពី​នាង Khefren បាន​សម្រេចចិត្តប្រកាសលក់ព្រហ្មចារីហ៍ជាសាធារណៈមក​មាន​មនុស្ស​ស្រី​ក្រមុំ​ជាង​៣០០នាក់​បានទាក់ទង​មកទីភ្នាក់ក្រុមហ៊ុនដើម្បី​ចង់​លក់ដូចនាង​ដែរ​។

នាង Khefren និងឪពុក

 

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា