facebook
facebook
Loading...

ព្រះ​បរម​សព​អតីត​ព្រះ​មហា​ក្សត្រ​ថៃ ថ្វាយ​ព្រះភ្លើង​នៅ​ថ្ងៃទី​26 ខែ​តុលា ឆ្នាំ​2017

​ sokun van​​ | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧​ | ព័ត៌មានអន្តរជាតិ | 397 | 0 | ម៉ោង 11:26 am

កាលពីថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះគឺជាថ្ងែដែលប្រទេសថៃបានកំពុង តែប្រារឰព្រះរាជពិធីបុណ្យព្រះបរមសពព្រះ មហាក្សត្រ ភូមិភុន អៈឌុនយ៉ដេត រយៈពេល ៥ថ្ងៃ  ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់និង សែស្រឡាយព្រះរាជវង្សានុវង្ស។

 

ព្រះមហាក្សត្យភូមិភុន អៈឌុនយ៉ដេត បានយាងសោយព្រះទិវង្គត់ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សា នឹងត្រូវថ្វាយព្រះភ្លើងនៅថ្ងៃព្រហស្បតិ៍ នេះនៅពីមុខព្រះបរមរាជវាំង Grand Palace ទីក្រុងបាងកក។

ក្នុងព្រះរាជពិធីបុណ្យនេះ ត្រូវបានគេរំពឹងថា មានព្រះសង្ឃចូលរួម១១៩អង្គ និងអ្នកកាន់ទុក្ខ មកពីគ្រប់ទិសទីក្នុងប្រទេសថៃជាង២៥ម៉ឺននាក់ ចូលរួមផ្ទាល់ក្នុងព្រះរាជពិធីនេះ។

 

យោងទៅតាមរដ្ឋមន្តីក្រ្រសួងការបរទេស បានឱ្យដឹងថានឹងមានអ្នកតំណាងមន្ត្រីជាន់ខ្ពស់ មកពីបណ្តាប្រទេសចំនួន៤២ចូលរួមផងដែរ។

ដោយសារតែមានចំនួនអ្នកចូលរួមច្រើន សន្តិសុខនៅទីក្រុងបាងកកត្រូវបានរិតបន្តឹង។

លោក Aporn Wongdee អ្នកកាន់ទុក្ខ ម្នាក់មកពីភាគខាងត្បូងនៃប្រទេសថៃ បាននិយាយ ថាលោកបានមកដល់ទីនេះពីរបីថ្ងៃហើយ ដើម្បី រងចាំជូនដំណើរព្រះមហាក្សត្យទៅកាន់ស្ថាន សួគ៌ា។

មន្ត្រីគណៈកម្មការព្រះរាជពិធីបុណ្យានឱ្យ ដឹងថា ព្រះរាជពីធីបុណ្យនេះគ្រោងនឹងចំណាយ ទឹកប្រាក់សរុបជាង៩០លានដុល្លារ ដែលជា ចំនួនមួយដ៏ខ្ពស់មិនធ្លាប់មានពីមុនមក៕

ហេង ដេត

facebook