facebook
facebook
Loading...

ស្រុកបាភ្នំ នឹងក្លាយទៅជាស្រុកបាត់ភ្នំ

​ dara chan​​ | ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | 1570 | 0 | ម៉ោង 7:50 am

ខេត្តព្រៃវែង ៖ នៅលើទឹកដីនៃប្រទេសកម្ពុជាយើង មានខេត្ត២ គឺខេត្តព្រៃវែង និងខេត្តស្វាយរៀង ត្រូវបានចាត់ទុកថា ជាខេត្តកម្សត់ជាងគេ ព្រោះទឹកដីនៃខេត្តទាំង២នេះ មានភ្នំតែមួយ ខណៈដែលខេត្តផ្សេងៗទៀត មានភ្នំច្រើនរាប់មិនអស់ គឺភ្នំឈើកាច់ ដែលស្ថិតនៅក្នុងទីរួមស្រុកបាភ្នំ។ តាំងពីដើមមកបងប្អូនប្រជាជនដែលរស់នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង បានស្គាល់បានឃើញភ្នំនឹងគេ ក៏ដោយសារភ្នំឈើកាច់នេះដែរ។ ប៉ុន្តែ មកដល់សម័យនេះ ស្រុកទេសយើងមានការអភិវឌ្ឍសម្បូរទៅដោយផ្ទះ និងអគារថ្មធំៗ ព្រោងព្រាត និងផ្លូវថ្នល់កៅស៊ូខ្វាត់ខ្វែងភ្នំ ឈើកាច់ ក៏ត្រូវបានក្រុមហ៊ុនវាយថ្ម ធ្វើសកម្មភាពប្រើគ្រឿងចក្រកាប់គាស់ ដាក់ឈ្នួនបំផ្ទុះ ឱ្យរលាយភ្នំស្ទើរទាំងស្រុងទៅហើយ ពិសេស នៅកំប្លុក ឬហៅថា ភ្នំថ្មបាញ់ ត្រូវបាត់រូបរាងជាស្ថាពរហើយ។

មិនថាប្រជាពលរដ្ឋស្រុកបាភ្នំ ទេ និងស្រុក ផ្សេងៗទៀត ក្នុងខេត្តព្រៃវែង ទេ សូម្បីប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ដែលធ្វើដំណើរ ឆ្លងកាត់តាមដងផ្លូវជាតិលេខ១ សម្លឹងពីចម្ងាយ ទៅក៏បានសម្តែងនូវការសោកស្តាយពីការបំផ្លាញ ភ្នំឈើកាច់ នោះដែរ។

ចំណែកប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ ភ្នំនោះ ក៏បានត្អូញត្អែរថា សកម្មភាពធ្វើអាជីវកម្មរំលាយភ្នំឈើកាច់ របស់ក្រុមហ៊ុនតូ ក្រុមហ៊ុនឡុងណាំ ក្រុមហ៊ុនឡុងណាំ ក្រុមហ៊ុន សូ សាវ៉ាត និងក្រុមហ៊ុនតាហុង ជាដើម មាន គ្រឿងចក្រ និងសម្ភារៈទំនើបៗដែលអាចបំបែក ថ្មឱ្យទៅជាតូចៗ សម្រាប់ប្រើប្រាស់ពីការសាងសង់សំណង់ផ្សេង។ បានរាប់រយម៉ែត្រគូបក្នុង មួយថ្ងៃ។ ប៉ុន្តែពួកគាត់ដែលនៅជុំវិញភ្នំនោះ ជា ម្ចាស់ទឹកម្ចាស់ដីដើម ពុំបានទទួលផលប្រយោជន៍ អ្វីបន្តិចឡើយ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ការវាយភ្នំ ដើម្បីផលិតកម្ទេចថ្មយកទៅប្រើប្រាស់ក្នុងការ កសាងសំណង់ផ្សេងៗនេះ បានធ្វើឡើងតាំងពី សម័យអាណានិគមបារាំង មកម៉្លេះ ប៉ុន្តែកាល នោះ ត្រូវប្រើដោយកម្លាំងមនុស្ស។ លុះដល់ សម័យនេះ ប្រើសុទ្ធតែគ្រឿងចក្រទំនើប រយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យភ្នំកំប្លុក ឬ ហៅថា ភ្នំថ្មបាញ់ ត្រូវរលាយបាត់រូបទាំងស្រុង ហើយ។ ដូចនេះសូមរាជរដ្ឋាភិបាលមេត្តាមានវិធានការទប់ស្កាត់ផង បើមិនដូច្នេះទេ នៅពេល អនាគតដ៏ខ្លីខាងមុខនេះ ស្រុកបាភ្នំ ច្បាស់ជាត្រូវ ដូរឈ្មោះជាស្រុកបាត់ភ្នំ មិនខាន៕

facebook