facebook
facebook
Loading...

តោះរីករាយបុណ្យណូអែល និងចូលឆ្នាំសកល ជាមួយ Nokia និង ក្រុម OMG និង Tena នៅAeon ទាំងអស់គ្នា !

​ dara chan​​ | ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧​ | សេដ្ឋកិច្ចជាតិ | 226 | 0 | ម៉ោង 10:38 am

ដើម្បីអបអរសាទរបុណ្យណូអែល និងចូលឆ្នាំសកល ខាងមុខនេះក្រុមហ៊ុនទូរស័ព្ទ Nokia នឹងរៀបចំព្រឹត្តិការណ៍ ដ៏ អស្ចារ្យ មួយ មានរយៈពេល២ថ្ងៃនៅផ្សារទំនើប អ៊ីអន Lively Plaza(ជាន់ផ្ទាល់ដី) ចាប់ពីថ្ងៃទី 21 ដល់ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2017។
ក្នុងព្រឹត្តិការណ៍នេះនឹងមានកម្មវិធីសប្បាយៗជាច្រើនដូចជា ការលេងហ្គេម ការចូលរួមថតរូប ជាមួយ ទូរស័ព្ទNokiaស្មាតហ្វូន និងការចាប់ឆ្នោតផ្សង សំណាងដើម្បីឈ្នះរង្វាន់ភ្លាមៗដូចជា ទូរស័ព្ទស្មាតហ្វូន Nokia 6 ទូរស័ព្ទ Nokia 105 អាវយឺត Nokia គូប៉ុងភេសជ្ជៈAmazon និងរង្វាន់អនុស្សាវរីយ៍ ស្រស់ស្អាត ជាច្រើន ទៀត។


លើសពីនេះទៅទៀត កម្មពិធីនេះនឹងមានវត្តមានក្រុមរាំ OMG និង តារាចម្រៀង Original Song លោក Tena មកចូលរូមសម្តែង និងជួបប្រិយមិត្តផ្ទាល់ផងដែរ។
កញ្ញា ដាណែត តំណាងក្រុមរាំ OMG មានពាក្យពេជន៍មួយចំនួនដើម្បីផ្តាំផ្ញើដល់ប្រិយមិត្តទាំងអស់គ្នា
“សួស្តីហ្វេនទាំងអស់គ្នា កុំភ្លេចមករាំលេងជាមួយក្រុមខ្ញុំ និងលោក Tena ក្នុងកម្មវិធីសប្បាយៗ របស់ទូរសព្ទ័ Nokia នៅថ្ងៃទី 21 ដល់ ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2017 ខាងមុខនេះណា! ” ។
សប្បាយៗ បានរង្វាន់ និងបានជួបតារាមានប្រជាប្រិយហើយនៅចាំអីទៀត ជួបគ្នាថ្ងៃ 21-22 ខែធ្នូ ខាងមុខនេះនៅផ្សារទំនើបអ៊ីអន! កុំភ្លេចនាំ CRUSH មកជាមួយផងណា!

facebook