facebook
facebook
Loading...

តោះ!ចូលរួមទស្សនាព្រឹត្តិការណ៍ជួបជុំក្រុមហ៊ុន បច្ចេកវិទ្យាជាង៤០ស្តង់

​ dara chan​​ | ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧​ | បច្ចេកវិទ្យា | 202 | 0 | ម៉ោង 7:06 am

នៅព្រឹកថ្ងៃទី២ ធ្នូ នេះSabay Digital Plus បានរៀបចំការជួបជុំដ៏ធំមួយ រវាងក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះជាង ៤០ស្ដង់ ក្នុងព្រឹត្តិការណ៍ដ៏ធំ DIGITEKH (ឌីជីថិក) ដែលនិងរៀបចំ រយៈពេលពីរ នៅថ្ងៃ ២-៣ ខែធ្នូ ឆ្នាំ២០១៧។ កម្មវិធីដែលផ្ដោតលើវិស័យតិចណូឡូជី ពីស្ថាប័នក្នុងវិស័យនេះដ៏ច្រើនដូច្នេះ នឹងដាក់តាំងបង្ហាញផលិតផល-សេវាកម្មយ៉ាងសំបូរបែបដល់អ្នកទស្សនា នៅអគារសហសិក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

ក្រុមហ៊ុនសំខាន់ៗដែលចូលរួមលើស ៤០ស្តង់មានជាអាទិ៍៖ ធនាគារ FTB, អេស៊ីលីដា, I.T Computer, EZECOM, FTB, Healthogo, ICE Electronic, JBL & Kaspersky, Konfulon, Nokia, Pi Pay, Sony, TITB , Tos Tov, UBER, Wing, I-Flix, La Pops, Ompypop, Vinissimo, Mountain Dew, Tous Les Jours និងDomino’s Pizza។ នៅមានច្រើនទៀតដែលអ្នកនឹងទទួលបានលើសពីអ្វីដែលអ្នកចង់បាន។ អាចចូលរួមដោយសេរី នៅថ្ងៃទី០២ និង០៣ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាតិចណូ ដើម្បីទទួលយកអត្ថប្រយោជន៍ថ្មីៗក្នុងកម្មវិធី DIGITEKH។

 

កុំភ្លេច នៅចុងសប្ដាហ៍នេះ ទាំងពីរថ្ងៃ (សៅរ៍-អាទិត្យ ទី ២-៣) តែម្ដង DIGITEKH ពិតជាឱកាសល្អសម្រាប់អ្នកគាំទ្រ អ្នកប្រើប្រាស់ សិស្ស និសិត្ស និងម្ចាស់អាជីវកម្មបានជួបជុំគ្នា ជជែកផ្លាស់ប្ដូរយោបល់ និងស្វែងយល់ពីការអភិវឌ្ឍន៍ថ្មីៗពីបច្ចេកវិទ្យា និងការសហការពីដៃគូនានា សម្រាប់ជួយដល់ការអភិវឌ្ឍន៍អាជីវកម្មនាថ្ងៃអនាគត។ នេះជាលើកដំបូងដែលក្រុមហ៊ុន Sabay Digital Plus បានរៀបចំកម្មវិធីរយៈពេលពីរថ្ងៃនៅដើមខែធ្នូ នេះហើយក៏ជាឱកាសដល់អ្នកចូលចិត្តផ្នែកបច្ចេកវិទ្យាបានស្គាល់ បានជាវផលិតផល និងសេវាកម្មនានាក្នុងតម្លៃពិសេសផងដែរ៕

facebook