facebook
facebook
Loading...

តាចាប់រំលោភឈឺខ្លាំងពេក ក្មេងស្រី២នាក់ទម្លាយរឿងប្រាប់ម៉ែ

​ សោម សុភា​​ | ថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិសន្ដិសុខសង្គម | 746 | 0 | ម៉ោង 7:06 am

ខេត្តព្រះវិហារ ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រី២នាក់ រហូតដល់បានសម្រេចជាបន្តបន្ទាប់ លុះឃើញក្មេងស្រីរងគ្រោះទាំង២ មិនមាត់មិនក បានចិត្ត ក៏ចេះតែព្យាយាមចាប់រំលោភសេពសន្ថវៈជាច្រើនដងទៀត រហូតដល់ក្មេងស្រីម្នាក់ ឈឺប្រដាប់ភេទពេក ទ្រាំមិនបាន ក៏ទម្លាយរឿងប្រាប់ម្តាយ នាំគ្នាដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ចាប់ខ្លួនតាចាស់ល្មោភកាមយកទៅចាត់ការតាមច្បាប់។

ករណីតាចាស់រំលោភសេពសន្ថវៈក្មេងស្រី២នាក់នេះ បានកើតឡើងតាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ មកម៉្លេះ នៅចំណុចភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ លុះក្រោយពីរឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨។

បុរសចំណាស់ដែលចាប់រំលោភសេពសន្ថវៈក្មេងស្រីដល់ទៅ២នាក់នោះ មានឈ្មោះចេង ជន អាយុ៦៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះស.ស.ព អាយុ១២ឆ្នាំ និងទី២-ឈ្មោះប.ល.ដ អាយុ១១ឆ្នាំ។ ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ មានលំនៅក្នុងភូមូិកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីបងស្រីរបស់ក្មេងស្រីរងគ្រោះ ឈ្មោះស.ស.ព បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែធ្នូ ប្អូនស្រីរបស់នាង បានទៅចាំបងប្រុសដែលទៅរកត្រីនៅកំពង់ទឹករបស់ជនសង្ស័យ ហើយក៏ត្រូវបានជនសង្ស័យដើរមកឃើញចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេចតែម្តង តែក្រោយពេលកើតហេតុភ្លាមៗ ប្អូនស្រីនេះមិនហ៊ានប្រាប់រឿងនេះឱ្យក្រុមគ្រួសារបានដឹងនោះទេ។ លុះក្រោយមក ជនសង្ស័យខាងលើ ក៏បានចាប់រំលោភសេពសន្ថវៈកុមារីម្នាក់ទៀត ឈ្មោះប.ល.ដ នៅលើផ្ទះរបស់នាង រហូតដល់បានសម្រេចម្តងទៀត ហើយក្មេងស្រីនោះ ក៏មិនហ៊ានមាត់កដូចគ្នា។

បងស្រីរបស់ក្មេងស្រីរងគ្រោះបន្តថា លុះពេលឃើញក្មេងស្រីរងគ្រោះទាំង២នាក់ មិនមាត់បែបនេះ ធ្វើឱ្យជនសង្ស័យបានចិត្តក៏ចេះតែតាមចាប់រំលោភសេពសន្ថវៈពួកគេទាំងពីរនាក់ជាបន្តបន្ទាប់ រហូតបានសម្រេចជាច្រើនដងទៀត។ ក្រោយមក ដោយសារប្អូនស្រីរបស់នាង មានការឈឺចាប់ត្រង់ប្រដាប់ភេទពេក ទើបទម្លាយរឿងរ៉ាវប្រាប់ក្រុមគ្រួសារ ក៏ឈានដល់ការដាក់ ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន។

លោកវរសេនីយ៍ទោ គង់ គា អធិការនគរបាលក្រុងព្រះវិហារ បានឱ្យដឹងថា ករណីនេះកើតឡើង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ មកម៉្លេះ តែដោយសារក្មេងស្រីរងគ្រោះមិនបានប្រាប់ក្រុមគ្រួសារឱ្យដឹង ក៏ចេះតែស្ងាត់ទៅៗ ជាហេតុធ្វើឱ្យជនសង្ស័យបន្តសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេចក្នុងម្នាក់ៗជាច្រើនដង ទើបបែកការណ៍។

លោកវរសេនីយ៍ទោ គង់ គា បានបន្តថា មូលហេតុដែលបណ្តាលឱ្យម្តាយក្មេងស្រីរងគ្រោះ ប្តឹងសមត្ថកិច្ច ព្រោះតែក្មេងស្រីរងគ្រោះម្នាក់ បានប្រាប់ម្តាយពីអាការឈឺប្រដាប់ភេទ ដោយសារជនសង្ស័យចាប់រំលោភ។ ក្រោយទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរ។ ពេលឃើញសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ក្មេងស្រីរងគ្រោះម្នាក់ទៀត បានប្រាប់ទៅម្តាយថា ជនសង្ស័យរូបនេះ ក៏ធ្លាប់ចាប់រំលោភខ្លួនដែរ ពេលនោះម្តាយក្មេងស្រីរងគ្រោះ ក៏បានមកដាក់ពាក្សបណ្តឹងផងដែរ។

លោកអធិការក្រុងព្រះវិហារ បានសន្និដ្ឋានថា អាចមានក្មេងស្រីរងគ្រោះជាច្រើនរូបទៀត ដែលត្រូវជនសង្ស័យចាប់រំលោភ ប៉ុន្តែទោះជាយ៉ាងណា លោកកំពុងស្រាវជ្រាវបន្តទៀត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ រហូតបានសម្រេចជាច្រើនដងប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាននគរបាលបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមច្បាប់៕

facebook